ព័ត៌មានជាតិ

លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង!

ខេត្តកណ្ដាល:  ​ក្រុមហ៊ុនជីកនិងដឹកដីលក់ដែលត្រូវបានគេស្គាល់ច្បាស់ ថៅកែឈ្មោះថាវ ស្រៀង បានចាក់ដីរំលោភដីស្រែពលរដ្នយកធ្វើជាផ្លូវ រហូតដល់អាច៍ដីហូរចូលស្រែជាង១ម៉ែត្រ លុះម្ចាស់ដីស្រែបានដាំបង្គោលរបងស្រាប់តែទៅប្ដឹងចៅហ្វាយស្រុកខ្សាច់កណ្ដាល អោយកម្លាំងមកដក់បង្គោលរបងដោយមិនស្តាប់ហេតុផល និងមានចិត្តលំអៀងស្ដាប់តែភាគីម្ខាង ធ្វើបែបនេះហាក់ដូចជាមើលងាយមន្រ្ដីថ្នាក់ក្រោមដែលគេខិតខំសម្របសម្រួល ធ្វើអោយមានការថ្នាំថ្នាក់ហើយបានពលរដ្នលើកឡើងថា លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង!។

ដើមហេតុ: ដំបូងឡើយ ម្ចាស់ដី ឈ្មោះ សុខ វណ្ណារ៉ា ទិញដីធ្វើស្រែយូហើយ បន្ទាប់មកឡានដឹកដីរបស់លោកលោក ថាវ ស្រៀង បានចាក់ដីធ្វើផ្លូវ រហូតដល់អាច៍ដីហូរចូលស្រែគាត់ ប្រវែងជាង១ម៉ែត្រ ហើយគាត់ក៏សម្រេចចិត្តដាំបង្គោល នៅថ្ងៃទី២៣ តុលា ឆ្នាំ២០២០។

ថ្ងៃទី២៦ តុលា ឆ្នាំ២០២០ នៅពេលកំពុងធ្វើរបង ខាងលោក ថាវ ស្រៀង ចុះទៅហាមឃាត់ជាងធ្វើរបង ហើយបានតេហៅខាងឃុំ  បន្ទាប់មកខាងក្រុមប្រឹក្សាឃុំ ក៏ចុះទៅដែរ កំណត់យក៨ម៉ែត្រ ប៉ុន្តែលោកថាវ ស្រៀង មិនព្រម ព្រោះគាត់ថា ផ្លូវនេះប្រហែលជាង១២ម៉ែត្រ។

ថ្ងៃទី២៧ តុលា ឆ្នាំ២០២០ អង្គប្រជុំក្នុងសាលាឃុំ ដែលមាន ក្រុមប្រឹក្សាឃុំ៣នាក់ ស្មៀន១នាក់ លោកថាវ ស្រៀង(ម្ចាស់ក្រុមហ៊ុនជីក និងដឹកដី)១នាក់ លោក សុខ វណ្ណារ៉ា និងលោក សុខ សុវណ្ណ (ម្ចាស់ដីស្រែខាងជើងផ្លូវ កំពុងដាំរបង) លោក រុន រដ្ឋា(ម្ចាស់ដីចំការ ខាងត្បូងផ្លូវ)

បន្ទាប់មកខាងក្រុមប្រឹក្សាឃុំ កំណត់យក ៨ម៉ែត្រ ប៉ុន្តែលោកថាវ ស្រៀង មិនពេញចិត្ត ហើយលោក រុន រដ្ឋា ក៏មិនពេញចិត្តដែរ ដោយលោក រុន រដ្ឋា បានស្នើសុំរក្សា ផ្លូវដូចដើម ចំនួន៦ម៉ែត្រ ហើយលោកបន្តថា បើចង់បើក៨ម៉ែត្រ  ស្នើសុំហៅអ្នកដែលមានក្បាលដី ដែលនៅជាប់ផ្លូវលំនេះ មក ដើម្បីសម្រេចទាំងអស់គ្នា។ ខាងក្រុមប្រឹក្សាឃុំក៏យល់ព្រមថ្ងៃទី២៨ តុលា ឆ្នាំ២០២០ ពេលព្រឹក លោកថាវ ស្រៀង បានប្តឹងមក សាលាស្រុកខ្សាច់កណ្តាល បន្ទាប់មកចៅហ្វាយស្រុក មិនបានទុករឿងនេះអោយហួស២ម៉ោងទេ ក៏បានបញ្ជាក្រុមការងារស្រុកខ្សាច់កណ្តាលចុះទៅពិនិត្យ ហើយស្នើរអោយកម្លាំងប៉ុស្តិ៍ និងសាលាឃុំព្រៃប្រសប់ចុះទៅជាមួយ។ ខុសអីតែលោក ហួត ហាក់ តូនាទីជា ប្រធានសេដ្ឋកិច្ចសហគមន៍ និងជាប្រធានរ៉ែថាមពលស្រុក បានចុះទៅបញ្ជា អោយដកបង្គោល ដែលទើបនឹងដាំចំនួន២ដើមចេញ ដោយមិនបានសួរនាំ ខាងក្រុមប្រឹក្សាឃុំ និង ម្ចាស់ដីឡើយ។

ថ្ងៃទី២៨ តុលា ឆ្នាំ២០២០ ពេលរសៀលម៉ោង២និង៣០នាទី ខាងអង្គភាពព័ត៌មាន ចលនាសង្គម និងភីភីអិលហត់ញ៉ូ បានសួរនាំលោកចៅហ្វាយស្រុក រឿង ដកបង្គោលនោះចេញ ខាងលោកចៅហ្វាយស្រុកប្រាប់ថា បង្គោលនោះសាងសងនៅលើផ្លូវ បើឃុំធ្វើរឿងនេះមិនកើត មានតែគាត់ជាអ្នកធ្វើ។

ត្រង់ចំនុចនេះសូមបញ្ជាក់ផងដែលថា លោកអភិបាលស្រុក បានស្តាប់តែសម្តីរបស់លោក ថាវ ស្រៀង ម្នាក់ប៉ុណ្ណោះ ដែលរឿងនេះហាក់បីដូចជាសុភាសិតខ្មែរលើកឡើងថា បោះសន្ទោចរំលងភ្នំ មន្ត្រីមូលដ្ឋានជាទីងមោង?ម្យ៉ាងទៀត បើតាមលោករុន រដ្ឋា ដែលប្តឹងសុំមិនបើកផ្លូវនោះ លោកបានបន្តថា ផ្លូវនេះជាផ្លូវទាល់ ដល់ព្រែក មាត់បឹង តើបើកដើម្បីអ្វី? ពួកគាត់អាចប្រើផ្លូវ៦ម៉ែត្របានហើយ។ ចំនែកឡានដឹកដីរាល់ថ្ងៃប្រើ ៨ម៉ែត្រក៏មិនគ្រប់ដែល ព្រោះឡានដឹកដីនោះធំៗ។

         

adm

Leave a Reply

Your email address will not be published. Required fields are marked *