ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​៣​នាក់​ករណី​លួច​ខោអាវ​រោងចក្

ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខណ្ឌដង្កោ​សហការ​ជាមួយ​ក​ម្លាំ​នគរបាល​ខណ្ឌមានជ័យ​បាន​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ពាក់ព័ន្ធ​ករណី​លួច​ខោ​រោងចក្រ​អៅ​វ័រ​តិច​ស្តាយ​ស្ថិតនៅ​ភូមិ​ធម្ម​ត្រ័យ​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​ឈ្មោះ ហួ​គឹម​សាន​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​អនុប្រធាន​ក្រុមហ៊ុន​អៅ​វ័រ តិច​ស្តា​នៅផ្ទះ​លេខ​២១៨​ផ្លូវ​១៥៥​សង្កាត់​ទួល​ទំពូង​ទី​១​ខណ្ឌចំការមន​។​ចំណែក​ជនសង្ស័យ​៣​នាក់​៖​ឈ្មោះ​សន​សុខ​ពឿ​ន​ហៅ​សាក់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​អនុប្រធាន​ផ្នែក​វេច​ខ្ចប់​ស្នាក់​នៅក្នុង​រោងចក្រ​អៅ​វ័រ តិច​ស្តាយ​។ ឈ្មោះ ប៉ិច សុខ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ​អៅ​វ័រ តិច​ស្តាយ ស្នាក់​នៅក្នុង​រោងចក្រ​អៅ​វ័រ តិច​ស្តាយ​និង​ឈ្មោះ រស់ គីម​ស្រេង ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខ​បរ​លក់ដូរ ។​ចាប់បាន​វត្ថុតាង​៖​ទូរស័ព្ទដៃ​ម៉ាក​Iphone5​មាន​លេខ​ទូរស័ព្ទ​ពណ៌​ទឹកប្រាក់​ចំនួន​១​គ្រឿង​៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម​

ភ្នំពេញៈ​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​,​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម​។​ករណី​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ចំណុច​បន្ទប់​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។​ ​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​ជនសង្ស័យ​ឈ្មោះ​ប៉ាន់​ប៉េ​រ៉ា​អាយុ​ប្រហែល​៤០​ឆ្នាំ​។​បន្ទាប់ពី​ចាប់ខ្លួន ជនសង្ស័យ​បាន​ភ្លាម កម្លាំង​នគរបាល​ចម្រុះ បាន​ឆែកឆេរ​បន្ទប់​ជួល ដែល​ជនសង្ស័យ​ស្នាក់នៅ នេះ​តាម​ដីកា​បង្គាប់ ចេញ​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​។​ ​មន្ត្រី​ដដែល​បាន​បន្តថាៈ​កម្លាំង​បាន​រកឃើញ​វត្ថុតាង​ជាច្រើន រួមមាន វត្ថុ​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​លេខ​៨៨៨​ពណ៌​ត្រួយ​ចេក​សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៣៧ ដុំ​។​វត្ថុតាង​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​ប៉ាន់តែ​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១០​ដុំ​។​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨​ថង់​សរុប​ជាង​៤០​គីឡូក្រាម​,​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​,​ឧបករណ៍​សម្រាប់​អ៊ុត​ថង់​ប្លា​ស្ទីក​រំលែក​គ្រឿងញៀន​១​គ្រឿង

ព័ត៌មានសន្តិសុខសង្គម

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ដួល​ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន​ស្លាប់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ភ្នំពេញ​:​យុវជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់ក្រោយ​ក៏​ដួល​ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន​ស្លាប់​ឯ​រថយន្ត​បាន​បើក​រត់​បាត់​។​ករណីនេះ​បានកើត​ឡើង​នៅត្រង់ចំណុច​មុខ​អគ្គបញ្ជាការ​កងកម្លាំង​វិស្វកម្ម​ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ឡូង​ស៊ី​ថេត​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​ម័​រ​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ត្បែង​ឃុំ​ឈើ​តុំ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ិ​ត​ពណ៌​សលាយ​ខៀវ​ពាក់​ផ្លាកលេខ​ពោធិ៍សាត់​1K.0867​។​ ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​និង​យក​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ប្រគល់ជូន​សាច់​ញាត​វិញ​នៅពេល​ក្រោយ​៕​

ព័ត៌មានសន្តិសុខសង្គម

ខំទុកចិត្តឲ្យខ្ចីម៉ូតូមិនយកឲ្យវិញ ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសុំណំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីបុរសរូបនេះ ខ្ចីម៉ូតូមិត្តភក្ដិមិនយកទៅជូនម្ចាស់វិញ។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧.៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង សហការជាមួយកម្លាំងអធិការស្រុកកូនមុំ ក្រោមការសម្របសម្រួលនីតិវិធីពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃាត ប៊ុនឡេង (ហៅ អាគោ) ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ពាក់ពន្ធ័ករណីរំលោភលើទំនុកចិ ត្ត( ខ្ចី ម៉ូតូ )។ តាមការឲ្យដឹងពីអធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា កាលពីវេលាម៉ោង១១.០០នាទី ថ្ងៃ ទី៩ ខែ តុលា ឆ្នាំ២០២០ ជនសង្ស័យបានខ្ចីម៉ូតូមិត្តភក្ដិជាជាងកាត់សក់ នៅចំណុច ហាងកាត់សក់ យឹម លីនដា  ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីថា ទៅទិញទូរស័ព្ទមួយភ្លែត ក៏បាត់ឈឹងរហូត ទូរស័ព្ទក៏ខលមិនចូល ជនរងគ្រោះជាម្ចាស់ម៉ូតូ ក៏ទូរស័ព្ទទៅប្រាប់សាច់ញាតិជនសង្ស័យប្រាប់ថា ឲ្យយកម៉ូតូមកឲ្យខ្លួនវិញ ក៏នៅតែមិនឃើញយកមកឲ្យ។ ជនរងគ្រោះក៏សម្រេចចិត្តប្ដឹងទៅសមត្ថកិច្ចៗ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចជំនាញ ចុះបង្ក្រាប​បទល្មើស​ជល​ផលនៅស្រុក​កំពង់លែង

កំពង់ឆ្នាំងៈ​រយៈពេល​៣​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល ជា​បន្តបន្ទាប់ ។​លោក​លី​ឡា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​របស់​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ឆ្នាំង ដឹកនាំ​ដោយ​លោក ម៉ប់ សាម៉ុន​នាយរង ខណ្ឌ​រដ្ឋបាល​ជលផល និង​លោក អ៊ូ សោភ័ណ ។​ ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប បទល្មើស​ជលផល នៅ​ចំណុច​ទំនប់​ស្រុក ឃុំ​ស្វាយ​រំពារ រហូតដល់​ចំណុច​បាត់​ត្រង់ ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​ក្នុង​នោះបាន​រុះរើ និង​បំផ្លាញចោល របាំង​ស្បៃ​មុង ចំនួន​២៥​កន្លែង ប្រវែង ៧៥០ ម​. លប​លូ​ស្បៃ​មុង ៣០ គ្រឿង បង្គោល ២៧០ ដើម និង​ចាក់​លែង កូន​ត្រី​ចម្រុះ​មួយចំនួន​ចូល ក្នុង​ដែន​នេសាទ​វិញ ។​ ​សូមបញ្ជាក់ថា ការបង្ក្រាប​បទល្មើស​ជ​ល​ផល បានធ្វើ​ឡើង នៅ​ចំណុច​ក្បាលកោះ​លង្វែក ខ្លា​ក្រហឹម ស្តី​បន្លិច​បឹង​ធំ ក្នុងស្រុក​ជល​គី​រី និង​ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃទី​៦ តុលា ២០២០ ។​កម្លាំងចម្រុះ​ដឹកនាំ​កម្លាំង ដោយ​រដ្ឋលេខាធិការ ក្រសួងកសិកម្ម […]

ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​និង​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​៣​នាក់​ក្នុង​ខេត្តក្រចេះ

(ក្រចេះ​)គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកតបុកជាមួយម៉ូតូ​បណ្តាលឱ្យ​ជនរងគ្រោះ​មួយ​គ្រួសារ​គឺ​ឪពុកម្តាយ​និង​កូនប្រុស​តូច​បាន​ស្លាប់​ភ្លាមៗ​។​ហេតុ​កាណ៍​ដ៏​រន្ធត់​នេះ​បង្កឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​ ​ប្រភពព័ត៌មាន​បឋម​បានឱ្យដឹងថា​: រថយន្ត​បង្ក​ម៉ាក camary ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ព្រះសីហនុ​: 2A: 2100 ។​រថយន្ត​ទំនងជា​មាន​ល្បឿន បាន​បុក ម៉ូតូ​ជនរងគ្រោះ​ខ្ទេច​មើល​លែង​ស្គាល់ ខណ​:​ពេល​បើក​របរ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​។​គ្រោះថ្នាក់​ដ៏​រន្ធត់​បុក​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ចំនួន​៣​នាក់​។​ឪពុកម្ដាយ​ព្រមទាំង​កូនប្រុស​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​សព​បែក​ជា​បំណែកៗ​។​ ​ប្រភព​ដដែល​បាន​បន្តថាៈ​រថយន្ត​បង្ក​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​និង​ម៉ូតូ​ជនរងគ្រោះ​ខូចខាត​ស្ទើរ​ទាំងស្រុង​រហូត​មើល​មិន​ស្គាល់​ម៉ាក​។​បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ពុំ​ទទួលខុសត្រូវ​ឡើយ​។​ចំពោះ​សព​ជនរងគ្រោះ​ទាំង​៣​នាក់​ខាង​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សំបូរ ដើម្បី​ស្រាវជ្រាវ និង​បន្ត​ដោះស្រាយ​នាពេល​ក្រោយ ៕​

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរ​បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​

ព្រះសីហនុៈ​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល ក្រុងព្រះសីហនុ បាន​បន្ត​បើក​យុទ្ធនាការ​ក្តៅ ចុះ​រៀបចំ​សណ្តាប់ តាមផ្លូវ​ជាតិ​លេខ​៤ ចាប់ពី​ចំណុច​ផ្សារ​ឃ្លាំង​លើ ដល់​មុខ​រោងចក្រ ញូ​ស្តា ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​មិនឱ្យ​មានការ​លក់ដូរ​និង​សំណង់​អនាធិបតេយ្យ​លើ​ដងផ្លូវ​នេះ​ទៀត​។​ ​មន្ត្រី​ក្រុងព្រះសីហនុ បានលើកឡើង​ថាៈ យុទ្ធនាការ​នេះ ក្នុង​ហេតុផល ដើម្បី​រក្សា​ចំណីផ្លូវ​តាម​ប្លង់គោល មិនឱ្យ​មានការ​សាងសង់ ឬ​លក់ដូរ​លើដី​ចំណីផ្លូវ ដែល​តាម​មន្ត្រី​អះអាងថា ទំហំ​ទទឹងផ្លូវ​នេះ ទាំង​តួ​ផ្លូវ និង​ចិញ្ចើមផ្លូវ មាន​ប្រវែង​រហូតដល់ ៦០ ម៉ែត្រ​។​ ជាការ​កត់សម្គាល់​ពេល​សមត្ថកិច្ច ចុះ​អនុវត្តន៍​វិធានការ​ក្តៅ​នេះ មាន​បញ្ហា​ជជែក​គ្នា​ខ្លះៗ​ដែរ រវាង​មន្ត្រី និង​ពលរដ្ឋ ពាក់ព័ន្ធ ។​ដូចជា​ពលរដ្ឋ​ខ្លះ សុំ​ការយោគយល់ ពី​អាជ្ញាធរ​ក្រោម​ហេតុផល​ថា គ្មាន​កន្លែង​លក់ដូរ និង​មាន​ពលរដ្ឋ​ខ្លះ បាន​ជំទាស់​មិនឱ្យ​រុះរើ ផងដែរ​។​ ​លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ បាន​ពន្យល់ថាៈ មិនអាច​បន្ធូរបន្ថយ​បានទេ ដោយសារតែ​នេះ ជា​យុទ្ធនាការ​ពិសេស បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ​ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​។​ស្រប​ពេលដែល ការស្ថាបនា​ផ្លូវ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំណុច​នោះ​កំពុង​ធ្វើ​ដែរ​។ ​លោក អភិបាលរងក្រុង​បាន​បន្តថាៈ យុទ្ធនាការ​ក្តៅ​នេះ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិចិន៣នាក់ បន្ទាប់ពីធ្វើសកម្មភាពភ្ជង់ប្លន់ និងចាប់ជំរិតជនជាតិចិនដូចគ្នា

ខេត្តព្រះសីហនុ ៖ ជនជាតិចិនចំនួន០៣នាក់លួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតភ្ជង់ប្លន់) និងចាប់ជំរិត រវាងជនជាតិចិន និងជនជាតិចិន នៅវេលាម៉ោង០៥ និង៣០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង.ខេត្តព្រះសីហនុ មានជនជាតិចិន០៣នាក់កំពុងធ្វើសកម្មភាពប្រើកាំបិតភ្ជង់ប្លន់ជនជាតិចិន០១នាក់ ភេទប្រុស។ ដោយកម្លាំងជំនាញកំពុងជិះល្បាតនៅចំណុចនោះស្រាប់ ក៏បានចុះប្រតិបត្តិការរំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលដែលឃើញកម្លាំងសមត្ថកិច្ចបាននាំគ្នារត់គេចខ្លួនអស់។ បន្ទាប់មកកម្លាំងជំនាញបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួនជនសង្ស័យ រហូតដល់វេលាម៉ោង១៩ និង០០នាទី ទើបកម្លាំងជំនាញដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅ ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ក៏បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលតម្រួតបទបញ្ជាកម្លាំងអន្តរាគមន៍ពិសេស ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តការធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ នៅមុខកាស៊ីណូ ប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ០២នាក់បន្ថែមទៀត ដែលកំពុងលាក់ខ្លួននៅក្នុងកាស៊ីណូ ប៉ាវជីន។ ជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ ២៨ឆ្នាំ […]

ព័ត៌មានសន្តិសុខសង្គម

លោកអភិបាលក្រុងបាត់ដំបងនិងលោកអធិការក្រុងបាត់ដំបងមិនបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ជាច្រើនកន្លែងនៅក្នុងទឹកដីក្រុងបាត់ដំបង

បាត់ដំបង: លោកអភិបាលក្រុងបាត់ដំបងផេង សិទ្ធី និងលោកអធិការក្រុងបាត់ដំបង ឆាង វណ្ណឆៃ ប្រហែលជាអនុញ្ញាត ឲ្យមានការបើកល្បែង អនឡាញ ហើយមើលទៅ បានជានៅក្នុងក្រុងបាត់ដំបង សំបូរទៅដោយ ល្បែង internet online ច្រើនម្ល៉េះ ។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងបានលើកឡើងថា ការលួចបើកល្បែងស៊ីសងខុសច្បាប់ អ៊ីនធឺណិត អនឡាញ នៅក្នុងក្រុងបាត់ដំបងរាល់ថ្ងៃគេឃើញមានមនុស្សម្នាចេញចូលទីតាំងខាងលើនេះច្រើនកោះករបានចូលទៅលេងល្បែងតាមអនឡាញទាំងពេលយប់និងពេលថ្ងៃដោយគ្មានសមត្ថកិច្ចឬអាជ្ញាធរណាបង្ក្រាបម្ដងណាសោះ។ គួរបញ្ជាក់ថានៅពេលថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែកម្ចាត់ឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទទន្ទឹមនឹងនោះរាជរដ្ឋាភិបាលបានដាក់បទបញ្ជាមិនឲ្យប្រជាពលរដ្ឋជួបជុំគ្នាដើម្បីចៀសវាងនិងទប់ស្កាត់ការពារជំងឺកូវីដ19 ផងដែរប៉ុន្តែប្លែកតែនៅក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបងវិញមានបនល្បែងជាច្រើនបានប្រមូលផ្ដុំលេងល្បែងតាមអ៊ីនធឺណែតអនឡាញដោយមិនខ្លាចញញើតនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលឡើយ ហើយក៏មិនខ្លាចកូវីដ 19 ដែរ។ តើភូមិឃុំមានសុវត្ថិភាព 9 ចំណុចរបស់រាជរដ្ឋាភិបាលនៅឯណាទៅបើសមត្ថកិច្ចអាជ្ញាធរមិនបង្ក្រាបបទល្មើសផងនោះល្បែងទាំងនេះហើយដែលអាចធ្វើឱ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់ និងគ្រឿងញៀនជាដើម។ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងសូមសុំណូមពរ ដល់លោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ និង លោក ស្នងការនគរបាលខេត្តបាត់ដំបង មេត្តាចាត់វិធានការបង្ក្រាបផងទាន ព្រោះលោកអភិបាលក្រុងនិងលោកអធិការមើលមិនឃើញទេ។

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចតាមចាប់​ឃាត​.​ក​ដែល​សម្លាប់​មនុស្ស​២​នាក់​នៅ​ស្រុក​កូន​មុំ​បានហើយ

ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជាវ​វិបុល​អនុប្រធាននាយកដ្ឋាន​។​សមត្ថកិច្ច​ចាប់ខ្លួន​ឃាតក​ដែល​សម្លាប់​មនុស្ស​២​នាក់​ព្រោះ​ខឹង​រឿង​សហាយស្មន់​ជាមួយ​ប្រពន្ធ​ខ្លួន ។ ​ សមត្ថកិច្ច​ប្រាប់ថា​៖​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ​នគរបាល​ខេត្តរតនគិរី​,​ខេត្ត​ត្បូងឃ្មុំ​,​និង​ខេត្ដ​ក្រចេះ​រហូត​ឈានដល់​ការចាប់​បាន​ឃាត​កនៅ​ចំណុច​ជាំ​ភឹង​ភូមិ​ប្រ​ម៉ា​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង​ខេត្តក្រចេះ​។​ ​ សមត្ថកិច្ច​ដដែល​បាន​បន្តថា​៖​ជនដៃដល់​ឈ្មោះ​សេត​លី​បាន​សារភាពថាៈ​ជនរងគ្រោះ​ទាំងពីរ​នាក់​(​បងថ្លៃ​និង​ប្អូនថ្លៃ​)​ដែល​ខ្លួន​ចាក់​សម្លាប់​មាន​ម្នាក់​ជា​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់ខ្លួន​។​ដោយនៅ​ថ្ងៃកើតហេតុ​ខ្លួន​បានឃើញ​ប្រពន្ធ​និង​ជនរងគ្រោះ​កំពុង​ដេក​ជាមួយគ្នា​។​ជនរងគ្រោះ​ទី​១​ឈ្មោះ​បាក់​ណាន​(​សា​ហាយ​ជាមួយ​ប្រពន្ធ​ជនដៃដល់​) និង ទី​២ ឈ្មោះ គឹម​សារឿន​(​បងថ្លៃ ឈ្មោះ​បាក់​ណាន​)​។​ ​សូមបញ្ជាក់ថាៈ​អំពើ​ឃាតកម្ម​នេះ​គឺ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​កន្លងទៅ​នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​ហ័ង​អាន់​យ៉ា​ឡាយ​ចម្ការចេក​ឃុំ​សេរី​មង្គល​ស្រុក​កូន​មុំ​ខេត្តរតនគិរី​។​តាម​ចម្លើយសារភាព​ដោយ​ចិត្ត​ខឹង​ទ្រាំ​មិនបាន​ប្រហែល​ម៉ោង​៨​យប់​ថ្ងៃកើតហេតុ​ពេល​ជនរងគ្រោះ​និង​បងថ្លៃ​កំពុង​ដើរ​ឆ្លុះ​កង្កែប​ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​កាក់​ពីមុខ​ដើម្បី​សួរនាំ​ហើយក៏​ដក​កាំបិត​ចាក់​ចំ​បំពង់ករ​តែម្ដង​។​ពេលនោះ​បងថ្លៃ​របស់​ជនរងគ្រោះ​ឃើញ​ក៏​រត់គេច​។​ ​ប៉ុន្ដែ​ខ្លួន​ក៏​ស្ទុះ​ទៅ​ចាក់​និង​អា​រក​បន្ថែមទៀត​រហូត​ស្លាប់​ទាំងពីរ​នាក់​នៅក្នុង​ថ្លុកឈាម​។​ក្រោយ​ធ្វើ​សកម្មភាព​ខ្លួន​បានរ​ត់ទៅ​ស្រុកកំណើត​នៅ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។​បច្ចុប្បន្ន​ជនដៃដល់​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បានប្រគល់​ឱ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ប្រគល់​បន្ដ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ដែលជា​ម្ចាស់​ករណី​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕