ព័ត៌មានជាតិ

តំណាងឯកឧត្តម ឌី វិជ្ជា នាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគោករកា

ខេត្តស្វាយរៀង ៖ ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធានសសយកខេត្តស្វាយរៀងតំណាងឯកឧត្តម ឌី វិជ្ជា ប្រធាន សសយកខេត្ត និងមានការចូលរួមពីសំណាក់ លោក លោកស្រីយុវជនជាក្រុមប្រឹក្សាស្រុកកំពង់រោទិ៍ បាននាំយកទៀនវស្សា និងទេយ្យទាន របស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តគោករកា ស្ថិតក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលពិធីត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម តូច ប៉ូលីវ៉ា បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង ជូនដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ។

ជាមួយគ្នានេះ ឯកឧត្តមបានបន្តណែនាំបងប្អូនប្រជាពលរដ្ឋ ឲ្យអប់រំកូនចៅកុំឲ្យទៅលេងនៅជិតមាត់ទឹកដែលជ្រៅ អាចលង់ស្លាប់បាន និងណែនាំកូនចៅជៀសឲ្យឆ្ងាយការប្រើប្រាស់គ្រឿងញៀន ពេលធ្វើដំណើរចូលរួមចូលរួមគោរពច្បាប់ទាំងអស់គ្នា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *