ព័ត៌មានជាតិ

ទឹកជំនន់​នៅ​កេ​ន​យ៉ា ឆក់យក​អាយុជីវិត​មនុស្ស​ជិត​២០០​នាក់​

កេ​ន​យ៉ា ៖ ទឹកជំនន់ ​និង​ការបាក់​ដី​នៅក្នុង​ប្រទេស​កេ​ន​យ៉ា​បានសម្លាប់​មនុស្ស​ជិត២០០នាក់ និង​ប្រជាជន​ប្រមាណ១០០,០០០​គ្រួ​សារបាន​បង្ខំ​ឱ្យមាន​ការជម្លៀស​ចេញពី​លំនៅឋាន​។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​នាយកដ្ឋាន​ឧតុនិយម​របស់​ប្រទេស​កេ​ន​យ៉ា​បាន​និយាយ​នៅក្នុង​ការព្យាករណ៍​ថ្មីៗ​នេះ​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​កើនឡើង​នៅ​ពាក់កណ្តាល​ខែមេសា​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំង​រួចទៅហើយ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។ ជាធម្មតា​ខែឧសភា​ជា​ចុងបញ្ចប់​នៃ​រដូវវស្សា​។​

​​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Cyrus Oguna បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា ​ក្នុង​រយៈពេល​៣​សប្តាហ៍​កន្លងមកនេះ​ទឹកជំនន់​បានធ្វើឱ្យ​ប្រជាជន​ប្រមាណ ១០០,០០០ គ្រួ​សារបាន​បាត់បង់​ទីជម្រក​។ ​រដ្ឋាភិបាល​កំពុងផ្តល់​ស្បៀងអាហារ ​និង​ទឹក​ដល់​ប្រជាជន​ដែល​បាន​ជម្លៀស​ខ្លួន​ពី​ទីលំនៅ​ហើយក៏​បានស្នើ​សុំឱ្យ​ក្រសួងសុខាភិបាលផ្តល់​ម៉ាសការពារដល់ពួកគេ ដើម្បីជាវិធានការបង្ការ​ជំងឺឆ្លងកូវីដ១៩ ​ទុកជាមុន​។​

​លោក Eugene Wamalwa រដ្ឋមន្ត្រី​ទទួលបន្ទុក​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​តំបន់​បាន​និយាយថា ទឹកជំនន់ ​និង​ការបាក់​ដី​នៅ​ភាគ​ខាងលិច​ប្រទេស​កេ​ន​យ៉ា​បានសម្លាប់​មនុស្ស​១៩៤ នាក់​ហើយ​មកដល់ពេលនេះ​។​ លោក Wamalwa បាន​និយាយថា “​កាលពី​ម្សិលមិញ​មនុស្ស​៣០ នាក់​បាន​បាត់​បង់ជីវិត​ក្នុង​រយៈពេល២៤ម៉ោង​” ។​

​ចំណែក​រដ្ឋមន្ត្រីក្រសួង​ថាមពល​លោក Charles Keter បាន​និយាយថា ​កម្រិត​ទឹក​នៅ​ទំនប់​វា​រី​អគ្គិសនី​ធំៗ ពីរ​របស់​ប្រទេស​កេ​ន​យ៉ា​គឺ​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក​។ ​លោក​បាន​បន្ថែមថា ​ទឹកជំនន់​ក៏បាន​បំផ្លាញ​វាលស្រែ​ចំនួន ៨.០០០ ហិក​តា​ផងដែរ​ ខណៈពេលដែលប្រទេសនេះ កំពុងជួបបញ្ហាកង្វះខាតស្រូវ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *