ព័ត៌មានជាតិ

ស្នងការខេត្ដកណ្ដាលឲ្យភាគីវៀតណាមរុះរើតង់ចំនួន៩កន្លែងចេញឲ្យឆ្ងាយពីតំបន់ស

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាលបានដឹកនាំលោកស្នងការរង ,មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥ ,លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ដំបូកចែវជាច្រើនរូប ចុះពិនិត្យតាមបន្ទាត់ព្រំដែនដោយថ្មើរជើងពីគោលដៅបាក់ដាយ និងគោលដៅចំការចេក ដែលជាចំណុះឲ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង៤៧០០ម៉ែត្រ ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់សមិនមានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗពីភាគីខាងវៀតណាមចូលក្នុងទឹកដីខ្មែរបានឡើយ ។ បន្ទាត់ព្រំដែនដំបូកចែវមានប្រវែង៤៧០០ម៉ែត្រ ធ្វើដំណើរថ្មើរជើងទាំងទៅទាំងមកប្រវែងជិត១០គីឡូម៉ែត្រ។ ការចុះពិនិត្យតាមបណ្ដោយព្រំដែននេះ ឃើញថាមានតង់ដែលទានហានវៀតណាមសាងសង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ នៅពេលដំណើរពិនិត្យនោះដែរ លោកស្នងការក៏បានឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយពីបន្ទាត់សក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគី វៀតណាមបានសាងសង់តង់ចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ស ក៏កម្លាំងប្រាប់ទៅខាងវៀតណាមរុះរើ និងដកថយក្រោយឲ្យបានឆ្ងាយពីបន្ទាត់ព្រំដែនជាតំបន់ស។ សូមបញ្ជាក់ថា ប៉ុស្ដិ៍ព្រំដែនដំបូកចែវមានគោលដៅ២ប៉ុស្ដិ៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថិរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន។ បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ ក៏បានជំរុញឲ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនដើរល្បាតជាប្រចាំតាមបន្ទាត់ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់សនោះ។ ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានឧបត្ថម្ភដល់ប៉ុស្ដិ៍គោលដៅក្នុងមួយប៉ុស្ដិ៍ទទួលបាន១លានរៀលផងដែរ៕

ព័ត៌មានជាតិ

កូរ៉េខាងត្បូង ៖ លោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អជាធម្មតា

សេអ៊ូល ៖ លោក មូន ជុងអ៊ីន (Moon Chung-in) ទីប្រឹក្សាជាន់ខ្ពស់សន្តិសុខជាតិកូរ៉េខាងត្បូងបាន អះអាងនៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃអាទិត្យម្សិលមិញថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមានសុខភាពល្អធម្មតា និងមិនបានជួបគ្រោះអកុសល ដូចបណ្តាពាក្យចចាមអារ៉ាម ឬសារព័ត៌មានមិនផ្លូវការមួយចំនួន បានចុះផ្សាយនោះឡើយ។ នេះបើសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ។ ថ្លែងនាឱកាសនោះ លោក Chung-in បានលើកឡើងដូច្នេះថា «ការបញ្ជាក់ដោយរដ្ឋាភិបាលរបស់យើងគឺច្បាស់លាស់ និងនៅដដែល នោះគឺលោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ ហើយលោកមានសុខភាពល្អធម្មតា»។ ទីប្រឹក្សារូបនេះបន្ថែមថា លោក គីម បាននិងកំពុង ស្នាក់នៅក្នុងទីក្រុង Wonsan ភាគខាងកើតនៃប្រទេសកូរ៉េខាងជើង តាំងតែពីថ្ងៃទី១៣មក។ សូមជម្រាបថា កាលពីដើមសប្តាហ៍មុន សារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទមួយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ ទាក់ទងនឹងប្រព័ន្ធបេះដូង […]

ព័ត៌មានជាតិ

អាជ្ញាធរក្រុងព្រះសីហនុអំពាវនាវដល់ប្រជាពលរដ្ឋចូលរួចថែរក្សាអនាម័យ ត្រូវវិចខ្ចប់សំរាមឲ្យជិត និងដាក់ឲ្យបានត្រឹមត្រូវ

ខេត្តព្រះសីហនុ ៖ លោក ជួប សីហា មន្ត្រីសាលាក្រុងតំណាងឲ្យលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមហ៊ុនប្រមូលសំណង់រឹង (សេង ទិត្យ) និងក្រុមហ៊ុនប្រមូលសំរាមបានចុះមកត្រួតពិនិត្យនៅទីតាំងចោលសំរាមដែលប្រជាពលរដ្ឋមួយចំនួនយកមកចោលពាសវាលពាសកាលបង្កឲ្យមានការជះក្លិនស្អុយបង្កឲ្យផលប៉ះពាល់សុខភាពដល់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលធ្វើដំណើរតាមផ្លូវក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងនោះ និងបង្កឲ្យកកស្ទះប្រព័ន្ធលូ បណ្តាលឲ្យហូរទឹកស្អុយមកលើផ្លូវដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។ លោក ជួប សីហា មន្រ្តីសាលាក្រុងបានឲ្យដឹងថា សម្រាប់ថ្ងៃនេះ អាជ្ញាធរក្រុងសហកាជាមួយក្រុមហ៊ុនសំណង់រឹង (សេង ទិត្យ) និងក្រុមហ៊ុនប្រមូលសំរាមបានមកធ្វើការប្រមូលសំរាមទាំងនោះចេញពីទីតាំងខាងលើអស់រួចរាល់។ ជាមួយគ្នានេះផងដែរ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើសូមជួយថែរក្សាអនាម័យទាំងអស់គ្នា ត្រូវវិចខ្ចប់សំរាមឲ្យបានជិត ដាក់ឲ្យបានត្រឹមត្រូវងាយស្រួលរថយន្តប្រមូលសំរាមមកប្រមូល កុំចោលសំរាមទៅក្នុងលូ កុំដាក់លើគំរបលូបណ្តាលឲ្យមានការកកស្ទះប្រព័ន្ធលូ។ ប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ៤ ក៏បានថ្លែងអំណរគុណទៅដល់លោក ជួប សីហា មន្ត្រីសាលាក្រុងព្រះសីហនុដែលជួយដោះស្រាយបញ្ហានេះ ក៏ដូចជារាល់បញ្ហាផ្សេងរបស់ប្រពលរដ្ឋក្នុងក្រុងព្រះសីហនុកន្លងមកផងដែរ៕

ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យទីតាំងកើតហេតុសត្វដំរីព្រៃស្ដមួយក្បាល ដែលតាមបណ្ដើរ និងកៀងសត្វដំរីស្រុកញីចំនួន៣ក្បាលរបស់អ្នកភូមិ រហូតឈានដល់ហ្មដំរី និងមនុស្សសរុប៥នាក់បានរត់ឡើងលើដើមឈើគេចពីការតាមឈ្មុសរបស់ដំរីព្រៃ១ក្បាលនេះ។ ហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចព្រៃខាងក្រោយផ្ទះរបស់អ្នកភូមិពូត្រុំ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ លោក ស្វាយ សំអ៊ាង បានណែនាំឲ្យមន្រ្តីជំនាញបរិស្ថានរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់សត្វដំរីព្រៃ១ក្បាលនេះ ដែលអាចបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ទន្ទឹមនេះលោក ស្វាយ សំអ៊ាង បានណែនាំឲ្យមន្រ្តីជំនាញបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំបច្ចេកទេសដើម្បីរិះរកវិធីសាស្រ្ត និងរកទីតាំងដើម្បីដុតភ្នក់ភ្លើងបញ្ចៀសសត្វដំរីព្រៃ១ក្បាលនេះឲ្យត្រឡប់ចូលទៅក្នុងព្រៃវិញ។ ឆ្លៀតក្នុងឱកាសអញ្ជើញចុះពិនិត្យនេះផងដែរ លោក ស្វាយ សំអ៊ាង បានចូលជួបសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបានជួយសម្រាលបន្ទុករបស់ពលរដ្ឋមួយគ្រួសារ ដែលមានជំងឺប្រចាំកាយនិងខ្វះខាតជីវភាព ដោយបានជំរុញគិតគូរ និងជួយឧបត្ថម្ភថវិកាក្នុងការចំណាយថ្លៃព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញផងដែរ៕ FacebookTwit

ព័ត៌មានជាតិ

សម្តេចតេជោ ៖ យេីងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះបានសរសេរនៅលើហ្វេសប៊ុកថា សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះបីកម្ពុជាយើងបានទទួលជំនួយវិជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តី ហើយម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦ មេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកេីនឡេីងដល់​១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។ ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។ ថ្ងៃចុងសប្តាហ៍​ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។ ទន្ទឹមនឹងនេះ​ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល៕

ព័ត៌មានជាតិ

តុលាការយោធាបើកសវនាការ កាត់ទោសក្រុមបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នៅថ្ងៃ២៨មេសា

ភ្នំពេញ ៖ សំណុំរឿងបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នឹងត្រូវតុលាការយោធាយក មកបើកសវនាការជំនុំជម្រះនៅថ្ងៃព្រឹកទី២៨ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់តុលាការយោធា។ យោងតាមសេចក្តីជូនដំណឹងរបស់តុលាការយោធា បានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការយោធា នឹងបើកសវនការជំនុំជម្រះក្តីជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ ០០៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលមានជនជាប់ចោទ: ១. ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា។ ២. ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបបយោធា។ តុលាការយោធាបានបញ្ជាក់ថា ជនជាប់ចោទទាំងពីរ ជាប់ចោទពីបទបង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ។ មាត្រា ៤៦៣ […]

ព័ត៌មានជាតិ

មានជំងឺសរសៃប្រសាទរ៉ាំរ៉ៃព្យាបាលមិនជា បុរសម្នាក់ចងកសម្លាប់ខ្លួនចោលប្រពន្

ខេត្តកំពង់ធំ ៖ ថ្ងៃសុក្រ៣ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មានមនុស្សធ្វើអត្តឃាតចង (ក) សម្លាប់ខ្លួនឯង វេលាម៉ោង៦ និង១០នាទី នៅភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ សពឈ្មោះ ឃិន សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាទ្រៀល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ តាមការបំភ្លឺពីឈ្មោះ សឿង ផៃអាយុ៣៥ ឆ្នាំ ត្រូវជាប្រពន្ធ (សព)  បានបញ្ជាក់ថា រយៈពេលជាងមួយឆ្នាំមកហើយ ដែលប្តីគាត់មានអាការៈរវើរវាយ តែងឃើញនេះឃើញនោះ និយាយតែឯងទើបគាត់បានឲ្យលេបថ្នាំសរសៃប្រសាទរហូត កន្លងមកតែនៅមិនជា គាត់ក៏នាំមកមើលជំងឺនៅផ្ទះគ្រូខ្មែរ នៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លុះដល់ថ្ងៃ២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៥ព្រឹក ប្តីភ្ញាក់ពីដេកធម្មតាហើយលុបមុខរួចក៏ដើរលេងមកមុខផ្ទះបានបន្តិចក៏ត្រឡប់មកវិញ បានមួយ […]

ព័ត៌មានជាតិ

ក្រសួងការងារបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មករដែលចូលធ្វើការវិញ ក្រោយឈប់សម្រាកបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានសម្រេចបិទបញ្ចប់ ការត្រួតពិនិត្យសុខភាពដល់កម្មករ ដែលត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមសេចក្តីប្រកាសនេះ ក្រសួងការងារ បានឱ្យដឹងថា ដោយគិតចាប់ពីយប់ថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសានេះ គឺមានរយៈពេលលើស ១៤ថ្ងៃ ហើយក្នុងអំឡុងពេលនេះ ក្រសួងសុខាភិបាលក៏ពុំបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី និងយោងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តសំណាកទាំង១២៥ករណី ក្រសួងសម្រេចបញ្ចប់ការត្រួតពិនិត្យសុខភាព ចាប់ពីម៉ោង ៦:០០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដោយរក្សាទុកតែមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងវិទ្យាល័យជម្ពូវ័ន ដើម្បីបន្តតាមដានស្ថានភាពសុខភាពកម្មករចំនួន ២០នាក់តទៀត រហូតដល់ស្ថានភាពសុខភាពអ្នកទាំងនេះអាចទៅធ្វើចត្តាឡីស័កនៅតាមផ្ទះបាន៕

ព័ត៌មានជាតិ

លទ្ធផលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិកស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីជំងឺឆ្លងកូវីដ-១៩។ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជា​ប្រទេ​ស​​​​​​សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ អាមេរិក បានធ្វើជាសហប្រធាន ជាមួយសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំពិសេសនេះ។​ កិច្ចប្រជុំពិសេសនេះដែលត្រូវបានរៀបចំធ្វើឡើងជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរ ដើម្បី​លើកកម្ពស់នូវកិច្ចសហប្រតិបត្តិការសង្គ្រោះ​ភាពអាសន្នខាងផ្នែកសុខាភិបាលសាធារណៈ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងដើម្បីរិះរកវិធីសាស្ត្រកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺនេះ ទៅលើជីវភាពរស់នៅរបស់ប្រជាជនចំនួនមួយពាន់លាននាក់។ កិច្ចប្រជុំក៏បានផ្តោតកិច្ចពិភាក្សាផងដែរ​លើផែនការ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត សម្រាប់ដំណាក់កាលជាសះស្បើយឡើងវិញ ក្រោយជំងឺឆ្លងកូវីដ-១៩ ផុតរលត់ទៅ។ កិច្ចប្រជុំបានកត់សម្គាល់ពីសារសំខាន់នៃវិធីសាស្រ្តរបស់រដ្ឋាភិបាលនិងសង្គមទាំងមូល ក្នុងការ ដោះស្រាយវិបត្តិនេះ។ ដើម្បីសម្រេចគោលដៅនេះ អង្គប្រជុំបាន ទទួលស្គាល់នូវ តួនាទី ដែលមិនអាចខ្វះ បាន​របស់វិស័យឯកជន អង្គការក្នុងតំបន់ និងអន្តរជាតិទាំងឡាយ ក្នុងការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងការ ធានាការដឹកជញ្ជូនទំនិញសំខាន់ៗ ជាអាទិ៍មាន៖ ការផ្គត់ផ្គង់ថ្នំាព្យាបាល និងស្បៀងអាហារ។ អង្គប្រជុំ […]

ព័ត៌មានជាតិ

​សម្តេច​តេ​ជោ​បន្តអំពាវនាវដល់ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ​ទោះ​អត្រា​ឆ្លង​កូ​វី​ដ​-១៩ មិន​បាន​កើន​ខ្លាំង​ដូច​ប្រទេស​​ដទៃ

ភ្នំពេញ​ ៖ ខណៈ​ដែល​កម្ពុជា​ពុំ​មាន​រក​ឃើញ​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ថ្មី​ជិត​២​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា គេ​កត់សម្គាល់​ឃើញ​ថា ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​ធ្វេសប្រហែស​ ដោយ​មិន​បាន​ពាក់​ម៉ាស់​ការពារ​នៅ​តាម​ដងផ្លូវ​ ដែល​ហាក់​កំពុង​កកស្ទះ ជា​ហេតុ​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ង​ទី ២៤ មេ​សា ​នេះ​ បាន​ក្រើនរម្លឹក​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់។ សម្តេច​តេ​ជោបាន​មាន​ប្រសាសន៍​ថា «​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ​នៅ​ក្នុង​ប្រទេស​យើង ទោះបី​អត្រា​ឆ្លង​រោគ​កូ​វី​ដ​-១៩ មិន​បាន​កើនឡើង​ខ្លាំង​ដូច​ប្រទេស​ដទៃ ហើយ​ចំនួន​អ្នក​ព្យាបាល​ដែល​បានជា​សះស្បើយ​ក៏​កាន់តែ​មាន​ច្រើន​ពិតមែន ប៉ុន្តែ​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ខ្លួន​ជា​និច្ច ជា​ពិសេស ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទេ្វ​ដង​។ ព្រោះ​មេរោគ​កូ​រ៉ូ​ណា​២០១៩ (Coronavirus 2019) ដែល​យើង​ហៅ​ថា​កូ​វី​ដ​-១៩ (covid-19)​ដែល​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​គឺ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​»។ ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​ក៏​បាន​បញ្ជាក់​ថា «​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ នៅ​តាម​ដងផ្លូវ​ក៏​មានការ​ធ្វើ​ដំណើរ​ ណែន​រកកល់​ស្ទះចរាចរណ៍​ទៀត​ផង​។ សូម​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ត្រូវ​ចង​ចាំ​នឹង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ខ្លួន​ជា​និច្ច គឺ​ត្រូវ​ពាក់​ម៉ាស់​ការពារ មានទឹក​អាល់កុល និង​ជេលលាងសម្អាត​មេរោគ​និង​បាក់តេរី​ផ្សេង​ៗ ចៀសវាង​ការ​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់​ ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ឬ​គិត​ស្រាល​ៗ​ថា​ស្រុក​យើង​មិន​អី​ទេ​នោះ​»។ សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ពលរដ្ឋ​ផង​ដែរ​ថា បើ​គ្មាន​ការ​ចាំបាច់​ទៅ​ខាងក្រៅ​ផ្ទះ​ទេ សូម​កុំទៅ ឬ​ទៅ​ក្នុង​ចំ​ណោម​ក្រុម​មនុស្ស​​ច្រើន គឺ​អោយ​តែ​មេ​គ្រួសារ ​ឬ​អ្នក​ដែល​ចាំបាច់​ត្រូវ​ទៅ​បាន​ហើយ ​។ សូម​បងប្អូន​យក​ការ​ព្រួយបារម្ភ​ និង​ភ័យ​ខ្លាច​នេះ​ ទៅ​ការ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​ប្រចាំ​រាល់ថ្ងៃ ដោយ​មាន​អនាម័យ​រស់​នៅ​ល្អ ដើម្បី​សុខភាព ​និង​អាយុ​​ជីវិត​រស់នៅ​បាន​យូរ​អង្វែង​» […]