ព័ត៌មានជាតិ

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ទៀត គឹមហេង ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍រង​របួស​ធ្ងន់​

ភ្នំពេញ ៖ ទៀត គឹមហេង ​កីឡាករ​របស់​ក្លឹប​វិសាខា ​និង​យុវជន​ជម្រើស​ជាតិ​កម្ពុជា ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់មិញ​នេះ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈាន​ចូលថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣​ កែងផ្លូវ៣១០​ ក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។

បើតាមសាក្សីនៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា​ គឹមហេង ​បាន​ជិះ​ម៉ូតូ​ជាមួយ​នារី​ម្នាក់ ​ហើយ​មក​ដល់​កន្លែង​ផ្លូវ​១៤៣ កែង​៣១០ ​សង្កាត់​បឹង​កេងកង​៣ ​ខណ្ឌ​បឹង​កេងកង ​ក៏​ត្រូវ​បាន​រថយន្ដ​មួយ​គ្រឿង​បុក​ពេញ​ទំហឹង​តែ​ម្ដង។ ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ​គឹមហេង ​បាន​រង​របួស​ធ្ងន់ ​ខណៈ​ដែល​នារី​ជិះ​ជាមួយ​នោះ​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែ​ម្ដង។ សម្រាប់​រថយន្ដ​បង្ក​វិញ ​ក៏​បាន​បន្ថែម​ល្បឿន​គេច​បាត់​ទៅ។

សពនារីជនរងគ្រោះ​ មានឈ្មោះ​ គ្រី​ សុដាឡែន​ អាយុ១៨ឆ្នាំ រៀនថ្នាក់១២ នៅវិទ្យាល័យទួលទំពូង ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ និងមានស្រុកកំណើតនៅឯខេត្តបាត់ដំបង។ អ្នកទាំង២បានធ្វើដំណើររួមគ្នាជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 1I -7873៕

adm

Leave a Reply

Your email address will not be published. Required fields are marked *