ព័ត៌មានជាតិ

ឆេះ​នាវា​ដឹក​ប្រេង​នៅ​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស​យ៉ាងតិចណាស់​៧​នាក់

ឥណ្ឌូនេស៊ី ៖ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​និយាយ​មនុស្ស​យ៉ាងតិច​៧​នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ឆេះ​នាវា​ដឹក​ប្រេង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​យប់​ថ្ងៃ​អង្គារ ខណៈ​អាជ្ញាធរ​បាន​ព្រមាន​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។​

​អ្នកស្លាប់​ស្ថិតក្នុង​ចំណោម​មនុស្ស​រាប់សិប​នាក់​ដែល​ជាប់​នៅលើ​ជណ្ដើរ​នៅពេលដែល​នាវា​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឯ​កំពង់ផែ​សមុទ្រ Belawan នៃ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងជើង។​

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ជិះទូក​មួយ​ផ្សេងទៀត​បាន​ប្រយុទ្ធ​ជាមួយ​ភ្លើង​អស់​ជាច្រើន​ម៉ោង​ដើម្បី​ពន្លត់​អណ្តែត​នៅលើ​នាវា​ដែលមាន​ទង់ជាតិ​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​ចត​ដើម្បី​ជួសជុល​។​ដោយឡែក​មនុស្ស ២២​នាក់​ទៀត ក៏បាន​ទទួលរង​របួស​ផងដែរ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​យ៉ាងណាមិញ​មូលហេតុ​នៃ​ការផ្ទុះ​ឆេះ​នាវា​ដឹក​ប្រេង​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *