ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

មន្រ្តីនគរបាលជាតិ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ៣៤៧នាក់ត្រូវបាន​ប្រកាសផ្ទេរភារកិច្ ច​តែងតាំងមុខតំណែង និងប្រ​កាសតាំងស៊ុប

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃ ចន្ទ ៣រោច ខែ ជេស្ឋឆ្នាំជូតទោ​ស័ក​ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែ មិថុនា​ឆ្នាំ២០​២០ ឯក​ឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ​តំណែង និងបំពាក់ឋាន​ន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិចំណុះ​ស្នង​ការ​ដ្ឋាន​នគរបាលខេត្តបាត់ដំបង ដែលពិធី​នេះរៀបចំធ្វើនៅសាល ប្រជុំអាគាE ក្នុងបរិវេណរដ្ឋបាលខេត្ត​បាត់ដំបង ។

ពិធីនាពេលនេះមានការអញ្ជើញចូលរួមពី​ លោក​ លោកស្រី​ស្នងការរង​ នាយ នាយរងការិយា​ល័​យជំនា​ញ​ មេបញ្ជាការវរសេនាតូចនគរបាលការ​ពារព្រំដែនគោក​និងអធិការ អធិការរងនគរ បាលក្រុង​ ស្រុកព្រមទាំងកងកម្លាំងនគរបាលជាច្រើន​រូប។ មន្រ្តីដែលត្រូវធ្វើពិធីនាពេលនេះសរុបមានចំនួន ៣៤៧​នាក់ក្នុងនោះនគរបាល​នារីចំនួន​៦៤នាក់​ ដែលចំនួននេះមានមន្ត្រីនគរបាលទើប​ប្រកាសតាំងស៊ុបថ្មីមានចំនួន​១០០​នាក់​នគរបាលនារីចំនួន​ ៣៣នាក់ផងដែរ។
មន្រ្តីនគរបាលដែលត្រូវបានប្រកា​ស ​និងបំពាក់ក្នុងនោះមាន ៖ ថ្នាក់ស្នងការរងចំនួន០១នាក់ (ប្រកាសភារកិច្ច)។ បំពាក់ឋានន្តរសក្តិ ៖ ថ្នាក់វរសេនីយ៍ទោ​ចំនួន០២នាក់, ថ្នាក់វរសេនីយ៍ត្រីចំនួន១៤នាក់, ថ្នាក់អនុសេនីយ៍ឯកចំនួន១០៦នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន ៤១នាក់, ថ្នាក់អនុសេនីយ៍ត្រីចំនួន ៧៧នាក់, ថ្នាក់ព្រិន្ទបាលឯកចំនួន ១៧នាក់, ថ្នាក់ព្រិន្ទបាលទោចំនួន៤៩នាក់, ថ្នាក់ពលបាលទោចំនួន០១នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧ​ត្តមឧត្តមសេ​នីយ៍ទោ អ៊ុច សុខុន បាន​ពាំនាំនូវការផ្តាំផ្ញើសាក​សួរសុខ​ទុក្ខពី​សំណាក់សម្តេចក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងមហាផ្ទៃ ពីសំណាក់ឯកឧត្តមនាយឧត្តម​សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង​ការ​នគរបាលជាតិ​ព្រមទាំងឯកឧត្តម ងួន រតនៈអភិ​បាល នៃគណៈអភិបាលខេត្តបាត់ដំបង​ ដែលសម្តេចព្រមទាំងឯក​ឧត្តម ក៏ដូចជាថ្នាក់​ដឹកនាំផ្សេងទៀតតែងតែ បានគឹតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់កង​កម្លាំងនគរបាលជាតិ។

ជាមួយនេះឯកឧត្តមលើកឡើងអំពី​ស្នាដៃ​ សមិទ្ធិផលជាច្រើនដែលមន្រ្តី​នគរបាលបានចូលរួមអនុ វត្ត​ ក្នុងបុព្វ​ហេតុ​ ការពារជាតិ​ ការពារបូរ​ណ​ភាពទឹ​កដី​ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គ​ម​ផ្តល់នូវភាពសុខសាន្តជូនប្រ​ជា​ពលរដ្ឋ។ ទន្ទឹមនោះឯកឧត្តមបានណែនាំផ្តាំផ្ញើដល់​កង​កម្លាំងនគរ​បា​លទាំងអស់ដែលទើប​ទទួលបាននូវការប្រ​កា ស​ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន​ន្តរសក្តិនាពេលនេះ ជាពិសេសមន្ត្រីនគរបាលដែលទើបប្រកាសតាំងស៊ុបទាំងអស់ត្រូវខិតខំ​បំពេ​ញភារ​កិច្ច បម្រើជាតិ បម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត ត្រូវគោរព​វិន័យរបស់កង​កម្លាំងនគរបាលជាតិមានសីលធ៌ម អាកប្បកិ​រិ​យា​ស្លូតបូត​ សុភាពរាបសារល្អសក្តិសមជាអ្នក​បម្រើប្រជាពលរដ្ឋ។

មន្រ្តីនគរបាលត្រូវតស៊ូប្រឆាំង និងបង្រ្កាបរាល់បទ​ល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានក៏ដូចជាក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ក្នុងនោះត្រូវអនុវត្ត និងផ្សព្វផ្សាយគោលនយោបាយ​ស្តីពីភូមិ​ ឃុំមានសុវត្ថិភាព​ដោយផ្តោតសំខាន់លើករណីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ករណីគ្រឿងញៀន​ ករណីចរាចរណ៍ផ្លូវគោក​ និងករណីអគ្គិភ័យ ក្នុងនោះមន្រ្តីនគរ​បាល​មិនត្រូវយកខ្លួនទៅប្រឡូកប្រឡាក់ឬ​ពាក់ព័ន្ធជាមួយអំពើល្មើសច្បាប់ឬពួកជនប្រព្រឹត្តបទល្មើសផ្សេងៗឡើយ សំខាន់គឺត្រូវធ្វើនូវអំពើល្អគ្រប់ពេលវេលា។

ឯកឧត្តមបានបន្តថា នគរបាលត្រូវមានសាម​គ្គីភាពផ្ទៃក្នុងៗអង្គភាព មានសាម​គ្គីភាពជាមួយអា​ជ្ញាធរមូលដ្ឋានភូមិ ឃុំ ក្រុង​ ស្រុកក៏ដូចអាជ្ញាធរ​មាន​សម​ត្ថកិច្ចពាក់ព័ន្ធក្នុង​មូលដ្ឋានឬភូមិសាស្រ្ត​ទទួល​ខុស​ត្រូវរបស់ខ្លួន។

ក្នុងឱកាសនោះដែរ ឯកឧត្តមស្នើដល់មន្រ្តីនគរបាលជា​តិ​​ទាំងអស់ត្រូវបន្តចូលរួមបង្ការ ការពារខ្លួនឯងផ្ទាល់ក៏ដូចជាក្រុមគ្រួសារ ចំពោះករណីឆ្លងជំងឺ ​Co​vid-19 ក្រៅពីនោះមន្រ្តីនគរបាលត្រូវបន្តបំផុសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ទាំងអស់គ្នា ដែលក្នុងនោះមន្រ្តីនគរបាលត្រូវធ្វើ​ជាគំរូល្អដល់ប្រជាពលរដ្ឋលើបញ្ហានេះចៀសវាងនូវការរិះគន់ឬទិទៀនពីមហាជនចំពោះកំ​ហុសឆ្គងរបស់មន្រ្តីនគរបាលយើងមួយចំនួនតូចមិនគោរពច្បាប់ហើយជះឥទ្ធិពលមិនល្អដល់មន្រ្តីន​គ​រ​បាលជាតិទាំងមូល។​ បន្ថែមលើនេះ ឯកឧត្តមស្នើដល់មន្រ្តីនគរ​បាលចរាចរណ៍នៅតាមគោលដៅ​ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលជាតិរូប​ណា​ដែលប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក​ដោយ​មិនលើកលែង ហើយស្នើធ្វើ​របាយ​ការណ៍​មក​ថ្នាក់ដឹកនាំស្នងការពិនិត្យអំពីបញ្ហាវិន័យចំ​ពោះ​មន្ត្រីរូបនោះស្របតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គ​ស្នងការនគរបាលជាតិ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *