ព័ត៌មានជាតិ

​អ្នកលក់ដូរ​តាម​រថយន្ត​និង​រ៉ឺម៉ក​កង់​បី​ចាក​ចេញពី​ក្រុងព្រះសីហនុ​បណ្តើៗ​ហើយ

​ខេត្ត​ព្រះសីហនុ​៖​ក្រោយពី​រដ្ឋបាល​ក្រុងព្រះសីហនុ​បានចេញ​វិធានការ​បំរាម​មិនឱ្យ​បងប្អូន​ពលរដ្ឋ​លក់ដូរ​ទំនិញ​សម្ភារ​ប្រើប្រាស់​តាម​រ៉ឺម៉ក​ឬ​រថយន្ត​លើផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ដែល​ធ្វើឱ្យប៉ះពាល់​សណ្តាប់ធ្នាប់​និង​អនាម​យ័​បរិស្ថាន​កន្លងមក​។​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០២០​នេះ​មាន​បងប្អូន​អ្នក​ប្រក​បរបរ​នេះ​មួយចំនួន​បាន​នាំយក​រ៉ឺម៉ក​និង​រថយន្ត​របស់ខ្លួន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ជា​បណ្តើៗ​ហើយ ។​

លោក​អ៊ី​សុខ​ឡេង​អភិបាលក្រុង​ព្រះសីហនុ​តាមរយៈ​បណ្តាញ​ផ្សព្វ​ផ្សាយបាន​ថ្លែង​អំណរ​អរគុណ​ដល់​បងប្អូន​មួយចំនួន​ដែល​យល់​ពី​វិធានការ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ក្រុងព្រះសីហនុ​ហើយ​បាន​ចូលរួម​អនុវត្ត​ទៀតផង​។​

បើតាម​លោក​អភិបាលក្រុង​ថ្លែងថា​ពលរដ្ឋ​ដែល​ចល័ត​ពី​ខេត្ត​ផ្សេងៗ​មួយចំនួន​បាន​លក់ដូរ​និង​ស្នាក់​នៅលើ​រ៉ឺម៉ក​ឬ​រថយន្ត​ចត​តាម​ទីសាធារណៈ​ដូចជា​នៅ​សួនច្បារ​បេនឡាន​អតីត​មហោស្រព​ជាដើម​។​ក្នុងនោះ​ខ្លះ​បន្ទោបង់ តូច ធំ​នៅ​កន្លែង​នោះ​ប៉ះពាល់​អនាម​យ័ បរិស្ថាន​ផងដែរ​។​

​ទោះជា​យ៉ាងនេះ​ក្តី​លោក​អភិបាលក្រុង​បញ្ជាក់ថា​ពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ប្រកប​អាជីវកម្ម​លក់ដូរ​សព្វ​បែបយ៉ាង តាម​ទីកន្លែង​សមគួរ ក្រៅពី​ផ្លូវ​ឬ​ទីសាធារណៈ​សម្រាប់​មហាជន​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *