ព័ត៌មានជាតិ

​សប្បុរសជន​ផ្តល់ជំនួយ​សម្រាប់​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូ​វីដ​.១៩​ចំនួន​ជាង​២០​ម៉ឺន​ដុល្លារ

កំពង់ចាម​៖សប្បុរសជន​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​បាន​ផុលផុស​ក្នុងការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ​បរិភោគ​ជាស​ម្ភា​រ​បរិក្ខា​ទូទាត់​ជា​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ​។​ជាពិសេស​ផ្តល់​ជា​សាច់​ប្រាក់សុទ្ធ​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​ដល់​ខេត្តកំពង់ចាម​ក្នុង​សកម្មភាព​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩ បើ​គិត​ត្រឹម​សប្តាហ៍​ទី​៣ ខែមេសា ឆ្នាំ​២០២០​។​

លោកគ្រុ​យខន​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ឱ្យដឹងនៅ​ថ្ងៃទី ១៧ មេសា​ថា ចាប់ពី​ថ្ងៃទី​៦​ដល់​១៦​ខែមេសា​ឆ្នាំ​២០២០​មាន​សប្បុរសជន​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​សរុប​ជាង ៧០ រូប តំណាងឱ្យ​អង្គភាព​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​ជា​បុគ្គល បានផ្តល់​ជំនួយ​ជា​គ្រឿងឧបភោគ បរិភោគ មាន​ជា​អង្ករ​,​មី​,​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​…​ជាដើម​។​ជាមួយ​សម្ភារ​ជា​គ្រឿង​បរិក្ខា​មានទឹក​អាល់កុល​,​ម៉ាស់​,​សម្លៀកបំពាក់​សម្រាប់​គ្រូពេទ្យ​…​។​ល​។​គឺ​ទូទាត់​ជា​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ​។​

​លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​បានឱ្យដឹង​ទៀតថា ចំណែក​ការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​សុទ្ធ គឺ​សម្រាប់​សប្បុរសជន​ថ្នាក់ជាតិ​ជា​ប្រាក់​ដុល្លារ​ចំនួន ១៥២.០០០ ដុល្លារ​អាមេរិក​។​ប្រាក់រៀល​ចំនួន ៥០.០០០.០០០ រៀល​។​សម្រាប់​សប្បុរសជន ថ្នាក់​ខេត្ត​ប្រាក់​ដុល្លារ​សរុប​ចំនួន ១.៩២០ ដុល្លារ​អាមេរិក និង​ប្រាក់រៀល​ចំនួន ១៥៥.៤០៥.០០០ រៀល​៕

    

adm

Leave a Reply

Your email address will not be published. Required fields are marked *