ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមស្នើ និងលើកទឹកចិត្តឱ្យម្ចាស់ដីឡូតិ៍ និងសំណង់ផ្ទះល្វែងប្រើប្រាស់យន្តការច្រកចេញចូលតែមួយ

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាការងារជាមួយម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង នៅក្រុងកំពង់ចាម និងស្រុកកំពង់សៀម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដាខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងលោក លោកស្រីម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង ដែលមានទីតាំងនៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម។ បន្ទាប់ពីបទបង្ហាញស្តីអំពីប្រកាសលេខ០៨៧ ដ.ន.ស ប្រក/នីក. របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការអភិវឌ្ឍដី និងប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់របស់សមាជិកនៃអង្គប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរដល់មន្ត្រីជំនាញពាក់ព័ន្ធ ដែលបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានឆន្ទៈក្នុងការបម្រើសេវាគ្រប់រូបភាពជូនប្រជាពលរដ្ឋ។ […]

ព័ត៌មានជាតិ

ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុងទាំងព្រឹក ពេលម្ចាស់មិននៅផ្ទះ

ខេត្តបាត់ដំបង ៖ អគ្គិភ័យបានឆេះផ្ទះ១ខ្នងទាំងព្រឹកមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ វេលាម៉ោង៧ និង៤៥ នាទី មានអគ្គិភ័យមួយបាបកើតឡើងនៅចំណុចត្រង់ខាង ត្បូងឆៀងខាងលិចផ្សារថ្មីស្ថិតក្នុភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ អគ្គិភ័យនេះឆាបឆេះផ្ទះ១ខ្នង ធ្វើពីថ្មក្រោម ឈើលើ ជាផ្ទះរបស់ស្រ្តីវ័យចំណាស់ម្នាក់នៅជាមួយចៅ ដោយម្ចាស់ផ្ទះរវល់ទៅប៉ោយប៉ែត ចៅប្រុសម្នាក់នៅចាំផ្ទះ ហើយបានចេញទៅរៀនបាត់។ អគ្គិភ័យនេះបានត្រូវបានរត់ទៅវិញទាំស្រុងនៅវេលាម៉ោង៨ និង៣០នាទី ត្រូវបានប្រើប្រាស់រថយន្តទឹកពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តអស់ចំនួន៥រថយន្ត។ មកទល់ពេលនេះគេពុំទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ៕

ព័ត៌មានជាតិ

លទ្ធផល​សំណាក​លើក​ទី​៤​របស់​សម្ដេច​តេ​ជោ​,​ភរិយា​រួម​និង​អ្នក​នៅ​ជាមួយ​គឺ​អវិជ្ជមាន​កូ​វីដ​១៩

ភ្នំពេញ​៖​នៅមុននេះ​បន្តិច​នា​ព្រឹក​ទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០២០​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សរសេរ​នៅ​ផេ​ក​ផ្លូវការ​បញ្ជាក់​អំពី​លទ្ធផល​សំណាក​របស់​សម្ដេច​,​រួម​និង​ក្រុមគ្រួសារ​គឺ​អវិជ្ជមាន​កូ​វីដ​១៩​។​ ​សម្ដេច​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖”​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​៤​ដែលជា​លើកចុងក្រោយ​គឺ​ល្អ​ណាស់​សម្រាប់​ខ្ញុំ​និង​ភរិយា​ព្រមទាំង​អ្នក​នៅ​ជាមួយ​ដែល​បានបង្ហាញ​ច្បាស់​ថា​អវិជ្ជមាន​កូ​វីដ​-១៩ ពោលគឺ​ពុំមាន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​។​ដូចនេះ​ចាប់ពី​ថ្ងៃស្អែក​១៩​វិ​ច្ឆ​កា​២០២០​ខ្ញុំ​នឹង​ចេញទៅ​ធ្វើការ​ឬ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ដូច​មុន​ថ្ងៃទី​៤​វិច្ឆិកា​ឡើងវិញ​។​តែ​ខ្ញុំ​នៅតែ​មិនទាន់​ឱ្យ​កូន​និង​ចៅ​របស់ខ្ញុំ​មក​ផ្ទះ​របស់ខ្ញុំ​មួយរយៈ​ទៀត​ដើម្បី​ធានា​ឱ្យ​ប្រាកដថា​ខ្ញុំ​គ្មាន​មេរោគ​ចម្លង​ទៅ​កូន​និង​ចៅ​របស់ខ្ញុំ​នោះ​ ​ឡើយ​”​។​ “​នេះ​ជា​ក្តី​ស្រឡាញ់​ដែល​ឪពុក​និង​ជីតា​ផ្តល់ឱ្យ​កូនៗ​និង​ចៅៗ​គឺ​សុវត្ថិភាព​របស់​កូនៗ​និង​ចៅៗ​ជាទី​ស្រឡាញ់​។​ក្នុងពេល​រង់ចាំ​ការធ្វើ​តេស្ត​ចំពោះ​បងប្អូន​ផ្សេងទៀត​ខ្ញុំ​អាច​ប្រកាសជូន​ជ្រាបថា​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នឹងត្រូវ​បិទ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ពេលវេលា​ដូចខាងក្រោម​”៖ ១.​សម្រាប់​ថ្ងៃ​១៩​វិច្ឆិកា​២០២០​មាន​រាជធានី​ភ្នំពេញ​ចំនួន​១.៥៦៩​នាក់​(​មាន​ជនជាតិ​ហុង​គ្រី​ចំនួន​៥​នាក់​)​ដោយ​រាប់ទាំង​អ្នក​វិជ្ជមាន​៤​នាក់​។​ក្នុងនោះ​ជាសះស្បើយ​ម្នាក់​និង​៣​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​.​សូ​វៀត​ដែលមាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង​។​ខេត្តកណ្តាល​ចំនួន​៦៧​នាក់​ខេត្តពោធិសាត់​ចំនួន​៤០​នាក់ ខេត្តព្រៃវែង​ចំនួន​២៣ នាក់ ខេត្តកំពង់ធំ​ចំនួន​៣​នាក់​។​ ២.​សម្រាប់​ថ្ងៃ​២១​វិច្ឆិកា​២០២០ គឺ​ខេត្តកំពង់ឆ្នាំង​ចំនួន​១១​នាក់​។​៣.​សម្រាប់​ថ្ងៃ​២៣​វិច្ឆិកា មាន​ខេត្ត​កែប ចំនួន​១៨​នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៤០​នាក់ ខេត្តកំពង់ចាម​ចំនួន​១​នាក់​។​៤.​សម្រាប់​ថ្ងៃ ២៥​វិច្ឆិកា ២០២០​មាន​ខេត្ត ព្រះវិហារ​ចំនួន​២០​នាក់ ខេត្តរតនគិរី​ចំនួន​១០​នាក់​។​ ​សូម​រំលឹក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែលមាន​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​មិនទាន់​ដល់​ថ្ងៃ​ត្រូវ​បញ្ចប់​ត្រូវ​ណែ​នាំឱ្យ​បងប្អូន​ឱ្យ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​បើ​មិន​ដូច្នេះ​ទេ​នឹងត្រូវ​ប្រឈម​នឹង​ការតម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ឡើងវិញ​ព្រោះ​ផ្នែក​សុខាភិបាល​កំណត់​រយៈពេល​១៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​យក​សំណាក​ដំបូង​មក​ធ្វើតេស្ត​។​ ​ការដែល​យើង​អាច​ប្រកា​សបិទ​បញ្ចប់​បាន គឺ​នៅត្រង់​យើង​គ្រប់គ្រង​បាន​ចំនួន​មនុស្ស​រហូត​១.៨០២​នាក់ នៅតាម​រាជធានី​ខេត្ត​ចំនួន​១១​។​ដែលមាន​ការពាក់ព័ន្ធ​ការធ្វើ​តេស្ត​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​រយៈពេល​១៤​ថ្ងៃ​ដែល​បញ្ហា​នេះ​ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់​ជាមួយ​រដ្ឋមន្ត្រី​និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងសុខាភិបាល​។​ ​ ប្រតិបត្តិការ​នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ពិតជា​ធំធេង​នឹង​ស្មុ​គ្រ​ស្មាញ​ក្នុងការ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រោះ​វា​ទាក់ទង​ដល់​មនុស្ស​ច្រើន​នឹង​រាជធានី​ខេត្ត​ស្រុក​ខ័​ណ្ឌ​ក្រុង​ឃុំ​សង្កាត់​និង​ភូមិ​ជាច្រើន​ដែល​លំបាក​ដល់​ការស្វែងរក​។​ប៉ុន្តែ​ដោយ​ការដឹកនាំ​ត្រឹមត្រូវ​មានការ​ខិតខំ​មាន​សាមគ្គីភាព​និង​សហ​ការណ៍​ល្អ​យើង​អាច​ធ្វើបាន​ដោយ​រកឃើញ​គ្រប់​មនុស្ស​ពាក់ព័ន្ធ​មិនឱ្យ​បាត់ដាន​ដែលជា​មូលហេតុ​ឆ្លង​ចូល​សហគមន៍​បង្ក​ជា​គ្រោះមហន្តរាយ​សម្រាប់​ប្រជាជន​យើង​។​ ​បទពិសោធន៍​ជោគជ័យ​របស់​យើង​នៅពេលនេះ​ក៏ដូចជា​ពេលកន្លងមក​គឺ​ស្ថិតនៅលើ​ល្បឿន​នៃ​ការគ្រប់គ្រង​សភាពការណ៍​ទាន់ពេល​នឹងមាន​កិច្ចសហការ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​មុខសញ្ញា​ដែលមាន​ការពាក់ព័ន្ធ​ទាំង​ផ្ទាល់ ទាំង​ប្រយោល​យក​សំណាក​មក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​ ​ឆ្លៀត​យក​ឱកាស​នេះ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តួអង្គ​ពាក់ព័ន្ធ​ពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ​ដែល​ហ៊ាន​ប្រឈម​ចំពោះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់​។​ខ្ញុំ​សូម​ផ្ញើជូន​នូវ​ការគោរព​និង​ថ្លែងអំណរគុណ​ចំពោះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណ​ដែល​បាន​ខិតខំ​ជួយ​ទៅលើ​ការធ្វើ​តេស្ត​ដោយ​ភាព​ហ្មត់ចត់​នឹង​ការទទួលខុសត្រូវ​ខ្ពស់​។​ខ្ញុំ​ក៏​សូម​អរគុណ​ផងដែរ​ដល់​បងប្អូន​ដែល​ជាប់​ពាក់ព័ន្ធ​ទាំង​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ដែល​បាន​អត់ធ្មត់​រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស​ក័​។​ ​បងប្អូន​ជនរួមជាតិ​ជាទីគោរព​៖​ការប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា​មិនមែន​មានន័យថា​យើង​បញ្ចប់​ការខិតខំ​ដើម្បី​ប្រយុទ្ធ​ជាមួយ​កូ​វីដ​១៩​នោះទេ​ផ្ទុយទៅវិញ​យើង​ត្រូវខិតខំ​ច្រើនជាង​មុន​ដើម្បី​ទប់ស្កាត់​ឃាតក​លាក់​មុខ​ដែល​យើង​មើលមិនឃើញ​តាមរយៈ​ការពាក់​ម៉ាស់​ការ​លាងដៃ​ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ត្រូវ​ចងចាំ​ថា​ប្រជាជន​ក្នុង​លោក​និយាយ​ជារួម​នឹង​ប្រជាជន​កម្ពុជា​និយាយ​ដោយឡែក​ស្អប់​កូ​វីដ​១៩​ខ្លាំងណាស់​។​តែ​កូ​វីដ​១៩​មិន​ត្រឹមតែ​មិន​ស្អប់​យើង​វិញ​នោះទេ​តែ​វា​ថែមទាំង​ស្រឡាញ់​យើង​ទៀតផង​ដែល​ការស្រឡាញ់​របស់​វា​មកលើ​យើង​នឹងធ្វើ​ឱ្យ​យើង​ស្លាប់​ឬ​ខូចខាត​សុខភាព​តែប៉ុណ្ណោះ​។​ ​ត្រូវ​ចងចាំ​ថា​ការដែល​កម្ពុ​ជាមាន​មនុស្ស​ឆ្លង​តិច​នឹង​មិនមាន​មនុស្ស​ស្លាប់​មិនមែន​មកពី​យើង​មាន​ឈាម​ជា​ខ្មែរ​អង្គរ​ដែលមាន​ឈាមក្រហម​ពិសេស​អាច​ប្រឆាំង​ជាមួយ​កូ​វីដ​១៩​បាន​ដូច​មនុស្ស​ខ្លះ​បាន​អះអាង​នោះទេ​”​។​ខ្ញុំ​សង្ឃឹមថា​អ្នកអះអាង​បែបនេះ​នឹងមាន​សេចក្តីក្លាហាន​ពិតប្រាកដ​ចូលទៅ​បម្រើ​អ្នក​កើត​កូ​វីដ​១៩​ដោយ​មិនមាន​សម្ភារ​ការពារ​ខ្លួន​តើ​ឆ្លង​ឬ​មិន​ឆ្លង​? ​ដើម្បី​បានជា​ប្រយោជន៍​សម្រាប់​ការស្រាវជ្រាវ​វិទ្យា​ស្ត្រ​ផង​នឹង​ដើម្បី​កូន​ខ្មែរ​ដែលមាន​ឈាមក្រហម​ពិសេស​មិនបាច់​ការពារ​ខ្លួន​ដូច​សព្វថ្ងៃ​ផង​។​ប្រសិនជា​អាចធ្វើ​បាន​មែន​អង្គការ​សុខភាព​ពិភពលោក​ប្រាកដជា​ប្រកាស​ទទួលស្គាល់​អ្នក​ថា​ជា​អ្នកវិទ្យាសាស្ត្រ​ដ៏​កំពូល​គ្មាន​ពីរ​ក្នុង​លោក​។​ឬ​បានមកពី​ការ​កត្តា​អាកាសធាតុ​ដែល​ធ្វើឱយ​កូ​វីដ​១៩ មិនអាច​ឆ្លង ចូល​បាន​នោះដែរ​។​ ​ជោគជ័យ​របស់​យើង​បានមកពី​ការខិតខំ​រួមគ្នា​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ ស្ថាប័ន​នីតិបញ្ញត្តិ​ស្ថាប័ន​នីតិប្រតិបត្តិ​ដែលមាន​ក្រសួងសុខាភិបាល​ពិសេស​ក្រុមគ្រូពេទ្យ​ជា​ប្រតិបត្តិ​ករ​ដ៏​មាន​ប្រសិទ្ធភាព​នឹង​សំខាន់​ជាង​ទៀត​។​គឺ​ប្រជាជន​កម្ពុជា​គ្រប់រូប​ចូលរួម​អនុវត្តន៍​នូវ​វិធានការណ៍​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ដោយ​ក្រសួងសុខាភិបាល​ដោយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់​។​ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​សំដែង​នូវ​អំណរគុណ​ចំពោះ​ជនរួមជាតិ​គ្រប់រូប​នឹង​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ព្រមទាំង​សប្បុរសជន​ដែល​បាន​ចូលរួម​ជួយ​ជា​ថវិកា​សំភារៈ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ​។​ ​ យើង​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា​សំដៅ​ឱយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​បើក​សាលារៀន​និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើងវិញ​ព្រមទាំង​ធ្វើឱ្យ​សភាព​ការ​គ្រប់ផ្នែក​គ្រប់​វិស័យ​វឹល​ទៅរក​ភាពប្រក្រតី​ដូច​មុន​ថ្ងៃ​៣​វិ​ច្ឆ​កា​ឡើងវិញ​។​តែ​ការប្រយុទ្ធ​ជាមួយ​កូ​វីត​-១៩​នៅតែ​ជា​អាទិភាព​នៃ​ការងារ​របស់​យើងទាំងអស់គ្នា​ដដែល​។​ ​ព្រឹត្តិការណ៍​៣​វិ​ច្ឆ​កា​បាន​បង្រៀន​យើង​បាន​រំលឹក​យើង​បាន​ដាស់តឿន​យើង​និង​បាន​ណែនាំ​យើង​ឱយមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ទើប​អាច​យកឈ្នះ​លើ​កូ​វីដ​១៩​បាន​។​ត្រូវ​ម្ចាស់ការ​ទប់ស្កាត់​ជាមុន​តាម​វិធី​ការពារ​ប្រសើរ​ជាង​ការព្យាបាល​។​សម្ដេច​ក៏បាន​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចំរើន​ផងដែរ​៕​

ព័ត៌មានជាតិ

ប្រជាកសិករខេត្តសៀមរាបរីករាយក្នុងការប្រមូលផលស្រូវវស្សា ទោះបីជាមានជំនន់ទឹកភ្លៀងបន្តិចបន្តួចក្តី

ខេត្តសៀមរាប ៖ ដោយស្ថានភាពការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅចុងរដូវឆ្នាំ២០២០នេះ បានទទួលរងគ្រោះជំនន់ ទឹកភ្លៀង ធ្វើឲ្យផលស្រូវរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តសៀមរាប បានទទួលរងការ លិចលង់ ដែលបណ្តាលឲ្យរងការខូចខាតមួយចំនួន តែចំពោះភោគផលស្រូវក៏នៅទទួលបានផលល្អផងដែរ។ លោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឲ្យដឹងថា ដោយសារអំណោយផលពីធម្មជាតិដែលមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ពីដើមរដូវធ្វើឲ្យស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផលដំណាំស្រូវវស្សា ឆ្នាំ២០២០ ត្រូវបានបញ្ចប់ ដោយឆ្នាំនេះបង្ករបង្កើផលបានចំនួនសរុប ១៨៩ពាន់៣០០ហិកតា ស្មើនឹង១០១,៤៧% លើផែនការ១៨៦ពាន់៥៦០ហិកតា ក្នុងនោះស្រូវស្រាល ចំនួន៤០ពាន់២៤០ហិកតា ស្រូវកណ្តាល ចំនួន១០៥ពាន់៤៦០ហិកតា (សន្ទូង៩៨០ហិចតា) ស្រូវធ្ងន់ ចំនួន៣៥ពាន់ ៥៦០ហិកតា (ស្ទូង១៦៥ហិកតា) ស្រូវ ចំការ ១ពាន់៦៩០ហិកតា និងស្រូវឡើងទឹក ៦ពាន់៣៥០ហិកតាក។ លោកបានបន្តទៀតថា ចំពោះការងារប្រមូលផលស្រូវវស្សាដល់ថ្ងៃទី១៦ វិច្ឆិកានេះ មានចំនួនសរុប ៦២ពាន់៩៧០ហិចតា ក្នុងនោះស្រូវស្រាល ៤០ពាន់២៤០ហិកតា ស្មើ១០០% ទទួលបានទិន្នផលជាមធ្យម ២,៧៨៤តោនក្នុង១ហិចតា , ស្រូវកណ្តាល ចំនួន ២១ពាន់៦១០ ហិកតា ស្មើ ២០,៤៩% ទទួលបានទិន្នផលជាមធ្យម ២,៤៣៤តោនក្នុង១ហិកតា និងស្រូវចំការចំនួន១ពាន់១២០ហិកតា […]

ព័ត៌មានជាតិ

ក្រសួងធនធានទឹកចេញសេចក្តីដំណឹងពីស្ថានភាពអាកាស​ធាតុចាប់ពីថ្ងៃទី១​៨-២៤ ខែវិច្ឆិកា​ឆ្នាំ២០២០

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រសួងធនធានទឹកនិងឧតុនិយមជូនសេចក្តីដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០។សីតុណ្ហភាពនេះអប្បបរមាពី ២១-២៥អង្សាសេនិងអតិបរមាពី២៨-៣១អង្សាសេ៕

ព័ត៌មានជាតិ

ព័ត៌មានជាតិ អំណោ​យម៉ាស​ចំនួន២លាន១សែននិងបរិក្ខារពេទ្យសរុបចំនួន១២មុខរប​ស់កម្ពុជា​ត្រូវបានប្រគល់ជូននា​យករដ្ឋមន្រ្តីឡាវ

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអមដំណើរដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បាននាំនូវអំណោយ របស់រាជរដ្ឋាភិបាលដែលមាន ម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រូវបានប្រគល់ជូន ឯកឧត្តម ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួចហើយ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។សម្តេចពិជ័យសេនា បានបញ្ជាក់ថា កម្ពុជា និងឡាវមានចំណងមិត្តភាព ជាបងប្អូនដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរកំពុងបន្តពូនជ្រុំ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតជារៀងរាល់ថ្ងៃ។ ប្រជាជនយើងទាំងពីរបានកៀកស្មាគ្នា តស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយម និងចក្រពត្តិនិយម ដើម្បីទទួលបានឯករាជ្យ អធិបតេយ្យភាពជាតិ សេរីភាព និងសិទ្ធិស្វ័យសម្រេចរៀងៗខ្លួន។ បច្ចុប្បន្ន កម្ពុជា និងឡាវក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ទៅ វិញទៅមកនៃប្រជាជាតិយើងទាំងពីរ។ សម្តេចពិជ័យសេនា បានជឿជាក់ថា […]

ព័ត៌មានជាតិ

សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់ផ្តើមកម្រើកឡើងទៀតហើយ!

ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់កម្រើកឡើងទៀតហើយ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានមេឈ្មួញធំរកស៊ីឈើដុះស្លែនៅក្នុងភូមិ១០៥ ទឹកដីខេត្តក្រចេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតរកស៊ីយ៉ាងអនាធិបតេយ្យ ខណៈដែលប្រជាពលរដ្ឋលើកឡើងថា អ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមមួយរូប។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមឈ្មួញទាំងនោះបានធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យចេញពីដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលរួមមាន ៖ ទី១-ឈ្មោះរាម, ទី២-ឈ្មោះញ៉ក់ និងទី៣-ឈ្មោះ អ៊ិម ដោយអ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមឈ្មោះជា វណ្ណៈ ឲ្យបទល្មើចេញយ៉ាងរលូន។ បើតាមការបកស្រាយពីប្រជាពលរដ្ឋរស់នៅភូមិ១០៥  ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះបានឲ្យដឹងថា ឈ្មោះ រាម ជាអ្នកកាងឈើចេញពី ដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយបានបង្គាប់ឲ្យម្ចាស់ម៉ាស៊ីនត្រង់សឺន័រអារឈើបង់លុយក្នុងមួយគ្រឿងចំនួនជាង៣ លានរៀល យកទៅឲ្យឈ្មោះ ជា វណ្ណៈប៉េអឹមខេត្តមណ្ឌលគីរី ដែលកំពុងឈរជើង ដកតុងក្នុងដីក្រុមហ៊ុនម៉ូវីបាយ ត្រង់ចំណុចផ្លូវចូលទៅភូមិសណ្តាយ។ ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋសូមឯកឧត្តមស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាចំណាត់លើមន្រ្តីបរិស្ថានខេត្តផងទាន៕

ព័ត៌មានជាតិ

បុគ្គលិកធនាគារឯកជនម្នាក់បាត់ខ្លួន៥ថ្ងៃ ប្រទះឃើញសពហើមស្អុយក្នុងព្រៃជាប់ដងផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ សាកសពបុរសម្នាក់ដែលគេស្គាល់ជាបុគ្គលិកធនាគារឯកជនហត្ថាកសិករត្រូវបានប្រទះឃើញស្លាប់ហើមរលួយស្អុយជាមួយនិងម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងពណ៌ខ្មៅ នៅក្នុងព្រៃដើមដង្ហិត ជាប់ដងផ្លូវជាតិលេខ១។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២ និង៤៥នាទី។ ក្រោយកម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្វាយទាប ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យដល់កន្លែងកើតហេតុឃើញថា សាកសពមានឈ្មោះ សុត ធួក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកធនាគារហត្ថាកសិករមានទីតាំងក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។សាកសព មានទីលំនៅភូមិក្តីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាកសព មានសភាពហើមរលួយស្អុយមានដង្កូវចុះ និងមានស្នាមរលាត់ស្បែកក្បាលផ្នែកខាងក្រោយ (បាក់ក) ព្រមទាំងមានស្នាមរលាត់នៅឆ្អឹងជំនីផ្នែកឆ្វេង។ សំភាររបស់សាកសពមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿងសេរីឆ្នាំ២០១៤ ផ្លាកលេខស្វាយរៀង១H.៦២៨១ ទូរស័ព្ទដៃពីរគ្រឿង នាឡិកាដៃមួយគ្រឿង និងប្រាក់ចំនួន១៧០០០រៀល។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបញ្ជាក់ថា:ឪ សាកសពឈ្មោះសុត ធួក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូខ្លួនឯង។ បច្ចុប្បន្នសាកសពសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅឈ្មោះ ងិន សុត ភេទប្រុស អាយុ៦៩ឆ្នាំត្រូវជាជីតាបង្កើតរបស់សពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

រយៈពេល១០ខែ ឆ្នាំនេះ កម្ពុជានាំចេញអង្ករទៅអូស្ត្រាលីបានជាង២.៥ម៉ឺនតោន កើនឡើង៥៣%

នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាពនិងជូនពរដល់ខ្ញុំនិងភរិយា៕

ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣

ខេត្តមណ្ឌលគិរី ៖ ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ និងស្វែងយល់ពីតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាល អភិបាលរង ក្រុមប្រឹក្សា មេឃុំ និងមន្ត្រីសាលាស្រុកអូររាំង ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ វេទិកានេះធ្វើឡើងនៅវិទ្យាល័យអូររាំង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តម ម៉ែន ង៉ុយ បានឲ្យប្រជាពលរដ្ឋចេញមតិពីទុក្ខលំបាកពុកម៉ែបងប្អូនកូនក្មួយ នៅក្នុងស្រុកអូររាំង លោកស្រីឈ្មោះ សារឿ ស៊ីយេន បានសូមសំណូមពរដល់ឯកឧត្តមជួយរកដំណោះស្រាយដីចំនួន ៣៥ ហិតា ដែលឧកញ៉ាបានធ្វើប្លង់កម្មសិទ្ធិនៅលើដីរបស់ពួកគាត់ ។ ឯកឧត្តមបន្តថា បើមានការដោះដូរដី តើយល់ព្រមដែរឬទេ លោកស្រីបានបន្តថា មិនយល់ព្រមឯកភាពទេ ឯកឧត្តមបានបន្តថា បើបងប្អូនមិនយល់ព្រមទេ […]