ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រីព្រមទាំងសហការីនាំយកទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តថ្មដាលើ និងវត្តថ្មដាក្រោមក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកស្រី លីម ដារ៉ែន ព្រមទាំងសហការី ពុទ្ធបរិស័ទ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធសំរិទ្ធីគិរីថ្មដាលើ និងវត្តព្រះពុទ្ធសំរិទ្ធីគិរីថ្មដាក្រោម ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ ។ ពិធីត្រូវបានចាប់ផ្តើម នៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកស្រី លីម ដារ៉ែន ព្រមទាំងក្រុមគ្រួសារ ជាពុទ្ធសាសនិក ដែលមានជំនឿ យ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ នៅតាមទីអាតាមនានាជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សា រយៈពេល៣ខែនេះ ។

អំណោយទេយ្យទាន ដែលត្រូវបានប្រគេនទាំងពីរវត្ត ក្នុងមួយវត្ត មានទៀនធំ ០១គូ ស្លាដកល្អ០២ អង្ករ០២បាវ ភេសជ្ជៈ១៥កេស ទឹកសុទ្ធ១០កេស ប្រេងម៉ាស៊ូត៦០លីត្រ ទឹកដោះគោ ០១កេស ស្ករស០១បាវ ប្រេងឆា០១ធុង៥លីត្រ
ទឹកស៊ីអ៊ីវ១២យួរ ទឹកត្រី១២យួរ មី០៣កេសធំ និងត្រីខ០៣កេសធំ និងបច្ច័យចំនួន ៣,៥៥០,០០០៛ និងដុល្លារ៩០០ដុល្លារ (ចំណែកបច្ច័យសំរាប់វត្តថ្មដាលើ គឺចំនួន៤លានរៀល និង១០០០ដុល្លារ) ។

ដោយឡែកព្រះសង្ឃ គង់ចាំព្រះវស្សានៅទាំងពីរវត្ត ចំនួន១២អង្គ ដោយក្នុងមួយអង្គទទួលបាន ១០ម៉ឺន រៀល, តាអាចារ្យ និងយាយជីតាជីចំនួន៣៥នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល ៕ដោយ៖រិទ្ធ

adm

Leave a Reply

Your email address will not be published. Required fields are marked *