ព័ត៌មានជាតិ

ដឹកចៅស្រី២នាក់ទៅការក្មួយ ជួបគ្រោះរថយន្តកិនស្លាប់ទាំងពីរនៅលើស្ពានហាយវ៉េក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កដោយរថយន្ត១គ្រឿងបានកិនក្មេងស្រី២នាក់បងប្អូនបណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹកន្លែងនៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចលើស្ពានហាយវ៉េចន្លោះគីឡូម៉ែត្រលេខ១២៥/១២៦ស្ថិតនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ករណីនេះបានកើតឡើងកាលពីវេលាម៉ោ៥ និង៤៥នាទីល្ងាចថ្ងៃទី៣០ មេសា ២០២០។

បើតាមបុរសម្នាក់ឈ្មោះ សុខ វ៉ាន អាយុ៥៤ឆ្នាំ ត្រូវជាតារបស់កុមារីរងគ្រោះបានឲ្យដឹងថា គាត់ និងប្អូនប្រុសរស់នៅភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ហើយចៅស្រីដែលត្រូវរថយន្តកិនស្លាប់នោះទី១.ឈ្មោះ វរៈ អាយ៉ា អាយុ១០ឆ្នាំ និងទី២.ឈ្មោះ វ៉ាន ស្រីវ៉ា អាយុ៨ឆ្នាំ មានទីលំនៅភូមិស្វាយចេកឃុំសំឡីស្រុកកំពង់រោទ៌។

លោក សុខ វ៉ាន បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ប្អូនប្រុសគាត់ឈ្មោះ ប្រាក់ សុគន្ធារី អាយុ៥០ឆ្នាំ បានជិះមូតូម៉ាក្សលែត Let,s ពណ៌សលាយខៀវពាក់ស្លាកលេខស្វាយរៀង1-N6468 ឌុបចៅស្រី២នាក់ខាងលើពីទិសខាងកើតទៅលិចក្នុងគោលបំណងទៅការក្មួយនៅស្រុកស្វាយជ្រំ ដែលចូលរោងនៅថ្ងៃ៣០មេសា ហើយត្រូវការនៅថ្ងៃទី១ឧសភា២០២០ ហើយរូបគាត់ជាបងជិះម៉ូតូតាមក្រោយលុះមកដល់លើស្ពានហាយវ៉េកន្លែងកើតហេតុមានរថយន្តមួយគ្រឿងពណ៌សមិនចាំម៉ាក និងស្លាកលេខបានបើកស្របទិសគ្នាពីកើតមកលិចក៏បើកយ៉ាងលឿនវ៉ាជែងម៉ូតូ ហើយបានកៀរប៉ះដៃម៉ូតូជនរងគ្រោះតានិងចៅបណ្តាលឲ្យដួលម៉ូតូ តាដួលក្បាលទៅខាងជើងរីឯចៅស្រីទាំងពីរដួលបោកក្បាលមកត្បូងចំកង់រថយន្តខាងក្រោយកិនចំពីលើក្បាល (ពាក់មួកសុវត្ថិភាពទាំងពីរនាក់) កិនបែកក្បាលបែកទាំងមួកសុវត្ថិ ស្លាប់ភ្លាមៗមួយរំពេច រីឯជីតារបួសស្រាលចំណែកម៉ូតូគ្មានខូចអ្វីទេ។ រីឯរថយន្តបង្កបានបន្ថែមល្បឿនបើកគេចទៅទឹសខាងលិចបាត់ស្រមោលបន្សល់ទុកសពកុមារីរងគ្រោះ២នាក់បងប្អូន និងតានៅហ្នឹកន្លែងកើតហេតុ។

ក្រោយកើហេតុសមត្ថកិច្ចនគបាលក្រុង និងនគបាលចរាចរណ៍ខេត្តស្វាយរៀងបានហៅរថយន្តសាមុយដឹកសពជនរងគ្រោះយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ចំពោះម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *