ព័ត៌មានជាតិ

“​អ្នកសារព័ត៌មាន​ត្រូវគោរព​វិជ្ជាជីវៈ​,​ក្រមសីលធម៌​តាម​មាត្រា​១០​នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​”

ភ្នំពេញ​៖​លោក​ផុស​សុវណ្ណ​អគ្គនាយក​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០២០​បាន​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ថា​៖”​ត្រូវ​ប្រកាន់ខ្ជាប់​តាម​វិជ្ជាជីវៈ​ក្រមសីលធម៌​ចៀសវៀង​ការសរសេរ​គ្មាន​ការពិត​ធ្វើឱ្យប៉ះពាល់​សិទ្ធិ​និង​សេចក្តីថ្លៃថ្នូរ​ដល់​អ្នកដទៃ​”​។​

​នេះ​មិនមែនជា​លើក​ទី​១​ទេ​ដែល​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ចេញ​សេចក្ដីជូនដំណឹង​និង​ការណែនាំ​ដល់​អ្នកសារព័ត៌មាន​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិជ្ជាជីវៈ​សរសេរ​អ្វី​ជាការ​ពិត​។​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖​សង្កេតឃើញថា ក្នុងអំឡុង​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​វិធានការ​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ។​អ្នកសារព័ត៌មាន​មួយចំនួន​តូច​មិនបាន​បំពេញ​តួនាទី​ស្របតាម​វិជ្ជាជីវៈ​របស់ខ្លួន​ធ្វើជា​ស្ពាន​ចម្លង​ក្នុងការ​ផ្តល់ព័ត៌មាន​ពី​ពលរដ្ឋ​មកកាន់​រដ្ឋាភិបាល​ពីរ​ដ្ឋា​ភិ​បាល​ទៅកាន់​ប្រជាពលរដ្ឋ​នោះទេ​។​

​តែ​បែរជា​ឆ្លៀតឱកាស​ប្រើ​វិជ្ជាជីវៈ​ប្រាស់ចាក​ក្រមសីលធម៌​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្លែងបន្លំ​នាំឱ្យ​សាធារណជន​យល់​ខុស​និង​មានការ​សង្ស័យ​លើ​ការអនុវត្ត​ការងារ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្កឱ្យមាន​ភាពភ័យខ្លាច​ច្របូកច្របល់​រំខាន​ដល់​ការអនុវត្ត​តួនាទី​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច​។​

ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ការប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​។​ការទទួលយក​សំណូក​ឬ​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការមិន​ផ្សព្វផ្សាយ​ឬ​លុប​ព័ត៌មាន​ដែលជា​ប្រការ​មួយ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ខាង​ផ្នែក​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​ដែល​មិនអាច​ទទួលយកបាន​។​ដើម្បី​លុបបំបាត់​ភាព​អសកម្ម​របស់​ក្រុម​អ្នកសារព័ត៌មាន​មួយចំនួន​តូច ដែល​គ្មាន​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន
​សូមបញ្ជាក់​ជូន​សាធារណជន​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជ្រាបថា​៖​ក្នុងករណី​បុគ្គល​ណា​ដែល​រង​ផលប៉ះពាល់​ពី​បញ្ហា​ដូច​មាន​ជម្រាបជូន​ខាងលើ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន គាំទ្រ​ឱ្យ​បុគ្គល​នោះ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយ​នោះ​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់​ដោយ​មិនបាច់​ជូនដំណឹង​មក​ក្រសួង​ព័ត៌មាន​ជាមុន​ឡើយ​។​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​សូម​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ស្ថាប័ន​សារព័ត៌មាន​និង​អ្នកសារព័ត៌មាន​ភាគច្រើន​លើសលប់​ដែល​បាន​ខិតខំ​បំពេញការងារ​របស់ខ្លួន​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

ក្នុង​ការយក​ព័ត៌មាន​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​សាធារណជន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ដើម្បី​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​។​

​លោក ផុស សុវណ្ណ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បាន​រំលឹកថា​៖ មាត្រា​១០ នៃ​ច្បាប់​របប​សារព័ត៌មាន​ជនណាម្នាក់​ដែល​យល់ថា​អត្ថបទ​ណាមួយ​ទោះជា​សរសេរ​បញ្ឆិតបញ្ឆៀង​ក៏ដោយ ។​រូបគំនូរ​ឬ​រូបថត​ណាមួយ​នៃ​សារ​ព័​ត៌‌​មាន​ណាមួយ​ដែលមាន​លក្ខណៈ​ខុសពី​ការពិត​ធ្វើឱ្យ​ខូចខាត​ដល់​កិត្តិយស និង​សេចក្តី​ថៃ្ល​ថ្នូរ​របស់ខ្លួន មាន​សិ​ទិ្ធ​ទាមទារ​ឱ្យ​សារ​ព័​ត៌‌​មាន​នោះ​ធ្វើការ​កែតម្រូវ ឬ​មាន​សិ​ទិ្ធ​ឆ្លើយតប និង​ធើ្វ​បណ្តឹង ពីបទ​បរិហា​កេ​រិ៍្ត ពីបទ​មួលបង្កាច់ ឬ​ពីបទ​ជេរប្រមាថ ចំពោះ​ការប៉ះពាល់​កិ​តិ្ត​យស និង​សេចក្តី​ថៃ្ល​ថ្នូរ​របស់ខ្លួន​។​

​ចម្លើយ​កែតម្រូវ ឬ​ឆ្លើយតប ត្រូវ​ចុះផ្សាយ​ក្នុង​រយៈពេល​ប្រាំពីរ​ថៃ្ង​យ៉ាងយូរ ឬ​នៅ​លេខ​បន្ទាប់ ក្រោយពី​បានទទួល​ការទាមទារ​ឱ្យ​កែតម្រូវ ឬ​ឆ្លើយតប​។​ចំពោះ​ករណី​ដែល​ពាក់ព័ន្ធ​ដល់​បុគ្គល​សាធារណ គ្រប់ការ​ពោល​អះអាង​ឬ​ការ​ទម្លាក់កំហុស​ដែល​អ្នក​សារ​ព័​ត៌‌​មាន​យកមក​ចុះផ្សាយ​ដោយផ្ទាល់​ឬក៏​យកមក​ចុះផ្សាយ​បន្ត​ខុសពី​ការពិត ក្នុង​បំណង​បំផ្លាញ​បុគ្គល​សារ​ណ​នោះ​គឺជា​ការ​មួលបង្កាច់​ដែល​ច្បាប់​ហាមឃាត់​។​

​បើ​តុលាការ​រកឃើញថា ការផ្សាយ​ណា​មាន​លក្ខណៈ​ខុសពី​ការពិត តាម​បណ្តឹង​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី តុលាការ​អាច​បង្គាប់​ឱ្យ​សារ​ព័​ត៌‌​មាន​នោះ ចុះផ្សាយ​នូវ​ការកែតម្រូវ​ឬ​សងជំងឺចិត្ត​ឬ​ចុះផ្សាយ​នូវ​ការកែតម្រូវ​ផង និង​បង់ប្រាក់​សងជំងឺចិត្ត​ផង​។​
​អត្ថបទ​កែតម្រូវ​ដែល​អ្នក​សារ​ព័​ត៌‌​មាន​មាន​កាតព្វកិច្ច​ផ្សាយ​ត្រូវ​ចុះផ្សាយ​នៅ​ទំព័រ​ដូចគ្នា​និង​មាន​ទំហំ​អក្សរ​ប៉ុនគ្នា និង​អត្ថបទ​ដែល​បាន​ចាត់ទុកថា ជា​អត្ថបទ​ធ្វើឱ្យ​ខូចខាត​កិ​តិ្ត​យស និង​សេចក្តី​ថៃ្ល​ថ្នូរ​របស់គេ​។​លើសពីនេះ តុលាការ​អាច​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពីមួយ​លាន​រៀល​ទៅ​ប្រាំ​លាន​រៀល​ទៀត​ក៏បាន​។​

​ម្យ៉ាងទៀត​ក្នុងករណី​ដែលមាន​ការវិនិច្ឆ័យ​អំពី​អំពើ​ណាមួយ​ដែល​មានចែង​ក្នុង​កថា​ខ័​ណ្ឌ​ខាងលើ តុលាការ​អាច​បញ្ជា​ឱ្យ​បិទ​ផ្សាយ​សេចក្តីសម្រេច​របស់ខ្លួន នៅ​ទីក​នែ្ល​ង​ទាំងឡាយ ដែល​តុលាការ​នឹង​បញ្ជាក់ ។​
​ដោយ​ឱ្យ​ជនជាប់ចោទ​ទទួលបន្ទុក​ចេញ​សោហ៊ុយ​ហើយ​តុលាការ​អាច​ចុះផ្សាយ​សាលក្រម​នេះ​ក្នុង​សារ​ព័​ត៌‌​មាន​មួយ​ឬ​ច្រើន​និង​ឱ្យ​ជនជាប់ចោទ​ទទួលបន្ទុក​ចេញ​សោហ៊ុយ​ទាំងអស់​ដោយ​កម្រិត​ត្រឹម​មួយ​លាន​រៀល យ៉ាងច្រើន​បំផុត​នៅក្នុង​ច្បាប់​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *