ព័ត៌មានជាតិ

មនុស្ស២ក្រុមប្រដាប់ដោយអាវុធគ្រប់ដៃផ្ទុះហិង្សាបង្កឲ្យរងរបួស និងខូចខាតទ្រព្យសម្បត្តិ

ខេត្តព្រះសីហនុ ៖ មនុស្សចំនួន២ក្រុមដែលគេអះអាងថា ម្ខាងគឺក្រុមបងធំបង្កភាពអានាធិបតេយ្យដីធ្លីលើដីតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ និងម្ខាងទៀតជាក្រុមកម្មករយាមដីឲ្យគេបានផ្ទុះហិង្សាកើតឡើងយ៉ាងខ្លាំងខ្លា ដោយភាគីទាំងសងខាងម្នាក់ៗ សុទ្ធសឹងមានអាវុធគ្រប់ដៃ ខ្លះកាន់ដំបង ខ្លះកាន់ កាំបិត និងខ្លះប្រដាប់ដោយចំពៀមកៅស៊ូ និងមានរហូតដល់ការប្រើប្រាស់កាំភ្លើងបាញ់ជាច្រើនគ្រាប់លន់ឮ រំពងពេញភូមិ ជាលទ្ធផលក្រោយពេលបញ្ចប់ទំនាស់រថយន្ត (ហាយលេនឌឺ) ចំនួនមួយគ្រឿងរងការខូចខាតស្ទើរទាំងស្រុងដោយកាវាយកម្ទេច និងមនុស្សចំនួន៤នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ២១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០កន្លងទៅនៅត្រង់ចំណុចភូមិគគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (តំបន់ពយម៉ាចូវ)។ ពាក់ព័ន្ធទៅករណីខាងលើនេះ បើតាមប្រជាពលរដ្ឋរស់នៅជិតចំណុចកើតហេតុបានប្រាប់ឲ្យដឹងថា គេឃើញភាគីម្ខាងដែលជាក្រុមកម្មករសំណង់ និងអ្នកយាមដីឲ្យគេមានគ្នាប្រមាណជិត២០នាក់បានអង្គុយ ផឹកស៊ីជុំគ្នានៅក្នុងរបងដីឡូត៍របស់ពួកគេ លុះក្រោយមកក៏ស្រាបតែមានរថយន្តចំនួន២គ្រឿង គឺទី១ ម៉ាក (ហាយលេនឌឺ) ពណ៌ស្ករមួយគ្រឿង និងរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងបើកភ្លើងហ្វាសំដៅទៅលើ  ក្រុមអ្នកអង្គុយផឹក និងបានស្រែកឡូឡា និងមានមនុស្សចំនួនប្រមាណជាង៣០នាក់មកជាមួយផងដែរ ដោយមនុស្សទាំងនោះម្នាក់ៗ នៅក្នុងដៃមានកាន់ដំបង .កាំបិត.ពូថៅ.ចំពៀមកៅស៊ូ និងដុំថ្មបានធ្វើសកម្មភាពគប់ទៅលើក្រុមអ្នកអង្គុយផឹកទាំងកំរោលតែម្តងបណ្តាលឲ្យផ្ទះសម្បែងរបស់ក្រុមកម្មករសំណង់រងខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ។ ប្រភពបន្តថា ក្រោយមកក្រុមកម្មករសំណង់ទាំងនោះក៏បានធ្វើការតបតទៅវិញភ្លាមៗផងដែរ ប៉ុន្តែត្រូវបានបុរសម្នាក់ដែលគេអះអាងថា ជិះរថយន្តកូរ៉ូឡាបានទាញកាំភ្លើងបាញ់ទៅលើក្រុមកម្មករសំណង់ចំនួន១២គ្រាប់ក្នុងគោលបំណង់បាញ់សម្លាប់ ប៉ុន្តែសំណាងល្អគ្រាប់កាំភ្លើងទាំងនោះមិនបានបង្កឲ្យ មនុស្សណាម្នាក់រងរបួសនោះទេ គឺគ្រាន់តែបង្កឲ្យរងការខូចខាតជញ្ជាំងផ្ទះខ្លះតែប៉ុណ្ណោះ។ ជនខ្មាន់កាំភ្លើងនោះក្រោយបាញ់អស់គ្រាប់ ក៏បានរត់ឡើងជិតរថយន្តគេចខ្លួនបាត់ស្រមោលក្នុងពេលនោះផងដែរ។ ដោយឡែកសំរាប់ក្រុមកម្មករវិញដោយសារតែភ្លើងកំហឹងមិនអាចទប់បាន […]

ព័ត៌មានជាតិ

គម្រោងវិនិយោគបើករោងចក្រថ្មីចំនួន៣ទៀត ត្រូវបាន CDC អនុម័តឲ្យដំណើរការ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ទើបបានអនុម័តគម្រោងវិនិយោគបើករោងចក្រថ្មីចំនួន៣ទៀត ដែលទុនវិនិយោគសរុប១០លានដុល្លារ បង្កើតការងារជិត១ពាន់កន្លែង។ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- ក្រុមហ៊ុន Y S (Cambodia) Packing Products Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគចំនួន ៨៨ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩០កន្លែង។ ២- ក្រុមហ៊ុន AIDC Trading Co., Ltd.: គម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ធញ្ញជាតិ និងដំណាប់ផ្លែឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១០កន្លែង។ ៣- ក្រុមហ៊ុន KNPG Investment Co., Ltd.: […]

ព័ត៌មានជាតិ

អធិការដ្ឋាននគរបាលក្រុងព្រះសីហនុធ្វើសន្និសីទសារព័ត៌មានបង្ហាញជនសង្ស័យអំពីករណីហិង្សា

ខេត្តព្រះសីហនុ ៖ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានធ្វើសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បង្ហាញជនសង្ស័យ អំពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកាប់បណ្តាលឲ្យរបួសធ្ងន់) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០កន្លងទៅវេលាម៉ោង១៦ និង៤០នាទី នៅចំណុចមុខក្រុមហ៊ុនក្រឡុកបេតុង ស្ថិតនៅក្រុមទី១៤ ភូមិ២ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៧នាក់បានធ្វើសកម្មភាពដោយជិះម៉ូតូចំនួន០៣គ្រឿង គឺម៉ូតូម៉ាកសង់ប៊ិចចំនួន០២គ្រឿង ម៉ាកនិចចំនួន០១គ្រឿង ប្រើដាវកាប់ទៅលើជនរងគ្រោះ០៣នាក់ដែលកំពុងជិះម៉ូតូហ្សូមើអ៊ិចបណ្តាលឲ្យរងរបួសធ្ងន់ចំនួន០២នាក់។ លោកវរសេនីយ៍ទោ តី វិសាល អធិការនគរបាលក្រុងព្រះសីហនុបានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ លោក សាយ សំអាល់ ប្រធានក្រុមការងារចុះជួយពង្រឹងខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចង្អុលដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុនិងមានការសម្របសម្រួលដឹកនាំពីនីតិវិធីដោយលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងរបស់អធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់គឺ ទី១.ឈ្មោះ ផល វាសនា ជាជនដៃដល់, ទី២.ឈ្មោះ សុវណ្ណ […]

ព័ត៌មានជាតិ

​រៀបចំ​ពិធី​ផ្តល់​អង្ករ​ដល់​សិស្ស​ក្រីក្រ​ទៅតាម​គោលការណ៍​ណែនាំ​

ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០​លោក​ចេង​លឹម​ហ៊ាន់​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​,​លោក​អ៊ុ​សុភឿន​អភិបាលរង​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​លោក​ធុន​សុធា​ប្រធានការិយាល័យ​អប់រំ​ស្រុក​,​អនុប្រធាន​ការិយាល័យ​អប់រំ​,​មន្ត្រី​ការិយាល័យ​អប់រំ​និង​ក្រសួង​អប់រំ​នាយក​នាយិកា​។​ ​ បាន​ចូលរួម​ក្នុង​ពិធី​បើក​អង្ករ​ដល់​សិស្ស​ក្រីក្រ​មកពី​សាលាបឋមសិក្សា​គោលដៅ​នៃ​កម្មវិធី​អាហារ​ពេលព្រឹក​តាម​សាលា​រៀនមាន​៖​សាលាបឋមសិក្សា​ជី​អោក​,​សាលាបឋមសិក្សា​អូរ​ពោធិ៍​,​សាលាបឋមសិក្សា​រំចេក​,​សាលាបឋមសិក្សា​ស្រែ​ធ្នង់​,​សាលាបឋមសិក្សា​អន្លង់​ស្វាយ​។​ក្នុងការ​រៀបចំ​ពិធី​បើក​ផ្តល់​អង្ករ​ដល់​សិស្ស​ក្រីក្រ​ទៅតាម​គោលការណ៍​ណែនាំ​ដើម្បី​ការពារ​ពី​ការឆ្លង​ជំងឺ​CVID19​។​ ​ផ្លាស់ប្តូរ​ពី​ចម្អិន​អាហារ​តាម​សាលារៀន​មកជា​ការចែក​ស្បៀង​អង្ករ​ដល់​សិស្ស​ក្រីក្រ​យកទៅ​ចម្អិន​តាម​ផ្ទះ​រៀងៗ​ខ្លួន​វិញ​។​ប្រើប្រាស់​កញ្ចប់​ថវិកា​គាំពារ​សង្គម​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សម្រាប់​បើក​ជូន​អ្នកផ្គត់ផ្គង់​ទិញ​អង្ករ​ផ្គត់ផ្គង់​តាម​សាលា​គោលដៅ​៕       FacebookWhatsAppTelegram

ព័ត៌មានជាតិ

​សប្បុរសជន​ផ្តល់ជំនួយ​សម្រាប់​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូ​វីដ​.១៩​ចំនួន​ជាង​២០​ម៉ឺន​ដុល្លារ

កំពង់ចាម​៖សប្បុរសជន​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​បាន​ផុលផុស​ក្នុងការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ​បរិភោគ​ជាស​ម្ភា​រ​បរិក្ខា​ទូទាត់​ជា​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ​។​ជាពិសេស​ផ្តល់​ជា​សាច់​ប្រាក់សុទ្ធ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​ដល់​ខេត្តកំពង់ចាម​ក្នុង​សកម្មភាព​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩ បើ​គិត​ត្រឹម​សប្តាហ៍​ទី​៣ ខែមេសា ឆ្នាំ​២០២០​។​ លោកគ្រុ​យខន​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ឱ្យដឹងនៅ​ថ្ងៃទី ១៧ មេសា​ថា ចាប់ពី​ថ្ងៃទី​៦​ដល់​១៦​ខែមេសា​ឆ្នាំ​២០២០​មាន​សប្បុរសជន​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​សរុប​ជាង ៧០ រូប តំណាងឱ្យ​អង្គភាព​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​ជា​បុគ្គល បានផ្តល់​ជំនួយ​ជា​គ្រឿងឧបភោគ បរិភោគ មាន​ជា​អង្ករ​,​មី​,​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​…​ជាដើម​។​ជាមួយ​សម្ភារ​ជា​គ្រឿង​បរិក្ខា​មានទឹក​អាល់កុល​,​ម៉ាស់​,​សម្លៀកបំពាក់​សម្រាប់​គ្រូពេទ្យ​…​។​ល​។​គឺ​ទូទាត់​ជា​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ​។​ ​លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​បានឱ្យដឹង​ទៀតថា ចំណែក​ការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​សុទ្ធ គឺ​សម្រាប់​សប្បុរសជន​ថ្នាក់ជាតិ​ជា​ប្រាក់​ដុល្លារ​ចំនួន ១៥២.០០០ ដុល្លារ​អាមេរិក​។​ប្រាក់រៀល​ចំនួន ៥០.០០០.០០០ រៀល​។​សម្រាប់​សប្បុរសជន ថ្នាក់​ខេត្ត​ប្រាក់​ដុល្លារ​សរុប​ចំនួន ១.៩២០ ដុល្លារ​អាមេរិក និង​ប្រាក់រៀល​ចំនួន ១៥៥.៤០៥.០០០ រៀល​៕     

ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុនបាននាំយកសម្ភារស្នាក់នៅសម្រាប់ពលក​រខ្មែរធ្វើមាតុភូមិនិវត្តន៍​នាពេលបច្ចុប្បន្ន​និងពេ​លខាងមុខ

យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមាជិករាជរដ្ឋាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់ លើការប្រយុទ្ធប្រឆាំងនៃការរាលដាលជម្ងឺកូវិដ ១៩ កន្លងមក នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន ជាសមាជិករាជរដ្ឋាភិបាល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ រួមជាមួយសហការី បាននាំយកសម្ភារស្នាក់នៅសម្រាប់ពលករខ្មែរធ្វើមាតុភូមិនិវត្តន៍នាពេលបច្ចុប្បន្ន និងពេលខាងមុខ រួមជាមួយម៉ាស មកផ្តល់ជូនស្រុកតំបែរ និងជួបសំណេះសំណាលជាមួយក្រុមការងារស្រុកទប់ស្កាត់កូវីដ-១៩។តាមសេចក្តីរាយការណ៍របស់លោកសុខសារិទ្ធអភិបាលនៃគណៈអភិបាលស្រុកបានឲ្យដឹងដោយសង្ខេបអំពីសកម្មភាពសំខាន់ៗនៃការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាល កន្លងមកថា ក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ ថ្នាក់ស្រុកបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមឧឃោសនស័ព្ទ តាមផ្ទះ តាមរយៈ Facebood និងខិតប័ណ្ណ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ។ បែងចែកក្រុមការងារចុះជាប់ទៅតាមឃុំទាំង៧ ចាត់មធ្យោបាយដឹកជញ្ជូនពលករមកពីក្រៅប្រទេសយកមកស្នាក់នៅដាច់ដោយឡែក។ ការិយាល័យសុខាភិបាលបានបង្កើតក្រុមឆ្លើយតបរហ័យថ្នាក់ស្រុក និងនៅមណ្ឌលសុខភាពទាំង៦។ ចាត់ក្រុមស្រាវជ្រាវលើពលរដ្ឋខ្មែរដែលបានទៅចូលរួមពិធីសាសនានៅក្រៅប្រទេស ជនបរទេសមកស្នាក់នៅក្នុងស្រុក និងពលរដ្ឋដែលបានវិលត្រឡប់ពីការធ្វើចំណាកស្រុក ដែលមានការសង្ស័យថាមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលជាមួយអ្នកផ្ទុកជំងឺ។ ណែនាំម្ចាស់ក្លឹប ផ្អាកការជួបជុំតាមវត្ត ផ្អាកការថ្វាយបង្គំនៅវិហារ ស៊ូវ៉ាវ សាលារៀនរដ្ឋ និងឯកជន […]

ព័ត៌មានអន្តរជាតិ

ចក្រភព​អង់គ្លេស ៖ ​ក្នុង​មួយថ្ងៃមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន​៨៤៧​នាក់

ឡុង​ដ៍ ៖ ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ទូទាំង​ចក្រភព​អង់គ្លេស​បាន​កើន​ដល់​១៤,៥៧៦​នាក់​ហើយ បន្ទាប់ពី​ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​អ្នកជំងឺ​ចំនួន​៨៤៧​នាក់​បន្ថែមទៀត​ទើបតែ​បាន​ស្លាប់​នៅតាម​មន្ទីរពេទ្យ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីន​ហួរ ។​ ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាលបាន​ឲ្យ​ដឹងថា ​ចំណែក តួលេខ​អ្នក​ឆ្លង​វិញ​បាន​បន្ត​កើន​ដល់​១០៨,៦៩២​នាក់ ក្រោយ​មនុស្ស​៥,៥៩៩​នាក់​ថ្មី ត្រូវបាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​នៃ COVID-19​។​ ​គិត​មកដល់ពេលនេះ ចក្រភព​អង់គ្លេស ស្ថិតនៅ​ក្នុងចំណោម ប្រទេស​ដែលមាន​ករណី​ឆ្លង​ដល់​ខ្ទង់សែន​នាក់ បន្ទាប់ពី​សហរដ្ឋអាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង និង​អាល្លឺម៉ង់​៕

ព័ត៌មានជាតិ

ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅលើ​ពិភពលោក​កើន​ដល់​ជាង១៥​ម៉ឺន​នាក់​

ពិភពលោក​ ៖ ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​រហូតដល់ ២,២៥០,៧៣៥​ករណី ក្នុងនោះ​ស្លាប់ ១៥៤,២៤១​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៦១២,០៧១​នាក់ នៅតាម​ប្រទេស​-​ដែនដី​សរុប​ចំនួន ២១០ ទូទាំង​ភពផែនដី​។​ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ worldometer គិត​ត្រឹម​ម៉ោង ៨៖០០​នាទី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​៕

ព័ត៌មានជាតិ

មន្ទីរពេទ្យខេត្តកំពង់ចាមបញ្ជាក់ថា ពុំមានករណីនៃអ្នកឆ្លងជំងឺកូវីត១៩នេះទៀតទេ

ខេត្តកំពង់ចាម ៖ តាមការបញ្ជាក់ពីមន្ទីរពេទ្យខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរបង្កដោយវីរុកូរ៉ូណា ដែលហៅថា Covid-19នោះ មកទល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានជាសះស្បើយអស់ហើយ ក្រោយពីបានទទួលការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានធ្វើឲ្យការងារព្យាបាល និងទប់ស្កាត់នូវជំងឺកូវី១៩ ទាំងអស់នេះមានប្រសិទ្ធភាព និងប្រកបដោយជោគជ័យនៅក្នុងខេត្តទាំងមូល។ យ៉ាងណាមិញទោះបីជាអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យខេត្តកំពង់ចាមអស់យ៉ាងណាក្តី ក៏ប៉ុន្តែមន្ទីរពេទ្យនៅតែត្រៀមកម្លាំងមន្រ្តីជួរមុខសម្រាប់បំពេញបេសកកម្ម និងអនុវត្តន៍ការងារជាប់ជានិច្ច និងជាប្រចាំដើម្បីឆ្លើយតបនូវសភាពការណ៍ជាបន្ទាន់ក្នុងករណីថ្មីនៃជំងឺកូវីដ១៩ ដែលកើតមានជាយថាហេតុ។ សូមបញ្ជាក់ផងដែរថា សម្រាប់អ្នកជំងឺដែលបានជាសះស្បើយចុងក្រោយគេ ត្រូវបានក្រុមគ្រូពេទ្យខេត្តកំពង់ចាមអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនោះ គឺជាបុរសជនជាតិម៉ាឡេស៊ីចំនួន០២នាក់ បានជាសះស្បើយកាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ហើយនិងបានធ្វើពិធីអបអរសាទរក្នុងការជូនដំណើរជាកិត្តិយសផងដែរ៕

ព័ត៌មានជាតិ

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បង្ហាញ​ពី​ជំហរក្នុង​ការដោះស្រាយ​បញ្ហា​អតិថិជន ដែល​រង​ផលប៉ះពាល់​ពីកូវីដ១៩

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៧ ខែមេសានេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពីជំហរបស់សមាគម  រួមទាំងសមាជិក ក្នុងការដោះស្រាយបញ្ហាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។ សេចក្តីថ្លែងការណ៍ បានលើកឡើងថា ក្នុងគ្រាដ៏លំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងនាមជាសមាគមវិជ្ជាជីវៈ សូមយកឱកាសនេះជម្រាបជូនសាធារណជនដូចតទៅ៖ ១. សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែរក្សានិងប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឱ្យប្រជាជនកម្ពុជាគ្រប់រូប ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសម្បូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ សមាគមជឿជាក់ថា ទាំងអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាដៃគូដ៏មានសារៈសំខាន់ដែលមិនអាចខ្វះគ្នាបានគ្រប់កាលៈទេសៈ។ សមា​គមមីក្រូហិរញ្ញវត្ថុកម្ពុជា មានជំនឿថា ក្នុងកាលៈទេសៈនេះ មានតែការចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា រវាងអតិថិជន និងគ្រឹះស្ថាន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវនោះទេ ទើបយើងអាចឆ្លងកាត់ការលំបាកនេះបានទាំងអស់គ្នា។ ២. សមាជិកសមាគមទាំងអស់ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតប និងគាំទ្រ អតិថិជនរបស់ខ្លួន។ ជាការពិតណាស់ ក្នុងគ្រាដ៏លំបាកនេះ គ្រឹះស្ថាននីមួយៗដែលជាសមាជិកសមាគម មានសមត្ថភាព និងលទ្ធភាពផ្សេងៗគ្នា ក្នុងការគាំទ្រអតិថិជនរបស់ខ្លួន។ គណៈគ្រប់គ្រង ភាគទុនិក បុគ្គលិកគ្រប់ជាន់ថ្នាក់នៃគ្រឹះស្ថាននីមួយៗ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីធានានិរន្តរភាពវិស័យ និងបន្តផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន។ ៣. ក្នុងការគាំទ្រអតិថិជនរបស់ខ្លួនដែលទទួលរងផលប៉ះពាល់ […]