ព័ត៌មានជាតិ

ដាំ​ដើម​ក្ងោក​៥០០​ដើម​នៅ​អម​ផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ​ទើប​ស្ថាបនា​រួច​

កំពង់ចាម​៖​អាជ្ញាធរខេត្ត​កំពង់ចាម​រួមជាមួយ​មន្ត្រីរាជការ​​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០២០បា​ន​សហការគ្នា​ដាំ​ដើម​ក្ងោក​ចំនួន​៥០០​ដើម​នៅ​អម​សងខាង​ផ្លូវ​បេតុង​ចម្ងាយ​ជិត​២.០០០​ម៉ែត្រ​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ​ស្រុក​កំពង់សៀម ដែល​ទើបបាន​ស្ថាបនា​ហើយ​រួចរាល់​។

​ជាមួយ​នោះ​ក៏​គ្រោង​ដាំ​ដើមឈើ​ប្រភេទ​ប្រណីត​នៅក្នុង​បរិវេណ​ប្រាសាទ​នេះ​បន្ថែមទៀត​។​នៅមុន​ពិធី​ដាំ​ដើម​ក្ងោក​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថាៈ​ការដាំ​ដើម​ក្ងោក​គឺជា​ប្រធានបទ​នៃ​ការដាំ​ដើមឈើ​នា​ថ្ងៃនេះ​។​ប៉ុន្តែ​យើង​មិនមែន​ដាំ​តែ​ប្រភេទ​ឈើ​ក្ងោក​មួយ​មុខ​នោះទេ​គឺ​នឹងមាន​ការដាំ​ឈើ​ប្រណីត​ផ្សេងៗ​ទៀត នៅ​ខាងក្នុង​បរិវេណ​ប្រាសាទ​នេះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ទៀតថាៈ​ការដាំ​ដើម​ក្ងោក​នេះ​ជា​ប្រភេទ​ដើមឈើ​លម្អ​។​គឺ​ដាំ​នៅតាម​ដងផ្លូវ​បេតុង​ទើបបាន​ស្ថាបនា​រួច​ដែលជា​ក្រវាត់​ព័ទ្ធជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ​។​

ជាមួយ​នោះ​ក៏​ជា​ខ្សែក្រវាត់​ជា​ខ្សែក្រវាត់​ផ្លូវ​ជាមួយនឹង​ដើម​ក្ងោក​ចំនួន​៥០០​ក្ងោក​នេះ​។​ព្រោះ​មុននឹង​ចាប់ផ្តើម​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​យើង​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​មួយចំនួន​រំកិល​ព្រំដី​ចូល​មកលើ​ចំណីផ្លូវ បណ្តាលឱ្យ​ប៉ះ​ដល់​ជើង​ប្រាសាទ​។​

​លោក​អ៊ុន​ចាន់​ដា​បាន​បន្តថាៈ​ប៉ុន្តែ​នៅមុន​ចាប់ផ្តើម​ស្ថាបនា​យើង​បាន​ចុះមក​រៀបចំ​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​ចំពោះ​ការស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​និង​បាន​ចូល​សហការ​សម្របសម្រួល​ឱ្យ​ខាង​ក្រុម​ជាង​ស្ថាបនា​ផ្លូវ​នេះ​។​

ឥឡូវ​មាន​ផ្លូវ​ល្អ​គឺ​យើង​ត្រូវ​ទៅមួយ​ជំហាន​ទៀត​គឺ​ផ្លូវ​ជា​ខ្សែក្រវាត់​មួយ​និង​ការដាំ​ដើមឈើ​ជា​ខ្សែក្រវាត់​មួយ​នៃ​ការលើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​នៅទីនេះ​។​ដើម្បី​ជាការ​ទាក់ទាញ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​។​

​លោក​បាន​បន្ថែមថាៈ​ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ដាំ​ដើមឈើ​គឺ​មនុស្សម្នា​ក់ដាំ​ដើមឈើ​មួយ​ដើម​គឺជា​ប្រធានបទ​របស់​យើង​។​ដើម​ក្ងោក​ដែល​យើង​ដាំ​នា​ថ្ងៃនេះ​ជាដើម​ក្ងោក​មាន​ផ្កា​ពណ៌​លឿង​គឺជា​ការជួយ​ឧ​ត្ថ​ម្ភ​របស់លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​យកមក​ពី​ក្រៅប្រទេស​។​

​ការដាំ​ដើមឈើ​នា​ថ្ងៃនេះ​ទៀតសោត​បានផ្តល់​នូវ​សា​រ​សំខាន់​ដោយ​យើង​នឹង​ប្រែក្លាយ​តំបន់​នេះ​ជា​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ ជាការ​បង្កើន​នូវ​ជំនឿ​សាសនា​បន្ថែមទៀត​៕

    

adm

Leave a Reply

Your email address will not be published. Required fields are marked *