ព័ត៌មានជាតិ

​បញ្ជូន​ជន​២​នាក់​ទៅ​តុលាការ​ករណី​គ្រឿងញៀន

សៀមរាប​៖​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង​បាន​ឃាត់​ជន​២​នាក់​ក្នុងករណី​ចែកចាយ​សារធាតុ​ញៀន​រួម​នឹង​ដកហូត​វត្ថុតាង​មួយចំនួន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ភូមិ​ស្តៅ​ឃុំ​អន្លង់​សំណរ​ស្រុក​ជីក្រែង ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៨​ខែឧសភា​ឆ្នាំ​២០២០​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង​បានឱ្យដឹងថា​ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​រួម​នឹង​វត្ថុតាង​បាន​មូ​យ​ចំនួន​។​ជនសង្ស័យ​ឈ្មោះ លី​ញ ប៊ី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​នៅ​ភូមិ​ព្រែក​អង្គរ​ថ្មី​និង​ឈ្មោះ ម៉ន សីហា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ត្រស់ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង​។​

​សមត្ថកិច្ច​បាន​បន្តថា​ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន ម្ស៉ៅ​គ្រឺ​ម​ថ្លា​ពណ៌​សរ ចំនួន ១៩​កញ្ចប់​ធំ ១​កញ្ចប់​,​តូច​១៨​កញ្ចប់​,​ទូរស័ព្ទដៃ​ម៉ាក​HUAWEI​ចំនួន​១​គ្រឿង​។​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *