ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១៤សីហា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដោយពិនិត្យ និងឆ្លងរបៀបវារៈមួយចំនួន។ កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព ដោយនឹងមានការចូលរួមសមាជិកនានារបស់រាជរដ្ឋាភិបាល ក្នុងនោះមានរបៀបវារៈដូចតទៅ៖

១៖ សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥។

២៖ សេចក្ដីព្រាងរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥(IDP) ក្នុងឆ្នាំ២០១៧-២០១៨។

៣៖ បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖

* ៣.១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋ ប្រជាមានិតចិន។

* ៣.២៖ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មក្រុងគីហ្គាលីនៃពិធីសារម៉ុងរ៉េអាល់ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។

* ៣.៣-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃអនុសញ្ញាមីណឺម៉ាតា ស្ដីពីបារ៉ត។

* ៣.៤៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។

* ៣.៥៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *