ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី​ចំនួន​ម្នាក់​និង​ព្យាបាល​ជាសះស្បើយ​៨​នាក់​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានចេញ​សេចក្ដីប្រកាស ព័ត៌មាន​ស្តីពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ម្នាក់​និង​ជាសះស្បើយ​៨​នាក់​។​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បានបញ្ជាក់​ថា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នេះ​គឺជា​បុរស​ជនជាតិ​អាមេរិកកាំង​ជា​មន្ត្រីការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក មាន​អាស័យដ្ឋាន​ស្នាក់នៅ​ក្នុង​ស្ថាន ទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

​បុរស​រូបនោះ​ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក​ដែល​លទ្ធផល​វិភាគ​វត្ថុ​សំណាក​លើក​ទី​ពីរ ធ្វើ​នៅ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់ ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ វីដ​-១៩ នៅ​ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ​២០២០​។​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បានដាក់​នៅក្នុង​បន្ទប់​មួយ​ដោយឡែក​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ធ្វើការ​ព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​អាមេរិកាំង នៃ​ស្ថានទូត​នេះ​។​

​គួរបញ្ជាក់​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០២០​នេះ​នៅ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប​២៣៤​នាក់​(​ស្រី​៤៦​នាក់​និង​បុរស​១៨៨​នាក់​)​។​ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន​១៦២​នាក់​(​ស្រី​៤១​នាក់​និង​បុរស​១២១​នាក់​)​និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​មាន​ចំនួន​សរុប​៧០​នាក់​និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​២​នាក់​៕​

  

adm

Leave a Reply

Your email address will not be published. Required fields are marked *