ព័ត៌មានសន្តិសុខសង្គម

សិប្បកម្មកែច្នៃឈើមួយកន្លែងក្នុងស្រុកកូនមុំត្រូវសមត្ថកិច្ចចម្រុះចុះបង្ក្រាប

ខេត្តរតនគិរី ៖ រថយន្ត ហ្វត ១២កៅអី ព្រមទាំងភស្ដុតាងឈើមួយចំនួន ត្រូវបានសមត្ថកិច្ចចម្រុះ ចុះបង្ក្រាប រឹបអូសពីទីតាំងលួចកែច្នៃឈើដុះស្លែមួយកន្លែង ក្នុងស្រុកកូនមុំ។ សកម្មភាពចុះបង្ក្រាបខាងលើនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ៤ (គ៦០) ឃុំត្រពាំងច្រស ស្រុកកូនមុំ ខេត្តរតនគិរី ដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងចម្រុះអាជ្ញាធរមូលដ្ឋានស្រុកកូនមុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយលោក លាង អ៊ូ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត។

លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋជុំវិញបញ្ហាសិប្បកម្មលួចកែច្នៃឈើនេះ លោកក៏រាយការណ៍ទៅលោកស្នងការ ដើម្បីសុំគោលការណ៍ពីព្រះរាជអាជ្ញា។ លោកបន្តថា គ្រាដែលចុះដល់ទីតាំងល្មើសខាងលើ ឃើញមានរថយន្ដហ្វត ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2K 0077 កំពុងលើកឈើដាក់លើរថយន្ដដូច្នេះ ទើបកម្លាំងធ្វើការឃាត់រថយន្ត ព្រមទាំងមនុស្ស២នាក់ផងដែរ។

លោកបន្តថា អ្នកពាក់ព័ន្ធដែលត្រូវឃាត់ខ្លួននោះរួមមាន ៖ ១.ឈ្មោះ ហឿន សាម៉ន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែ មានលំនៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជាម្ចាស់ផ្ទះ។ ២.ឈ្មោះ ឈិន ឈីន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាម្ចាស់រថយន្ត។ ចំណែកឈើរដែលរឹបអូសបានមិនទាន់ដឹងចំនួនច្បាស់លាស់នៅឡើយទេ ពីព្រោះជំនាញរដ្ឋបាលព្រៃឈើមិនទាន់វាស់វែងនៅឡើយ កំពុងធ្វើការដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីបំពេញតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា កន្លែងសិប្បកម្មនេះមិនមែនទើបតែធ្វើនោះទេ គឺគេធ្វើរាប់ឆ្នាំមកហើយ ម្ចាស់សិប្បកម្មនេះឈ្មោះ ថាន់ ជនជាតិវៀតណាម ហើយជាប្រធានសមាគមន៍ជនជាតិវៀតណាមប្រចាំខេត្តរតនគិរីទៀតផង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *