ព័ត៌មានជាតិ

អភិបាលស្រុកស្នួលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើគ្រប់វិស័យប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត

ខេត្តក្រចេះ ៖ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូតទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោក គង់ គឹមនី អភិបាលស្រុកស្នួលបានដឹកនាំកិច្ចប្រជុំសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២០ និងទិសដៅបន្តសម្រាប់ខែបន្ទាប់ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក។

លោកអភិបាលបានណែនាំដល់កំលាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, រដ្ឋបាលព្រៃឈើ និងរដ្ឋបាលឃុំ ត្រូវបន្តបង្រ្កាបទប់ស្កាត់បទល្មើសចូលទន្រ្ទានកាន់កាប់ដីព្រៃតំបន់ការពាររបស់រដ្ឋ, បទល្មើសព្រៃឈើ, ល្បែងស៊ីសងគ្រប់ប្រភេទ, គ្រឿងញៀន និងការសាងសង់សំណង់ លើដីចំណីផ្លូវសាធារណៈ។ លោកអភិបាលក៏បានលើកអំពីផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ដែលបានរីករាលដាលខ្លាំងពាសពេញពិភព លោក ដោយឡែកចំពោះប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានចាត់វិធានការទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ផ្សព្វផ្សាយដល់គោលដៅភូមិឃុំដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ទៅដល់គ្រួសារនិងសហគមន៍។

លោកបន្តថា ថ្វីត្បិតនៅក្រសួងសុខាភិបាលមិនបានរកឃើញនូវករណីថ្មីក៏ដោយដូចនេះរដ្ឋបាលឃុំត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសូមបន្តរក្សាអនាម័យល្អ ហូបស្អាត និងពិសាទឹកស្អាតជាប្រចាំ លាងដៃនឹងសាប៊ូ ឬអាល់កល់ និងជែលដើម្បីកំចាត់នូវមេរោគអស់ទាំងនេះ និងដើម្បីសុខភាពនៅសហគមន៍យើងមិនមានរោគឆ្លង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *