ព័ត៌មានសន្តិសុខសង្គម

ខេត្តសៀមរាប​ពេលខាងមុខនឹងមាន​មន្ទីរពិសោធន៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩

សៀមរាប​៖លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលកាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​បាន​បញ្ជាក់ថា​ខេត្តសៀមរាបនឹងមាន​មន្ទីរពិសោធន៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​នាពេល​ខាងមុខនេះ​។​

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេងបានបន្តថា​៖យ៉ាងយូរ​៣​សប្ដាហ៍​ទៀត ខេត្តសៀមរាប​នឹងមាន​មន្ទីរពិសោធន៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​។​លោក​បាន​បន្តថា​ខណ​:​ពេល​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​ដាក់ឱ្យ​ដំណើរការ​មន្ទីរពិសោធន៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​.១៩​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

ដើម្បី​ព​ន្លឿ​ន​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​.១៩​ឱ្យបាន​កាន់តែ​ឆាប់រហ័ស​និង​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​។​ដែល​អញ្ជើញ​មក​ទស្សនា​ទឹកដី​នៃ​ខេត្តសៀមរាប ។​

មន្ទីរពិសោធន៍​នេះ​បាន​នឹង​កំពុង​រៀបចំ​ប្រើ​ម៉ាស៊ីន​(GeneXpert)​សម្រាប់​ការធ្វើ​តេស្តរ​ហ័សរ​កមេ​រោគ​កូ​វីដ​.១៩ ដែល​វិធីសាស្ត្រ​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ (FDA) របស់​សហរដ្ឋអាមេរិក ហើយ​មន្ទីរពិសោធន៍​នេះ អាច​ចាប់ផ្តើម​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ក្នុង​រយៈពេល​ពី​២​ទៅ​៣​សប្តាហ៍​ខាងមុខនេះ ។​

​លោក​បាន​បន្តទៀតថា​ក្រោយពី​កា​រៀបចំ​ដំណើរការ​ធ្វើតេស្តរ​កមេ​រោគ​កូ​វីដ​.១៩​នៅ​មន្ទីរពិសោធន៍​ដោយ​ជោគជ័យ​ហើយ​នោះ​ក្រសួងសុខាភិបាល​នឹង​បន្ត​ពង្រីក​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​ដូច្នេះ​សូមឱ្យ​មន្ត្រី​សុខាភិបាល​និង​មន្ត្រី​ពាក់​ព័ន្ធ​ទាំងអស់​មេត្តា​បន្ត​សហការគ្នា​ល្អ​យកចិត្តទុកដាក់​កម្រិត​ខ្ពស់​ក្នុងការ​បង្ការ​ការចម្លង​មេរោគ​កូ​វីដ​.១៩ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច តេ​ជោ ហ៊ុន សែន​៕

  

adm

Leave a Reply

Your email address will not be published. Required fields are marked *