ព័ត៌មានជាតិ

អភិបាលខេត្តតាកែវចែកអំណោយដល់ពលរដ្ឋខ្វះខាតចំនួន៩០គ្រួសារ នៅស្រុកទ្រាំង

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក​ ខាន់ សុខា អភិបាលរងខេត្ត និងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋខ្វះខាតចំនួន ៩០គ្រួសារ ក្នុងស្រុកទ្រាំង។ ឆ្លៀតក្នុងឱកាសចុះចែកអំណោយដល់ពលរដ្ឋខ្វះខាតក្នុងស្រុកទ្រាំង លោកអភិបាលខេត្ត ក៏បានអប់រំណែនាំ អំពីវិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ កុំអោយមានឆ្លងនៅសហគមន៍របស់យើង គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ។ លោកអភិបាលខេត្តបន្ថែមទៀតថា ប្រសិនបងប្អូនទាំងអស់មានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមជាអណាព្យបាលត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមលេខ ១១៥។ លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា […]

ព័ត៌មានជាតិ

ពលករខ្មែរ១៧នាក់ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន បន្ទាប់ពីជួបជុំគ្នាផឹកស៊ីបំពានបំរាមគោចរ

ថៃ ៖ សមត្ថកិច្ចថៃដេញចាប់ពលករខ្មែរប្រុសស្រីចំនួន១៧នាក់  បន្ទាប់ពីពលករខ្មែរទាំងនោះនាំគ្នាប្រជុំផឹកស៊ីឡូឡា នៅមុខបន្ទប់ស្នាក់នៅដែលបំពាន។ សេចក្ដី ប្រកាសរបស់រាជរដ្ឋាភិបាលថៃ នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅមុខផ្ទះលេខ៤/៦ ស្ថិតក្នុងភូមិ១២ ឃុំខ្លងលួង ស្រុកខ្លងលួង ខេត្តប៉ាធុមថានី ប្រទេសថៃ។ ពលករខ្មែរទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតខ្លងលួងដើម្បីចាត់ វិធានការតាមផ្លូវច្បាប់របស់ប្រទេសថៃ។ សមត្ថកិច្ចក្នុងមូលដ្ឋានថា ការចាប់ពលករខ្មែរប្រុស ស្រីដែលអង្គុយផឹកស៊ី១៧នាក់ បង្កសំឡេងរំខានអ្នកដទៃ និងបំពានបំរាមគោចរ រប់ស៎ព្រះរាជាណាចក្រថៃ ហើយពលករប្រុស ស្រីទាំងអស់នោះប្រឈមទៅនឹងពិន័យក្នុងម្នាក់មិនតិចជាង៤ម៉ឺនបាត ឬនឹងទាំងពិន័យនឹងជាប់គុកទៀតផង ដោយសារតែការអនុវត្តច្បាប់របស់ប្រទេសគេ៕

ព័ត៌មានជាតិ

ឯកឧត្តមអភិបាល ខេត្តព្រះសីហនុ ផ្តាំផ្ញើប្រធានរតនាគារថ្មី ខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំ​សាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសាធារណ:​ផ្នែកហិរញ្ញវត្ថុ

ខេត្តព្រះសីហនុ៖តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០១សហវ. ប្រក សម្រេចតែងតាំង លោក សួន ដារ៉ារិទ្ធ អនុប្រធានរតនាគា​រខេត្តព្រះសីហនុ ជាប្រធានរត​នាគារ​ខេត្តព្រះសីហនុជំនួសលោក ងូវ សេរីច័ន្ថន ដែ​លត្រូវចូលនិវត្តន៍។ ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានរតនាគារខេត្តព្រះសីហនុ បានធ្វើឡើង​កាលពីព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ នៅ​សា​លាខេត្ត​ព្រះ​សីហនុ ក្រោមអធិបតីភាពឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិ​រញ្ញវត្ថុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល​ខេ​ត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ អង្គភាព ពាក់ព័ន្ធ​ផងដែរ។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានវាយតម្លៃ​ការខិតខំប្រឹង ប្រែងបំរើការងារបានល្អ របស់លោកប្រធានចាស់ ដែលបានបំពេញការងាររយ:ពេល ៤២ឆ្នាំ រហូតចូលនិវត្តន៍។ក្នុងនោះឯកឧត្តមបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី […]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ប្រារព្ធពិធី​អបអរសាទរ​ខួបលើកទី៦៥ ថ្ងៃកំណើតកា​កបាទក្រហម និងបំពាក់កន្សែងជូន​យុវជនកា​កបាទក្រហមកម្ពុជា

ខេត្តព្រះវិហារ៖ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគ​ណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្ត​ព្រះវិហារ និងជាអ​ភិបាលខេត្តព្រះវិហារ ​បានរំលឹ​កពីប្រវត្តិរ​បស់កាកបាទក្រ​ហមកម្ពុជា ជូនសមាជិក សមាជិ​កា និងប្អូនៗយុវជ​នកាកបា​ទក្រហមកម្ពុជា ដែលក្រោមការដឹកនាំ​ប្រកប ដោយគតិបណ្ឌិ​តរ​បស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ ក្នុងនោះដែរឯកឧត្តមក៏បាន​ផ្តាំផ្ញើដល់យុវជន​អោយខិតខំរៀនសូត្រ ត្រូវធ្វើជាកូនល្អ ​សិស្សល្អ មិត្តល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវខិ​តខំធ្វើយ៉ាង​ណាអោយ​ក្លាយខ្លួនជាទំពាំងស្នងឬស្សី និងជាធ​នធានមនុស្សក្នុងការចូលរួមជួយអភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្តមប្រធានគ​ណៈកម្មាធិការសា​ខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងជាអភិបាល​ខេត្ត​ព្រះវិហារ បានមានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញអធិបតីក្នុង​ពិធីអបអរ​សា​ទ​រខួប​លើកទី៦៥ ( ១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២០) ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា និងពិធីបំ​ពាក់កន្សែងជូនយុវជ​នកាកបាទក្រហមកម្ពុជា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែង​មានជ័យ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ហ្មសែត និងវិទ្យាល័យ ហ៊ុន សែន ត្បែង​មានជ័​យសរុបចំនួន១៥០នាក់នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ […]

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តបាត់ដំបង៖ដោយ​អនុវត្តតាម​ការណែនាំរបស់លោកឧត្តម​សេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងលោក​ឧត្តមសេ​នីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរ​ងផែន​ការងារប្រឆាំ​ង​ គ្រឿងញៀន​ នៃស្នងការដ្ឋាន​ កាពីថ្ងៃ​១៧​ ខែ​កុម្ភ: ឆ្នាំ២០២០ លោក​វរសេនី​យ៍ឯក​ សន​ និល​​ អធិការ​នគរបាលស្រុករតនមណ្ឌល​ ចុះបង្រ្កាប​ករណីគ្រឿងញៀនខុស​ច្បាប់ក្នុងមូល​ដ្ឋាន​ស្ថិតនៅក្នុងភូមិបឹងអំពិល​ ឃុំស្តៅ​ ស្រុករត​នមណ្ឌល​ ខេត្តបាត់​ដំបង​ ដោ​យ​ឃាត់ខ្លួនជនសង័្សយ​បានចំនួន​០២នាក់១-ឈ្មោះ​ ភិន​ សុផល​ ហៅ​ ម៉ៅភេទប្រុស​ អា​យុ​២៩ឆ្នាំ​ រស់នៅភូមិបឹអំពិល​ ឃុំស្តៅ​ ស្រុករតនម​ណ្ឌល​ខេត្តបាត់ដំបង។​២-ឈ្មោះ​ វ៉ាត​ វី​ ហៅ​ញ៉ាញ់​ ភេទ​ប្រុស​ អាយុ១៧​ ឆ្នាំរស់នៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល​ខេត្តបាត់ដំបង។​ វត្ថុតាងដកហូតបានរួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន០២ កូនថង់ទម្ងន់៤,០១ក្រាម-អាវុធកែច្នៃ​ចំនួន០១ដើម(អាវុធខ្យល់)-ទូរស័ព្ទដៃចំ​នួន០១គ្រឿង (ចាស់)-កាំបិត​ចំនួន០៥ដើម-ថង់សម្រាប់ច្រក​ចែករំលែកគ្រឿងញៀន​និងសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។ ក្រោយពីបង្ក្រាបជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានការិ​យាល័យជំនាញ​រៀបចំកសាង​សំណុំ​រឿងបញ្ជូនទៅ​សាលា​ដំ​បូងខេត្តបាត់ដំបង ដើម្បីចាត់​ការតាមនិតិវិធី៕