ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម​

ភ្នំពេញៈ​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​,​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម​។​ករណី​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ចំណុច​បន្ទប់​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​ជនសង្ស័យ​ឈ្មោះ​ប៉ាន់​ប៉េ​រ៉ា​អាយុ​ប្រហែល​៤០​ឆ្នាំ​។​បន្ទាប់ពី​ចាប់ខ្លួន ជនសង្ស័យ​បាន​ភ្លាម កម្លាំង​នគរបាល​ចម្រុះ បាន​ឆែកឆេរ​បន្ទប់​ជួល ដែល​ជនសង្ស័យ​ស្នាក់នៅ នេះ​តាម​ដីកា​បង្គាប់ ចេញ​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ដដែល​បាន​បន្តថាៈ​កម្លាំង​បាន​រកឃើញ​វត្ថុតាង​ជាច្រើន រួមមាន វត្ថុ​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​លេខ​៨៨៨​ពណ៌​ត្រួយ​ចេក​សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៣៧ ដុំ​។​វត្ថុតាង​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​ប៉ាន់តែ​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១០​ដុំ​។​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨​ថង់​សរុប​ជាង​៤០​គីឡូក្រាម​,​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​,​ឧបករណ៍​សម្រាប់​អ៊ុត​ថង់​ប្លា​ស្ទីក​រំលែក​គ្រឿងញៀន​១​គ្រឿង

adm

Leave a Reply

Your email address will not be published. Required fields are marked *