ព័ត៌មានជាតិ

​ឪពុក​ចេញ​ធ្វើការ​ម្តាយ​លក់ដូរ​បីនាក់​បងប្អូន​តូចៗ​លង់ទឹក​ស្លាប់​ក្នុង​រណ្តៅ​ដី​

ភ្នំពេញ​៖​ក្មេង​តូចៗ​ប្រុស​ស្រី​៣​នាក់​បងប្អូន​ត្រូវបាន​លង់ទឹក​ស្លាប់​ខណៈ​ឪពុក​ចេញ​ធ្វើការ​ម្តាយ​រវល់​លក់ដូរ​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​កន្លែង​បូម​ខ្សាច់​មួយកន្លែង​កែង​នឹង​ផ្លូវ​៦០​ម៉ែត្រ​ស្ថិតនៅ​ក្នុងភូមិ ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​កាលពី​ព្រលប់​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​។​

ប្រភព​បានឱ្យដឹងថា​ក្មេង​តូច​ពីរ​នាក់​បងប្អូន​បង្កើត​ស្រី​មានឈ្មោះ​ពុ​យ​អាយុ​៥​ឆ្នាំ​និង​ប្អូនប្រុស​តូច​មានឈ្មោះ​អា​ជ្រូក​អាយុ​៤​ឆ្នាំ​ជាមួយ​បងប្អូនជីដូន​មួយម្នាក់​ទៀត​មានឈ្មោះ ការ​តឿរ ភេទ​ស្រី អាយុ​៣​ឆ្នាំ ។​
​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​បូម​ខ្សាច់​នោះបាន​ប្រាប់​ឱ្យដឹងថា​ដំបូង​ឡើយ​គាត់​ឃើញ​ក្មេង​តូចៗ​មកលេង​ក្បែរ​ដីខ្សាច់​ដែលមាន​រណ្តៅ​ទឹក​ដក់​គាត់​ក៏បាន​ដេញ​ឱ្យទៅ​ផ្ទះ​វិញ​ដែរ​។​

ក្រោយមក​គាត់​ស្មានថា​ក្មេង​ទាំងបី​នាក់​នេះ​ទៅផ្ទះ​បាត់​ហើយ​គាត់​ក៏បាន​ចេញពី​កន្លែង​បូម​ខ្សាច់​ទៅ​ទិញ​អីវ៉ាន់​បាត់ទៅ​ពេល​ត្រឡប់មកវិញ​ក៏​ឃើញ​ក្មេង​ទាំងនោះ​ស្លាប់​អណ្ដែត​នៅលើ​ដីខ្សាច់​នេះ​បាត់ទៅហើយ​។​

​ក្រោយមក​សមត្ថកិច្ច​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ​ព្រមទាំង​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ពិនិត្យ​រួចរាល់​ហើយក៏​ឱ្យ​សព​ក្មេង​ទាំងបី​នេះ​ទៅ​ក្រុមគ្រួសារ​យកទៅ​វត្ត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *