ព័ត៌មានជាតិ

គម្រោងវិនិយោគបើករោងចក្រថ្មីចំនួន៣ទៀត ត្រូវបាន CDC អនុម័តឲ្យដំណើរការ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ទើបបានអនុម័តគម្រោងវិនិយោគបើករោងចក្រថ្មីចំនួន៣ទៀត ដែលទុនវិនិយោគសរុប១០លានដុល្លារ បង្កើតការងារជិត១ពាន់កន្លែង។

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- ក្រុមហ៊ុន Y S (Cambodia) Packing Products Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគចំនួន ៨៨ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩០កន្លែង។

២- ក្រុមហ៊ុន AIDC Trading Co., Ltd.: គម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ធញ្ញជាតិ និងដំណាប់ផ្លែឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១០កន្លែង។

៣- ក្រុមហ៊ុន KNPG Investment Co., Ltd.: គម្រោងបង្កើតរោងចក្របន្សុទ្ធ និងកែច្នៃខ្សាច់ស, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គីរីសាគរ កោះកុង (ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង), មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧០កន្លែង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *