ព័ត៌មានជាតិ

ប្រជាកសិករខេត្តសៀមរាបរីករាយក្នុងការប្រមូលផលស្រូវវស្សា ទោះបីជាមានជំនន់ទឹកភ្លៀងបន្តិចបន្តួចក្តី

ខេត្តសៀមរាប ៖ ដោយស្ថានភាពការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅចុងរដូវឆ្នាំ២០២០នេះ បានទទួលរងគ្រោះជំនន់ ទឹកភ្លៀង ធ្វើឲ្យផលស្រូវរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តសៀមរាប បានទទួលរងការ លិចលង់ ដែលបណ្តាលឲ្យរងការខូចខាតមួយចំនួន តែចំពោះភោគផលស្រូវក៏នៅទទួលបានផលល្អផងដែរ។ លោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឲ្យដឹងថា ដោយសារអំណោយផលពីធម្មជាតិដែលមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ពីដើមរដូវធ្វើឲ្យស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផលដំណាំស្រូវវស្សា ឆ្នាំ២០២០ ត្រូវបានបញ្ចប់ ដោយឆ្នាំនេះបង្ករបង្កើផលបានចំនួនសរុប ១៨៩ពាន់៣០០ហិកតា ស្មើនឹង១០១,៤៧% លើផែនការ១៨៦ពាន់៥៦០ហិកតា ក្នុងនោះស្រូវស្រាល ចំនួន៤០ពាន់២៤០ហិកតា ស្រូវកណ្តាល ចំនួន១០៥ពាន់៤៦០ហិកតា (សន្ទូង៩៨០ហិចតា) ស្រូវធ្ងន់ ចំនួន៣៥ពាន់ ៥៦០ហិកតា (ស្ទូង១៦៥ហិកតា) ស្រូវ ចំការ ១ពាន់៦៩០ហិកតា និងស្រូវឡើងទឹក ៦ពាន់៣៥០ហិកតាក។ លោកបានបន្តទៀតថា ចំពោះការងារប្រមូលផលស្រូវវស្សាដល់ថ្ងៃទី១៦ វិច្ឆិកានេះ មានចំនួនសរុប ៦២ពាន់៩៧០ហិចតា ក្នុងនោះស្រូវស្រាល ៤០ពាន់២៤០ហិកតា ស្មើ១០០% ទទួលបានទិន្នផលជាមធ្យម ២,៧៨៤តោនក្នុង១ហិចតា , ស្រូវកណ្តាល ចំនួន ២១ពាន់៦១០ ហិកតា ស្មើ ២០,៤៩% ទទួលបានទិន្នផលជាមធ្យម ២,៤៣៤តោនក្នុង១ហិកតា និងស្រូវចំការចំនួន១ពាន់១២០ហិកតា […]

ព័ត៌មានជាតិ

ក្រសួងធនធានទឹកចេញសេចក្តីដំណឹងពីស្ថានភាពអាកាស​ធាតុចាប់ពីថ្ងៃទី១​៨-២៤ ខែវិច្ឆិកា​ឆ្នាំ២០២០

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រសួងធនធានទឹកនិងឧតុនិយមជូនសេចក្តីដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០។សីតុណ្ហភាពនេះអប្បបរមាពី ២១-២៥អង្សាសេនិងអតិបរមាពី២៨-៣១អង្សាសេ៕

ព័ត៌មានជាតិ

ព័ត៌មានជាតិ អំណោ​យម៉ាស​ចំនួន២លាន១សែននិងបរិក្ខារពេទ្យសរុបចំនួន១២មុខរប​ស់កម្ពុជា​ត្រូវបានប្រគល់ជូននា​យករដ្ឋមន្រ្តីឡាវ

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអមដំណើរដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បាននាំនូវអំណោយ របស់រាជរដ្ឋាភិបាលដែលមាន ម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រូវបានប្រគល់ជូន ឯកឧត្តម ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួចហើយ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។សម្តេចពិជ័យសេនា បានបញ្ជាក់ថា កម្ពុជា និងឡាវមានចំណងមិត្តភាព ជាបងប្អូនដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរកំពុងបន្តពូនជ្រុំ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតជារៀងរាល់ថ្ងៃ។ ប្រជាជនយើងទាំងពីរបានកៀកស្មាគ្នា តស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយម និងចក្រពត្តិនិយម ដើម្បីទទួលបានឯករាជ្យ អធិបតេយ្យភាពជាតិ សេរីភាព និងសិទ្ធិស្វ័យសម្រេចរៀងៗខ្លួន។ បច្ចុប្បន្ន កម្ពុជា និងឡាវក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ទៅ វិញទៅមកនៃប្រជាជាតិយើងទាំងពីរ។ សម្តេចពិជ័យសេនា បានជឿជាក់ថា […]

ព័ត៌មានជាតិ

សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់ផ្តើមកម្រើកឡើងទៀតហើយ!

ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់កម្រើកឡើងទៀតហើយ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានមេឈ្មួញធំរកស៊ីឈើដុះស្លែនៅក្នុងភូមិ១០៥ ទឹកដីខេត្តក្រចេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតរកស៊ីយ៉ាងអនាធិបតេយ្យ ខណៈដែលប្រជាពលរដ្ឋលើកឡើងថា អ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមមួយរូប។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមឈ្មួញទាំងនោះបានធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យចេញពីដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលរួមមាន ៖ ទី១-ឈ្មោះរាម, ទី២-ឈ្មោះញ៉ក់ និងទី៣-ឈ្មោះ អ៊ិម ដោយអ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមឈ្មោះជា វណ្ណៈ ឲ្យបទល្មើចេញយ៉ាងរលូន។ បើតាមការបកស្រាយពីប្រជាពលរដ្ឋរស់នៅភូមិ១០៥  ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះបានឲ្យដឹងថា ឈ្មោះ រាម ជាអ្នកកាងឈើចេញពី ដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយបានបង្គាប់ឲ្យម្ចាស់ម៉ាស៊ីនត្រង់សឺន័រអារឈើបង់លុយក្នុងមួយគ្រឿងចំនួនជាង៣ លានរៀល យកទៅឲ្យឈ្មោះ ជា វណ្ណៈប៉េអឹមខេត្តមណ្ឌលគីរី ដែលកំពុងឈរជើង ដកតុងក្នុងដីក្រុមហ៊ុនម៉ូវីបាយ ត្រង់ចំណុចផ្លូវចូលទៅភូមិសណ្តាយ។ ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋសូមឯកឧត្តមស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាចំណាត់លើមន្រ្តីបរិស្ថានខេត្តផងទាន៕

ព័ត៌មានជាតិ

បុគ្គលិកធនាគារឯកជនម្នាក់បាត់ខ្លួន៥ថ្ងៃ ប្រទះឃើញសពហើមស្អុយក្នុងព្រៃជាប់ដងផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ សាកសពបុរសម្នាក់ដែលគេស្គាល់ជាបុគ្គលិកធនាគារឯកជនហត្ថាកសិករត្រូវបានប្រទះឃើញស្លាប់ហើមរលួយស្អុយជាមួយនិងម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងពណ៌ខ្មៅ នៅក្នុងព្រៃដើមដង្ហិត ជាប់ដងផ្លូវជាតិលេខ១។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២ និង៤៥នាទី។ ក្រោយកម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្វាយទាប ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យដល់កន្លែងកើតហេតុឃើញថា សាកសពមានឈ្មោះ សុត ធួក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកធនាគារហត្ថាកសិករមានទីតាំងក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។សាកសព មានទីលំនៅភូមិក្តីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាកសព មានសភាពហើមរលួយស្អុយមានដង្កូវចុះ និងមានស្នាមរលាត់ស្បែកក្បាលផ្នែកខាងក្រោយ (បាក់ក) ព្រមទាំងមានស្នាមរលាត់នៅឆ្អឹងជំនីផ្នែកឆ្វេង។ សំភាររបស់សាកសពមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងសេរីឆ្នាំ២០១៤ ផ្លាកលេខស្វាយរៀង១H.៦២៨១ ទូរស័ព្ទដៃពីរគ្រឿង នាឡិកាដៃមួយគ្រឿង និងប្រាក់ចំនួន១៧០០០រៀល។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបញ្ជាក់ថា:ឪ សាកសពឈ្មោះសុត ធួក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូខ្លួនឯង។ បច្ចុប្បន្នសាកសពសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅឈ្មោះ ងិន សុត ភេទប្រុស អាយុ៦៩ឆ្នាំត្រូវជាជីតាបង្កើតរបស់សពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

រយៈពេល១០ខែ ឆ្នាំនេះ កម្ពុជានាំចេញអង្ករទៅអូស្ត្រាលីបានជាង២.៥ម៉ឺនតោន កើនឡើង៥៣%

នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាពនិងជូនពរដល់ខ្ញុំនិងភរិយា៕

ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣

ខេត្តមណ្ឌលគិរី ៖ ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ និងស្វែងយល់ពីតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាល អភិបាលរង ក្រុមប្រឹក្សា មេឃុំ និងមន្ត្រីសាលាស្រុកអូររាំង ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ វេទិកានេះធ្វើឡើងនៅវិទ្យាល័យអូររាំង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តម ម៉ែន ង៉ុយ បានឲ្យប្រជាពលរដ្ឋចេញមតិពីទុក្ខលំបាកពុកម៉ែបងប្អូនកូនក្មួយ នៅក្នុងស្រុកអូររាំង លោកស្រីឈ្មោះ សារឿ ស៊ីយេន បានសូមសំណូមពរដល់ឯកឧត្តមជួយរកដំណោះស្រាយដីចំនួន ៣៥ ហិតា ដែលឧកញ៉ាបានធ្វើប្លង់កម្មសិទ្ធិនៅលើដីរបស់ពួកគាត់ ។ ឯកឧត្តមបន្តថា បើមានការដោះដូរដី តើយល់ព្រមដែរឬទេ លោកស្រីបានបន្តថា មិនយល់ព្រមឯកភាពទេ ឯកឧត្តមបានបន្តថា បើបងប្អូនមិនយល់ព្រមទេ […]

ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ជាមួយលោក ណាបេស៉ីម៉ា កាតស៊ូហ៉ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។ អនុស្សរណៈនេះផ្តោតលើគោលដៅបួនចំណុច រួមមានក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ។ ឯកឧត្តម​ ថោង រដ្ឋស័ក្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ (គ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ កិច្ចការនេះក៏ជំរុញការយល់ដឹងទៅដល់ប្រជាកសិករកម្ពុជាឱ្យចេះដាំដុះ និងថែទាំបន្លែក្នុងផ្ទះកញ្ចក់ (Green House) តាមលក្ខណៈបច្ចេកទេសថ្មីដែលធានាបាននូវស្ដង់ដាគុណភាព […]

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថាមិនមានកា​របិទប្រទេសឬរាជធា​នីខេត្តឬតំបន់ណា​មួយនោះទេ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេសឬរាជធានីខេត្តឬតំបន់ណាមួយនោះទេ។ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសការពាក់ម៉ាសការលាងដៃការមិនជួបជុំប្រមូលផ្តុំការរក្សាគម្លាតសុវត្ថិភាព។ល។សម្រាប់ការពាក់ម៉ាសដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាសជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ជិះម៉ូតូដែលមិនបានពាក់ម៉ាស។សូមបងប្អូនពាក់ម៉ាសទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆិកា២០២០វិញ។សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕

ព័ត៌មានជាតិ

ឯកឧត្តម ប្រាក់ សុខុន ប្រាប់ពីស្ថានភាពសុខភាពអំឡុងធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ

ភ្នំពេញ ៖ ឯកឧត្តម ​ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​ ផ្ទាល់នឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកបាន​បង្ហោះ​សារលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ប្រាប់​ពី​កិច្ចការងារ និង​ស្ថានភាព​សុខភាព​របស់​លោ​ក​ក្នុងអំឡុង​ពេលធ្វើ​ចត្តាឡីស័ករយៈពេល១០ថ្ងៃ​នៅ​ក្នុង​គេហដ្ឋាន។ តាមរយៈសារនោះ ឯកឧត្តម ប្រាក់ សាខុន បានសរសេរថា « សួស្តី សហសេវិក សហការីមិត្តភក្តិ បងប្អូនទាំងអស់ ថ្ងៃទី ១២ ខែវិច្ឆិកា នេះគឺចូលដល់ថ្ងៃទី១០ហើយ បើរាប់ពីថ្ងៃដែលខ្ញុំបានទទួលជួបប្រាស្រ័យការងារជាមួយលោក រដ្ឋមន្ត្រីការ បរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជារៀងរាល់ថ្ងៃ មានអ្នកសួរសុខទុក្ខខ្ញុំជាហូរហែថា តើខ្ញុំយ៉ាងម៉េចហើយ? មានបញ្ហាអីទេ? មានប្រែប្រួលក្នុងខ្លួនដែរឬអត់? ភាគច្រើនគឺជាមិត្តភ័ក្តិ អ្នកស្រឡាញ់រាប់អានគ្នា បារម្ភពីសុខភាពខ្ញុំ ហើយគេជូនពរឱ្យខ្ញុំចៀសផុតគ្រោះទាំងឡាយ ហើយបានឆាប់ត្រឡប់មកកាន់ជីវភាពធម្មតាឡើងវិញ។ អ្នកខ្លះក៏ភិតភ័យខ្លាចខ្ញុំទទួលការចម្លងមេរោគពីលោករដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលអាចនាំឱ្យរាលដាលដល់អ្នកផ្សេង ទៀត ពិសេសក្រោយពេលមន្ត្រីនគរបាលយើងម្នាក់ដែលបំរើការជាអង្គរក្សជូនលោករដ្ឋមន្ត្រី ព្រមទាំងទូតហុងគ្រី និងមន្ត្រីជាន់ខ្ពស់របស់យើង២នាក់ទៀត រកឃើញថាមានមេរោគ Covid-19 ។ តែក៏មានអ្នករាប់អានពីឆ្ងាយៗផ្ញើការ […]