ព័ត៌មានជាតិ

ប្រគល់​រថយន្ត​បោសសម្អាត​ដី​និង​លាង​ថ្នល់​មួយគ្រឿង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​

សៀម​រា​៖​រថយន្ត​បោសសម្អាត​ដី​និង​លាង​ថ្នល់​មួយគ្រឿង​ជា​អំណោយ​របស់​ក្រុមហ៊ុន​លី​ប្រា​ឌឺ​លី​មី​ធី​ដ​បាន​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០២០​។​

​លោក​លី​សាំង​ឡេង​អគ្គនាយក​ក្រុមហ៊ុន​លី​ប្រា​ឌឺ​លី​មី​ធី​ដ​បានឱ្យដឹងថា​លោក​ពេញ​ចិត្តនឹង​អ្វីដែល​កំពុង​កើត​មាននៅ​រមណីយដ្ឋាន​អង្គរ​។​ការចូលរួម​នេះ​គឺជា​ការ​តបស្នង​ទៅ​សង្គម​វិញ​ក្នុងនាម​លោក​ជា​ផ្នែក​មួយ​នៃ​វិស័យ​ឯកជន​ដែល​បានទទួល​ផល​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​ពិសេស​កំណើនសេដ្ឋកិច្ច​ដែលមាន​រមណីយដ្ឋាន​អង្គរ​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​។

លោក​សង្ឃឹមថា​រថយន្ត​នេះ​នឹង​ជួយ​សម្រួល​ដល់​ការងារ​សម្អាត​បរិស្ថាន​ជួយ​កម្លាំង​ពលកម្ម​បាន​ច្រើន ចំណេញ​ពេលវេលា​និង​ជួយ​ជំ​រុញឱ្យ​រមណីយដ្ឋាន​អង្គរ​កាន់​តែមាន​សោភ័ណភាព​ល្អប្រសើរ​។​

លោក​ហង់​ពៅ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក​អគ្គនាយក​ក្រុមហ៊ុន​លី​ប្រា​ឌឺ​ដែល​បាន​លះបង់​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួមចំណែក​បម្រើ​ផលប្រយោជន៍​សង្គម​។​

​ពិសេស​បាន​ចូលរួម​លើកកម្ពស់​សោភ័ណភាព​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់តែ​ប្រសើរ​។​ទង្វើ​នេះ​ជា​កាយវិការ​ដ៏​ថ្លៃថ្លា​ដែល​វិស័យ​ឯកជន​បាន​ចូលរួម​ការថែរក្សា​មរតក​ដូនតា​និង​ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​កាន់តែ​ស្រស់ស្អាត​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត​៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *