ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ស្កាត់​ជួប​ប្រុស​ស្នេហ៍​លួចលាក់​ក្នុងផ្ទះ​សំណាក់​ត្រូវ​ប្តី​តាម​ទាន់​បង្ក​ភ្ញាក់ផ្អើល​

ភ្នំពេញ​:​បុរស​ស្ត្រី​២​នាក់​នាំគ្នា​ចូល​ផ្ទះសំណាក់​មួយកន្លែង​ខណ​:​កំពុង​ល្អូកល្អិន​ជាមួយគ្នា​ស្រាប់តែ​ត្រូវ​បុរស​ម្នាក់ទៀត​អះអាងថា​ជា​ប្ដី​ចូលទៅ​ទាន់​ផ្អើល​តែម្ដង​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣​សង្កាត់​ផ្សារ​ថ្មី​៣​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០២០​។​

​ប្រភពពី​បុរស​ជា​ប្ដី បានឱ្យដឹងថា ប្រពន្ធ​គាត់ បាន​លួច​ទាក់ទង​ជាមួយ​ប្រុស​ផ្សេង​ច្រើន​ខែ​មកហើយ ។​ប៉ុន្តែ​គាត់​ចាប់​ភស្ដុតាង​ជាក់ស្ដែង​មិនទាន់បាន​។​បុរស​ជា​ប្ដី​បាន​បន្តថាៈ​នៅ​ថ្ងៃកើតហេតុ​ប្រពន្ធ​គាត់​យក​លេស​មក​មើល​ម្ដាយ​ឈឺ​នៅឯ​ភ្នំពេញ​ហើយ​បាន​នាំ​កូនស្រី​តូច​អាយុ​៤​ឆ្នាំ​មកជា​មួយ​ផងដែរ​។​

ដោយ​ឱកាស​ហុច​ឱ្យ​ក៏​ឆ្លៀត​ណាត់ជួប​សហាយស្មន់​តែម្ដង​។​ពាក់ព័ន្ធ​នឹង​ករណីនេះ​ភាគី​ខាង​ស្រី​នូវតែ​ប្រកែក​យ៉ាង​ដាច់អហង្ការ​ថា​មិនមាន​ទំនាក់ទំនង​ជាមួយ​បុរស​ដូច​ប្ដី​អះអាង​នោះទេ​គ្រាន់តែ​រាប់អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ​៕​

 

adm

Leave a Reply

Your email address will not be published. Required fields are marked *