ព័ត៌មានជាតិ

​ដី​បឹង​ជាង​១០​ហិតា​ត្រូវគេ​ឈូស​លប់​យកធ្វើជា​ដីស្រែ​នៅស្រុក​បរិបូរ

ខេត្តកំពង់ឆ្នាំង​៖​ដី​បឹង​ធម្មជាតិ​ដែល​ពលរដ្ឋ​ធ្លាប់​អា​ស្រ័​យផល​ដាក់មង​ចងសន្ទូច​និង​ទុក​ទឹក​ឱ្យ​គោក្របី​ផឹក​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​ឃុំ​កំពង់ព្រះ​គគីរ​ស្រុក​បរិបូរ​​។​ក្នុងពេល​ថ្មីៗ​នេះ​ត្រូវបាន​ជនខិលខូច​បាន​ឈូសឆាយ​ពង្រាប​យក​ធ្វើជា​ស្រែ​អស់​ប្រមាណ​ជាង​១០​ហិកតា​។​ប្រជា​ពលរ​ដ្ច​ស្នើសុំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ឃុំ​ស្រុក​ចាត់វិធានការ​ទប់ស្កាត់​និង​សូមជួយ​ដកហូត​ដី​ទាំងនេះ​ទុកជា​បឹង​ធម្មជាតិ​វិញ។​

​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០បាន​​ឱ្យដឹងថា​៖​តាំងពី​យូរណាស់តាម​កហើយនៅ​ចំណុច​នេះ​ជា​បឹង​ផ្លូវ​ទូក​ដែល​ឆ្នាំមុនៗ​មិនដែល​រីងស្ងួត​បែបនេះ​ឡើយ ។ បឹង​នេះ​នៅ​រដូវវស្សា​ជា​កន្លែង​រកត្រី​ដាក់មង​ចងសន្ទូច នៅ​រដូវប្រាំង​គឺ​ទុក​ទឹក​ឱ្យ​គោក្របី​ផឹក​។​ប៉ុន្តែ​ក្នុងពេល​ថ្មីៗ​នេះ​មាន​ក្រុម​ជនខិលខូច​ឈូសឆាយ​ទាំង​ថ្ងៃ​ពង្រាប​ធ្វើជា​ដីស្រែប្រាំង​របស់ខ្លួន​អស់​ប្រមាណ​ជាង​១០​ហិកតា​ទៅហើយ​ដោយ​គ្មាន​ខាង​ណា​អើពើ​ឡើយ ។



​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​លោក​ងិន​ហ៊ុន​វិញ​ពេល​ក្រុមអ្នកកាសែត​យើង​ផ្ញើ​រូបភាព​តាម​តេ​ឡេ​ក្រាម​ឱ្យ​លោក​ពិនិត្យមើល​លោក​បាន​ប្រាប់​មកវិញ​ថា​លោក​អរគុណ​ណាស់​។​តែ​មិន​បានដឹង​រឿងនេះ​ទេ​ហើយក៏​មិន​បានទទួល​របាយការណ៍​ពី​មន្ត្រី​ជំនាញ​ដែរ​។​រឿងនេះ​ថ្ងៃទី​៤​ខែឧសភា​លោក​នឹង​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​បទល្មើស​នេះ​ដើម្បី​ចំណាត់ការ​តាមផ្លូវ​ច្បាប់ និង​មិន​លើកលែង​ជនខិលខូច​ដែល​បាន​ឈូស​ដី​លប់​បឹង​នេះឡើយ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *