ព័ត៌មានជាតិ

ខេត្តរតនគិរី ៖ ថ្ងៃទី១ និងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍នៅទូទាំងព្រះរាជណាចក្រកម្ពុជា ចុះអនុវត្តន៍រិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមការកំណត់របស់រាជរដ្ឋាភិបាលដើម្បីឈានទៅកាត់បន្ថយអោយបានជាអតិបរិមាការគ្រោះថ្នាក់ចរាចរណ៍។

សម្រាប់ខេត្តរតនគិរី បើតាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ បានឲ្យដឹងថា នៅថ្ងៃទី១ និងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះប្រតិបត្តិការអនុវត្តន៍អនុក្រិត្សរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដូចៗគ្នា និងបណ្តារាជធានី ខេត្តទាំង២៥។ ដោយឡែកនៅខេត្តរតនគិរី នគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅអនុវត្តន៍ច្បាប់ថ្ងៃទី១ មាន៩គោលដៅរួមមាន ក្នុងខេត្តមាន៣គោលដៅ,តាមបណ្តាស្រុកមាន៦គោលដៅដោយប្រើប្រាស់កម្លាំងសរុបចំនួន៦៨នាក់ និងកម្លាំសហការចំនួន១៤នាក់ ហើយការអនុវត្តន៍ច្បាប់ នៅថ្ងៃទី១ និងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ចំនួនគោលដៅ និងប្រើប្រាស់កម្លាំងដូចគ្នានឹងថ្ងៃទី១។

របាយការណ៍ខាងលើបង្ហាញថា ជាលទ្ធផលមន្រ្តីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅពិន័យសរុប២ថ្ងៃ បានចំនួន២២សន្លឹកក្នុងនោះពិន័យមួកសុវត្តិភាពចំនួន១៤សន្លឹក ពិន័យមិនពាក់ខ្សែក្រវ៉ាត់ ៥សន្លឹក។

ក្នុងរបាយការណ៍ក៏បានលើកឡើងនូវបញ្ហប្រឈមមួយចំនួនដូចជា ៖ ម៉ូតូអត់ពន្ធនាំចូលមានចំនួនច្រើនហើយភាគច្រើនម៉ូតូចាស់ៗនៅតំបន់ឆ្ងាយ និងគ្មានស្លាកលេខ ពិបាកក្នុងការបង់ពន្ធនាំចូល ពីព្រោះម៉ូតូគាត់ចាស់ហើយតំលៃបងពន្ធថ្លៃ។ ក្នុងនោះរបាយការណ៍បានបង្ហាញពីការសង្កេត និងវិភាគសង្កេតឃើញថា ប្រជាពលរដ្ឋបានចូលរួមគោរពច្បាប់ចរាចរណ៍មានចំនួនច្រើនគួរអោយគត់សម្គាល់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *