ព័ត៌មានជាតិ

បង្ហាញ​នាយិកា​សាខា​ថ្មី​ធនាគា​ជាតិ​នៃ​កម្ពុជា​ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ​៖​អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​បានបង្ហាញ​នាយិកា​សាខា​ថ្មី​ធនាគា​ជាតិ​នៃ​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ដល់​គណៈ​អភិបាល​នៃ​រដ្ឋបាលខេត្ត​បន្ទាយ​មា​ជ័យ ។​បន្ទាប់ពី​បានធ្វើ​ពី​ធី​ប្រកាស​ផ្ទៃក្នុង​ចូលកាន់​តំណែង​នៅ​សាលប្រជុំ​នៃ​សាខា​របស់ខ្លួន​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​។​

លោក​ជា​ចាន់តូ​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​និង​ប្រតិភូ​បាន​នាំ​អ្នកស្រី​ក្រាម​បូ​ល័​ក្ខ​ពី​អតីត​នាយិកា​រង​នៅ​សាខា​ខេត្តសៀមរៀប​មកជា​នាយិកា​ថ្មី​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តបន្ទាយមានជ័យ​។​ជំនួស​លោក​ថា​សុទ្ធា​នាយក​សាខា​ចាស់​ដែល​ផុត​អាណត្តិ​ហើយ​ផ្លាស់​ទៅជា​នាយក​សាខា​ធនាគរ​ជាតិ​នៃ​កម្ពុជា​ខេត្តពោធិសាត់​។​

​នាយក​ចាស់​និង​នាយិកា​ថ្មី​បាន​ណែនាំ​ខ្លួន​ក៏ដូចជា​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់លើ​ដែល​ផ្តល់​ការជឿទុកចិត្ត​ប្រគល់​តួនាទី​ភារកិច្ច​ជូន​ពួកខ្លួន​ឱ្យបំពេញ​ការងារ​ក៏ដូចជា​រដ្ឋបាលខេត្ត​ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​លើ​ការ​អនុ​វ​វត្ត​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​បន្ត​ទ្វេ​ឡើង ។​

​លោក​ជា​ចាន់តូ​បាន​ណែ​នាំឱ្យ​នាយិកា​ថ្មិ​និង​មន្ត្រី​ត្រូវ​ស្តាប់​និង​អនុវត្តតាម​បង្គាប់​របស់​ខ្សែបណ្តោយ​ថ្នាក់លើ​សហការ​និង​អនុវត្តតាម​ការណែនាំរ​បស់​ថ្នាក់លើ​ខ្សែ​ទ​ទឺង​រដ្ឋបាលខេត្ត​ដើម្បី​សម្រេច​លទ្ធផល​និង​ប្រសិទ្ធ​ការងារ​។

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​កោតសរសើរ​លោកនាយ​ក​សាខា​ចាស់​ដែលជា​មន្ត្រី​ល្អ​ខិតខំ​បម្រើ​ការងារ​។​បាន​ស្វាគមន៍​នាយិកា​ខា​ថ្មី​ដែល​នៅ​វ័យក្មេង​ផង​ឆ្លាត​វៃ​ដោយ​សង្ឃឹមថានឹង​សម្រេចបាន​ជោគជ័យ​លើ​ការងារ​បច្ចុប្បន្នភាព​៕

   

adm

Leave a Reply

Your email address will not be published. Required fields are marked *