ព័ត៌មានជាតិ

ប្រជាកសិករខេត្តសៀមរាបរីករាយក្នុងការប្រមូលផលស្រូវវស្សា ទោះបីជាមានជំនន់ទឹកភ្លៀងបន្តិចបន្តួចក្តី

ខេត្តសៀមរាប ៖ ដោយស្ថានភាពការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅចុងរដូវឆ្នាំ២០២០នេះ បានទទួលរងគ្រោះជំនន់ ទឹកភ្លៀង ធ្វើឲ្យផលស្រូវរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តសៀមរាប បានទទួលរងការ លិចលង់ ដែលបណ្តាលឲ្យរងការខូចខាតមួយចំនួន តែចំពោះភោគផលស្រូវក៏នៅទទួលបានផលល្អផងដែរ។

លោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឲ្យដឹងថា ដោយសារអំណោយផលពីធម្មជាតិដែលមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ពីដើមរដូវធ្វើឲ្យស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង្កបង្កើនផលដំណាំស្រូវវស្សា ឆ្នាំ២០២០ ត្រូវបានបញ្ចប់ ដោយឆ្នាំនេះបង្ករបង្កើផលបានចំនួនសរុប ១៨៩ពាន់៣០០ហិកតា ស្មើនឹង១០១,៤៧% លើផែនការ១៨៦ពាន់៥៦០ហិកតា ក្នុងនោះស្រូវស្រាល ចំនួន៤០ពាន់២៤០ហិកតា ស្រូវកណ្តាល ចំនួន១០៥ពាន់៤៦០ហិកតា (សន្ទូង៩៨០ហិចតា) ស្រូវធ្ងន់ ចំនួន៣៥ពាន់ ៥៦០ហិកតា (ស្ទូង១៦៥ហិកតា) ស្រូវ ចំការ ១ពាន់៦៩០ហិកតា និងស្រូវឡើងទឹក ៦ពាន់៣៥០ហិកតាក។

លោកបានបន្តទៀតថា ចំពោះការងារប្រមូលផលស្រូវវស្សាដល់ថ្ងៃទី១៦ វិច្ឆិកានេះ មានចំនួនសរុប ៦២ពាន់៩៧០ហិចតា ក្នុងនោះស្រូវស្រាល ៤០ពាន់២៤០ហិកតា ស្មើ១០០% ទទួលបានទិន្នផលជាមធ្យម ២,៧៨៤តោនក្នុង១ហិចតា , ស្រូវកណ្តាល ចំនួន ២១ពាន់៦១០ ហិកតា ស្មើ ២០,៤៩% ទទួលបានទិន្នផលជាមធ្យម ២,៤៣៤តោនក្នុង១ហិកតា និងស្រូវចំការចំនួន១ពាន់១២០ហិកតា ស្មើនឹង ៦៦,២៧% ទិន្នផលជាមធ្យម២,៤៣៧តោនក្នុង១ហិកតា។

លោកបានឲ្យដឹងទៀតថា ចំពោះការងារ បង្កបង្កើនផលស្រូវប្រាំងឆ្នាំ២០២០.២០២១ បានធ្វើការភ្ជួររាស់បានសរុប ៤ពាន់៨៧៥ហិកតា ក្នុងន៉ភ្ជួរដោយគ្រឿង យន្ត ចំនួន៤ពាន់៩៧៥ហិកតា ដោយធ្វើបានសរុប ៣ពាន់៦០០ហិកតា ស្មើនឹង១៥,៩៤%នៃផែនការ២២ពាន់ ៥៨៥ហិកតា ក្នុងនោះមានស្រូវប្រដេញទឹកចំនួន ៣ពាន់១៣៥ហិកតា និង ប្រាំងរនាម ចំនួន ៤៦៥ហិកតា។ ចំពោះដំណាំស្រូវសាវប្បកម្ម ធ្វើបានសរុប១៨៧ហិកតា ក្នុងនោះពោត៥៥ហិកតា បន្លែគ្រប់មុខ១៣២ហិកតា និង ដំណាំឧស្សាហកម្មរយៈពេលខ្លី ធ្វើបានសរុប២៥៥ ហិកតា ក្នុងនោះដំឡូងមី២៥២ហិកតា អំពៅ ៣ហិកតា។ ក្នុងនោះដែរ លោកក៏បានឲ្យដឹងអំពី តម្លៃកសិផល .ស្រូវសែនក្រអូប(សើម) តម្លៃ១ពាន់១០០ទៅ១ពាន់១៥០រៀលក្នុង១គីឡូក្រាម ,ស្រូវចំរុះ (សើម) តម្លៃ៨៥០ទៅ៩៥០រៀលក្នុង១គីឡូក្រាម , ដំឡូងមីសើម ២៥០រៀលក្នុង១គីឡូក្រាម , ដំឡូងមីស្ងួត៦៤០រៀលក្នុង១គីឡូក្រាម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *