ព័ត៌មានជាតិ

ក្នុង​ខេត្តកំពង់ឆ្នាំង​តំបន់​មួយចំនួន​ក៏​ទទួល​ឥទ្ធិពល​ចំហាយ​ព្យុះ​ទី​១១”​នូ​ល​”​ខ្លះ​ដែរ​

កំពង់ឆ្នាំង​៖​ចំហាយ​នៃ​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​១១​ឈ្មោះ​”​នូ​ល​”​កុំ​ពង់​បោកបក់​មកលើ​ខ្ព​ង​រាប​នៃ​ប្រទេស​បណ្តាលឱ្យ​ផ្ទៃមេឃ​មាន​ពពក​ខ្មៅ​ស្រទុំ​និង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ប៉ះចំ​ស្រុក​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង​។​ឥទ្ធិពល​នៃ​ចំហាយ​ព្យុះ​ទី​១១​នេះ​ចុះខ្សោយ​មិន​បណ្ដាលឱ្យមាន​ខ្យល់​បក់បោក​ខ្លាំង​លាយឡំ​ជាមួយនឹង​ភ្លៀង​ដែល​មិនបាន​បង្កឱ្យមាន​ផលប៉ះពាល់​ដល់ផ្ទះ​ប្រជាព​រដ្ឋ​នោះឡើយ ។​

​លោក​ដោក​ប៊ុន​ថុ​ន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​កាលពី​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​ថាៈ​សីតុណ្ហភាព​ថ្ងៃ​មាន​Max.35.5.c​និង​Min25.c​។​ដោយឡែក​ស្ថានភាព​កម្ពស់​ទឹកទន្លេ​នៃ​ស្ថានីយ៍​ជលសា​ស្ត្រ​ផ្សារ​ក្រោម​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​១៨​ខែកញ្ញា​ទឹកទន្លេ​មាន​កម្ពស់​ពស់​៤,២៩​ម៉ែត្រ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​ទឹកទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​មាន​កម្ពស់​៨,២២​ម៉ែត្រ ។​​ដោយឡែក​ស្ថានភាព​ទឹកភ្លៀង​នៅ​ខេត្តកំពង់ឆ្នាំង​ទទួលបាន​៦​ស្រុក​ដែលមាន​កម្រិត​៤,២០.៤៨​មី​លី​ម៉ែត្រ៕

    

adm

Leave a Reply

Your email address will not be published. Required fields are marked *