ព័ត៌មានជាតិ

អធិការដ្ឋាននគរបាលក្រុងព្រះសីហនុធ្វើសន្និសីទសារព័ត៌មានបង្ហាញជនសង្ស័យអំពីករណីហិង្សា

ខេត្តព្រះសីហនុ ៖ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានធ្វើសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បង្ហាញជនសង្ស័យ អំពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកាប់បណ្តាលឲ្យរបួសធ្ងន់) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០កន្លងទៅវេលាម៉ោង១៦ និង៤០នាទី នៅចំណុចមុខក្រុមហ៊ុនក្រឡុកបេតុង ស្ថិតនៅក្រុមទី១៤ ភូមិ២ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន០៧នាក់បានធ្វើសកម្មភាពដោយជិះម៉ូតូចំនួន០៣គ្រឿង គឺម៉ូតូម៉ាកសង់ប៊ិចចំនួន០២គ្រឿង ម៉ាកនិចចំនួន០១គ្រឿង ប្រើដាវកាប់ទៅលើជនរងគ្រោះ០៣នាក់ដែលកំពុងជិះម៉ូតូហ្សូមើអ៊ិចបណ្តាលឲ្យរងរបួសធ្ងន់ចំនួន០២នាក់។ លោកវរសេនីយ៍ទោ តី វិសាល អធិការនគរបាលក្រុងព្រះសីហនុបានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ លោក សាយ សំអាល់ ប្រធានក្រុមការងារចុះជួយពង្រឹងខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចង្អុលដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុនិងមានការសម្របសម្រួលដឹកនាំពីនីតិវិធីដោយលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងរបស់អធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់គឺ ទី១.ឈ្មោះ ផល វាសនា ជាជនដៃដល់, ទី២.ឈ្មោះ សុវណ្ណ […]

ព័ត៌មានជាតិ

​រៀបចំ​ពិធី​ផ្តល់​អង្ករ​ដល់​សិស្ស​ក្រីក្រ​ទៅតាម​គោលការណ៍​ណែនាំ​

ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០​លោក​ចេង​លឹម​ហ៊ាន់​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​,​លោក​អ៊ុ​សុភឿន​អភិបាលរង​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​លោក​ធុន​សុធា​ប្រធានការិយាល័យ​អប់រំ​ស្រុក​,​អនុប្រធាន​ការិយាល័យ​អប់រំ​,​មន្ត្រី​ការិយាល័យ​អប់រំ​និង​ក្រសួង​អប់រំ​នាយក​នាយិកា​។​ ​ បាន​ចូលរួម​ក្នុង​ពិធី​បើក​អង្ករ​ដល់​សិស្ស​ក្រីក្រ​មកពី​សាលាបឋមសិក្សា​គោលដៅ​នៃ​កម្មវិធី​អាហារ​ពេលព្រឹក​តាម​សាលា​រៀនមាន​៖​សាលាបឋមសិក្សា​ជី​អោក​,​សាលាបឋមសិក្សា​អូរ​ពោធិ៍​,​សាលាបឋមសិក្សា​រំចេក​,​សាលាបឋមសិក្សា​ស្រែ​ធ្នង់​,​សាលាបឋមសិក្សា​អន្លង់​ស្វាយ​។​ក្នុងការ​រៀបចំ​ពិធី​បើក​ផ្តល់​អង្ករ​ដល់​សិស្ស​ក្រីក្រ​ទៅតាម​គោលការណ៍​ណែនាំ​ដើម្បី​ការពារ​ពី​ការឆ្លង​ជំងឺ​CVID19​។​ ​ផ្លាស់ប្តូរ​ពី​ចម្អិន​អាហារ​តាម​សាលារៀន​មកជា​ការចែក​ស្បៀង​អង្ករ​ដល់​សិស្ស​ក្រីក្រ​យកទៅ​ចម្អិន​តាម​ផ្ទះ​រៀងៗ​ខ្លួន​វិញ​។​ប្រើប្រាស់​កញ្ចប់​ថវិកា​គាំពារ​សង្គម​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សម្រាប់​បើក​ជូន​អ្នកផ្គត់ផ្គង់​ទិញ​អង្ករ​ផ្គត់ផ្គង់​តាម​សាលា​គោលដៅ​៕       FacebookWhatsAppTelegram

ព័ត៌មានជាតិ

​សប្បុរសជន​ផ្តល់ជំនួយ​សម្រាប់​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូ​វីដ​.១៩​ចំនួន​ជាង​២០​ម៉ឺន​ដុល្លារ

កំពង់ចាម​៖សប្បុរសជន​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​បាន​ផុលផុស​ក្នុងការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ​បរិភោគ​ជាស​ម្ភា​រ​បរិក្ខា​ទូទាត់​ជា​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ​។​ជាពិសេស​ផ្តល់​ជា​សាច់​ប្រាក់សុទ្ធ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​ដល់​ខេត្តកំពង់ចាម​ក្នុង​សកម្មភាព​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩ បើ​គិត​ត្រឹម​សប្តាហ៍​ទី​៣ ខែមេសា ឆ្នាំ​២០២០​។​ លោកគ្រុ​យខន​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ឱ្យដឹងនៅ​ថ្ងៃទី ១៧ មេសា​ថា ចាប់ពី​ថ្ងៃទី​៦​ដល់​១៦​ខែមេសា​ឆ្នាំ​២០២០​មាន​សប្បុរសជន​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​សរុប​ជាង ៧០ រូប តំណាងឱ្យ​អង្គភាព​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​ជា​បុគ្គល បានផ្តល់​ជំនួយ​ជា​គ្រឿងឧបភោគ បរិភោគ មាន​ជា​អង្ករ​,​មី​,​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​…​ជាដើម​។​ជាមួយ​សម្ភារ​ជា​គ្រឿង​បរិក្ខា​មានទឹក​អាល់កុល​,​ម៉ាស់​,​សម្លៀកបំពាក់​សម្រាប់​គ្រូពេទ្យ​…​។​ល​។​គឺ​ទូទាត់​ជា​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ​។​ ​លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​បានឱ្យដឹង​ទៀតថា ចំណែក​ការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​សុទ្ធ គឺ​សម្រាប់​សប្បុរសជន​ថ្នាក់ជាតិ​ជា​ប្រាក់​ដុល្លារ​ចំនួន ១៥២.០០០ ដុល្លារ​អាមេរិក​។​ប្រាក់រៀល​ចំនួន ៥០.០០០.០០០ រៀល​។​សម្រាប់​សប្បុរសជន ថ្នាក់​ខេត្ត​ប្រាក់​ដុល្លារ​សរុប​ចំនួន ១.៩២០ ដុល្លារ​អាមេរិក និង​ប្រាក់រៀល​ចំនួន ១៥៥.៤០៥.០០០ រៀល​៕     

ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុនបាននាំយកសម្ភារស្នាក់នៅសម្រាប់ពលក​រខ្មែរធ្វើមាតុភូមិនិវត្តន៍​នាពេលបច្ចុប្បន្ន​និងពេ​លខាងមុខ

យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមាជិករាជរដ្ឋាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់ លើការប្រយុទ្ធប្រឆាំងនៃការរាលដាលជម្ងឺកូវិដ ១៩ កន្លងមក នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន ជាសមាជិករាជរដ្ឋាភិបាល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ រួមជាមួយសហការី បាននាំយកសម្ភារស្នាក់នៅសម្រាប់ពលករខ្មែរធ្វើមាតុភូមិនិវត្តន៍នាពេលបច្ចុប្បន្ន និងពេលខាងមុខ រួមជាមួយម៉ាស មកផ្តល់ជូនស្រុកតំបែរ និងជួបសំណេះសំណាលជាមួយក្រុមការងារស្រុកទប់ស្កាត់កូវីដ-១៩។តាមសេចក្តីរាយការណ៍របស់លោកសុខសារិទ្ធអភិបាលនៃគណៈអភិបាលស្រុកបានឲ្យដឹងដោយសង្ខេបអំពីសកម្មភាពសំខាន់ៗនៃការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាល កន្លងមកថា ក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ ថ្នាក់ស្រុកបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមឧឃោសនស័ព្ទ តាមផ្ទះ តាមរយៈ Facebood និងខិតប័ណ្ណ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ។ បែងចែកក្រុមការងារចុះជាប់ទៅតាមឃុំទាំង៧ ចាត់មធ្យោបាយដឹកជញ្ជូនពលករមកពីក្រៅប្រទេសយកមកស្នាក់នៅដាច់ដោយឡែក។ ការិយាល័យសុខាភិបាលបានបង្កើតក្រុមឆ្លើយតបរហ័យថ្នាក់ស្រុក និងនៅមណ្ឌលសុខភាពទាំង៦។ ចាត់ក្រុមស្រាវជ្រាវលើពលរដ្ឋខ្មែរដែលបានទៅចូលរួមពិធីសាសនានៅក្រៅប្រទេស ជនបរទេសមកស្នាក់នៅក្នុងស្រុក និងពលរដ្ឋដែលបានវិលត្រឡប់ពីការធ្វើចំណាកស្រុក ដែលមានការសង្ស័យថាមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលជាមួយអ្នកផ្ទុកជំងឺ។ ណែនាំម្ចាស់ក្លឹប ផ្អាកការជួបជុំតាមវត្ត ផ្អាកការថ្វាយបង្គំនៅវិហារ ស៊ូវ៉ាវ សាលារៀនរដ្ឋ និងឯកជន […]

ព័ត៌មានជាតិ

ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅលើ​ពិភពលោក​កើន​ដល់​ជាង១៥​ម៉ឺន​នាក់​

ពិភពលោក​ ៖ ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​រហូតដល់ ២,២៥០,៧៣៥​ករណី ក្នុងនោះ​ស្លាប់ ១៥៤,២៤១​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៦១២,០៧១​នាក់ នៅតាម​ប្រទេស​-​ដែនដី​សរុប​ចំនួន ២១០ ទូទាំង​ភពផែនដី​។​ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ worldometer គិត​ត្រឹម​ម៉ោង ៨៖០០​នាទី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​៕

ព័ត៌មានជាតិ

មន្ទីរពេទ្យខេត្តកំពង់ចាមបញ្ជាក់ថា ពុំមានករណីនៃអ្នកឆ្លងជំងឺកូវីត១៩នេះទៀតទេ

ខេត្តកំពង់ចាម ៖ តាមការបញ្ជាក់ពីមន្ទីរពេទ្យខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរបង្កដោយវីរុកូរ៉ូណា ដែលហៅថា Covid-19នោះ មកទល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានជាសះស្បើយអស់ហើយ ក្រោយពីបានទទួលការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានធ្វើឲ្យការងារព្យាបាល និងទប់ស្កាត់នូវជំងឺកូវី១៩ ទាំងអស់នេះមានប្រសិទ្ធភាព និងប្រកបដោយជោគជ័យនៅក្នុងខេត្តទាំងមូល។ យ៉ាងណាមិញទោះបីជាអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យខេត្តកំពង់ចាមអស់យ៉ាងណាក្តី ក៏ប៉ុន្តែមន្ទីរពេទ្យនៅតែត្រៀមកម្លាំងមន្រ្តីជួរមុខសម្រាប់បំពេញបេសកកម្ម និងអនុវត្តន៍ការងារជាប់ជានិច្ច និងជាប្រចាំដើម្បីឆ្លើយតបនូវសភាពការណ៍ជាបន្ទាន់ក្នុងករណីថ្មីនៃជំងឺកូវីដ១៩ ដែលកើតមានជាយថាហេតុ។ សូមបញ្ជាក់ផងដែរថា សម្រាប់អ្នកជំងឺដែលបានជាសះស្បើយចុងក្រោយគេ ត្រូវបានក្រុមគ្រូពេទ្យខេត្តកំពង់ចាមអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនោះ គឺជាបុរសជនជាតិម៉ាឡេស៊ីចំនួន០២នាក់ បានជាសះស្បើយកាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ហើយនិងបានធ្វើពិធីអបអរសាទរក្នុងការជូនដំណើរជាកិត្តិយសផងដែរ៕

ព័ត៌មានជាតិ

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បង្ហាញ​ពី​ជំហរក្នុង​ការដោះស្រាយ​បញ្ហា​អតិថិជន ដែល​រង​ផលប៉ះពាល់​ពីកូវីដ១៩

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៧ ខែមេសានេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពីជំហរបស់សមាគម  រួមទាំងសមាជិក ក្នុងការដោះស្រាយបញ្ហាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។ សេចក្តីថ្លែងការណ៍ បានលើកឡើងថា ក្នុងគ្រាដ៏លំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងនាមជាសមាគមវិជ្ជាជីវៈ សូមយកឱកាសនេះជម្រាបជូនសាធារណជនដូចតទៅ៖ ១. សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែរក្សានិងប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឱ្យប្រជាជនកម្ពុជាគ្រប់រូប ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសម្បូរបែប និងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ សមាគមជឿជាក់ថា ទាំងអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាដៃគូដ៏មានសារៈសំខាន់ដែលមិនអាចខ្វះគ្នាបានគ្រប់កាលៈទេសៈ។ សមា​គមមីក្រូហិរញ្ញវត្ថុកម្ពុជា មានជំនឿថា ក្នុងកាលៈទេសៈនេះ មានតែការចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា រវាងអតិថិជន និងគ្រឹះស្ថាន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវនោះទេ ទើបយើងអាចឆ្លងកាត់ការលំបាកនេះបានទាំងអស់គ្នា។ ២. សមាជិកសមាគមទាំងអស់ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតប និងគាំទ្រ អតិថិជនរបស់ខ្លួន។ ជាការពិតណាស់ ក្នុងគ្រាដ៏លំបាកនេះ គ្រឹះស្ថាននីមួយៗដែលជាសមាជិកសមាគម មានសមត្ថភាព និងលទ្ធភាពផ្សេងៗគ្នា ក្នុងការគាំទ្រអតិថិជនរបស់ខ្លួន។ គណៈគ្រប់គ្រង ភាគទុនិក បុគ្គលិកគ្រប់ជាន់ថ្នាក់នៃគ្រឹះស្ថាននីមួយៗ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីធានានិរន្តរភាពវិស័យ និងបន្តផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន។ ៣. ក្នុងការគាំទ្រអតិថិជនរបស់ខ្លួនដែលទទួលរងផលប៉ះពាល់ […]

ព័ត៌មានជាតិ

អង្ករចំនួន៣តោនជាអំណោយសាខាគយ និងរដ្ឋាករខេត្តក្រចេះប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់ចែកប្រជាពលរដ្ឋក្រីក្

ខេត្តក្រចេះ ៖ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានទទួលអង្ករដែលជាអំណោយរបស់សាខាគយ និងរដ្ឋាករខេត្តក្រចេះចំនួន៣តោន ស្មើនឹង១២០បាវ ដើម្បីទុកសម្រាប់បម្រើការងារមនុស្សធម៌ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានភាពទីទាល់ក្រ ដែលជួបនឹងវិបត្តិជំងឺ កូវីដ១៩ នៅក្នុងស្រុក.ក្រុងចំនួន៦ របស់ខេត្តក្រចេះ។  អំណោយនេះបានទទួលពី លោក ចាន់ សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តក្រចេះ រួមនិងមន្ត្រីក្រោមឱវាទ។ លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សាខាគយ និងរដ្ឋាករខេត្តក្រចេះ ដែលដឹកនាំដោយលោក ចាន់ សំបូរ ជាប្រធាន បាននាំយកអង្ករចំនួន ៣តោនស្មើនឹង១២០បាវ យកមកប្រគល់ជូនរដ្ឋបាលខេត្តដើម្បីសម្រាប់ទុកចែកជូនពលករ និងប្រជាពលរដ្ឋក្រីក្រដែលជួបនឹងវិបត្តិជំងឺខូវិត១៩។ លោក ចាន់ សំបូរ  ប្រធានប្រធានសាខាគយ និងរដ្ឋាករខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើខាង រដ្ឋបាលខេត្តក្រចេះ ត្រូវការជំនួយអង្ករ ឬសម្ភារៈអ្វីបន្ថែមទៀត ក្នុងការត្រៀមប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិត១៩នេះ លោកនឹងបន្តជួយទៅតាមលទ្ធភាពដែលខាងសាខាគយ […]

ព័ត៌មានជាតិ

ទីតាំងដីមួយកន្លែង ចាក់ដីលុបព្រែកតំបន់ស្ពានអូរត្រេះ ត្រូវបានអភិបាលខេត្តបញ្ជាឲ្យកាយឡើងវិញ

ខេត្តព្រះសីហនុ ៖ ទីតាំងដីមួយកន្លែងដែលបានធ្វើសកម្មភាពចាក់លុបព្រែកតំបន់ស្ពានអូរត្រេះស្ថិតក្នុងភូមិគគី ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបញ្ជាឲ្យកាយឡើងវិញ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ បើតាមមន្រ្តីជលផល ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះបានធ្វើការបញ្ជាក់ថា គ្រឿងចក្រ (អេស្ការវទ័រ) ដែលត្រូវបានចាប់ឃាត់ទុក ខណៈកំពុងធ្វើសកម្មភាពជាក់ស្តែង កាយដីចាក់លុបព្រែតំបន់ស្ពានអូរត្រេះ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់នោះ គឺជាគ្រឿងចក្រ របស់កងវិស្វកម្មដែលមានភារកិច្ចសាងសង់ផ្លូវក្នុងខេត្តព្រះសីហនុ។ មន្រ្តីជលផលដដែលបានបន្តទៀតថា ទីតាំងដីចំណីព្រែកចំណុចនេះកន្លងមកមានការចាក់ដីលុបម្តងរួចមកហើយ ប៉ុន្តែរកមុខអ្នកទទួលខុសត្រូវមិនឃើញសោះដោយសារតែនៅពេលមន្រ្តីចុះទៅធ្វើការត្រួតពិនិត្យគ្រឿងចក្រត្រូវបានគេដកចេញអស់ និងរកមិនឃើញអ្នកទទួលខុសត្រូវជាម្ចាស់ដីនោះឡើយ ហើយសូម្បីតែអ្នកចាំដីក៏គ្មានដែរ គឺក្រុមការងារបានត្រឹមធ្វើកំណត់ហេតុធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំរដ្ឋបាលខេត្តបានជ្រាបតែប៉ុណ្ណោះ។ ប៉ុន្តែសំរាប់ពេលនេះ មន្រ្តីជលផលបានធ្វើការចាប់ឃាត់ គ្រឿងចក្រ (អេស្កាវទ័រ) មួយគ្រឿង ខណៈកំពុងធ្វើសកម្មភាពកាយដីលុបព្រែកដោយខុសច្បាប់ ចំណែករថយន្តដឹកដីមួយចំនួនទៀតចាប់មិនបានទេ ដោយសារពួកគេដឹងមុនបានបើករត់គេចអស់ តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទាំងគ្រឿងចក្រ (អេស្កាវទ័រ) និងរថយន្តដឹកដីសុទ្ធសឹងបំពាក់ស្លាកកងវិស្វកម្មទាំងអស់ និងប្រើប្រាស់ស្លាកលេខ ខម ផងដែរ គឺជារថយន្តរបស់ក្រុមកងអង្គភាពវិស្វកម្មដែលមានតួនាទីមកបំពេញការងារសាងសង់ផ្លូវក្នុងខេត្តព្រះសីហនុ។ ជាមួយគ្នានេះប្រជាពលរដ្ឋខេត្តព្រះសីហនុបានលើកឡើងបែបរិះគន់ត្រង់ៗថា កងវិស្វកម្មគឺជាអង្គភាពជំនាញខាងសាងសង់ផ្លូវរបស់រាជរដ្ឋាភិបាលចុះហេតុអីបានជាទៅយកគ្រឿងចក្រទាំងនោះទៅស៊ីឈ្នួល បំរើលើបទល្មើសដឹកដីចាក់លុបព្រែកធម្មជាតិដោយខុសច្បាប់ព្រោះតែប្រាក់ទៅវិញ ជាហេតុបង្កឲ្យមាន ភាពស្មុគស្មាញដល់រដ្ឋបាលខេត្ត។ អ្វីដែលបានលើកឡើងខាងលើ […]

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវចែកអំណោយដល់ពលរដ្ឋខ្វះខាតចំនួន៩០គ្រួសារ នៅស្រុកទ្រាំង

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក​ ខាន់ សុខា អភិបាលរងខេត្ត និងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋខ្វះខាតចំនួន ៩០គ្រួសារ ក្នុងស្រុកទ្រាំង។ ឆ្លៀតក្នុងឱកាសចុះចែកអំណោយដល់ពលរដ្ឋខ្វះខាតក្នុងស្រុកទ្រាំង លោកអភិបាលខេត្ត ក៏បានអប់រំណែនាំ អំពីវិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ កុំអោយមានឆ្លងនៅសហគមន៍របស់យើង គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ។ លោកអភិបាលខេត្តបន្ថែមទៀតថា ប្រសិនបងប្អូនទាំងអស់មានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមជាអណាព្យបាលត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមលេខ ១១៥។ លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា […]