ព័ត៌មានអន្តរជាតិ

បារាំង​ប្រគល់​យន្តហោះ​ប្រយុទ្ធ​៥​គ្រឿង​ដំបូង​ឱ្យទៅ​ឥណ្ឌា​

អន្តរជាតិ​៖​យន្តហោះ​ប្រយុទ្ធ​ទំនើប​របស់​បារាំង​ម៉ាក​Rafale​ចំនួន​៥​គ្រឿង​ដំបូង ដែល​ឥណ្ឌា​ទិញ​ក្នុងតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ត្រូវបាន​បារាំង​បញ្ជូនទៅឱ្យ​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កក្កដា​ឆ្នាំ​២០២០​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់​ចំពេល​មាន​ភាព​តានតឹង​ព្រំដែន​ជាមួយ​ចិន​។​ ​កិច្ចព្រមព្រៀង​ដែលមាន​តំលៃ​៩,៤​ពាន់​លាន​ដុល្លារ ត្រូវបាន​ញាំញី​ដោយ​ការចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើពុករលួយ​។​តែ​នាយករដ្ឋមន្ត្រី ណា​រេ​ន​ដ្រា ម៉ូ​ឌី បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។​ ​យន្តហោះ​ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​Dassault Aviation​ត្រូវ​បើក​ដោយ​អាកាសយានិក​មកពី​កងកម្លាំង​អាកាស​ឥណ្ឌា ។​ពួកវា​បានចេញ​ដំណើរ​ពី​ក្រុង​មេ​រី​ញ៉ាច់​នៅ​បារាំង​ខាងត្បូង​ហើយ​ត្រឹម​ថ្ងៃ​ពុធ​ទី​២៩​កក្កដា ពួកវា​អាច​នឹង​ទៅដល់​មូលដ្ឋាន​ទ័ពអាកាស Ambala នៅ​ឥណ្ឌា​ខាងជើង ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ចិន​ឬ​ប៉ា​គី​ស្ថាន​។​ ​ពួកវា​នឹង​ចាក់​សាំង​បន្ថែម​នៅ​កណ្តាល​អាកាស​៤​ដង​ក្នុងពេល​ហោះ​និង​ក៏ត្រូវ​ឈប់​នៅ​ក្រុង អាល់ ដា​ហ្វ្រា ក្នុងប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត កន្លែង​ដែល​បារាំង​មាន​តាំង​មូលដ្ឋាន​ទ័ពអាកាស​មួយ​។​ ពួកវា​នឹងត្រូវ​អមដំណើរ​ដោយ​យន្តហោះ​ចាក់​សាំង​A330 Phenix MRTT ពីរ​គ្រឿង​ទៅ​ពី​កងទ័ពអាកាស​បារាំង ដោយ​យន្តហោះ​មួយៗ​មាន​ដឹក​ឧបករណ៍​ជំនួយ​ដង្ហើម​៧០​គ្រឿង ឧបករណ៍​ធ្វើ​តេ​ស្តិ៍​រក​វីរុស​ចំនួន​១​សែន​សម្រាប់ ព្រមទាំង​អ្នកជំនាញការ​សុខភាព​១០​ក្រុម​ដើម្បី​គាំទ្រ​ឥណ្ឌា​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​ ​ ឥណ្ឌា​បាន​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ​នេះ​ចំនួន​៣៦​គ្រឿង​កាលពី​ឆ្នាំ​២០១៦ ហើយ​ការប្រគល់​វា​ឱ្យ​ឥណ្ឌា​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២​។​យន្តហោះ​ទំនើប​នេះ ត្រូវ​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេល្លី​រង់ចាំ​ទទួល​យ៉ាង​អន្ទះសារ ដោយសារតែ​ចង់​ធ្វើឱ្យ​ប្រសើរ​កងកម្លាំង​យន្តហោះ​ចាស់ៗ​របស់ខ្លួន ចំពេល​មាន​ភាព​តានតឹង​ព្រំដែន​ជាមួយ​ចិន​និង​ប៉ា​គី​ស្ថាន​៕​

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន ទោះកម្ពុជាមានឥទ្ធិពលអវិជ្ជមានពីជំងឺកូវីដ១៩ រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូន (the ASEAN-CHINA Transport Ministers’ meeting on COVID-19)។ កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន ឯកឧត្ដម Dato Abdul Mutalib Yusof រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងព័ត៌មាននិងដឹកជញ្ជូននៃប្រទេសព្រុយណេ និងឯកឧត្ដម Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតជាសំខាន់លើវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូន។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាបានរកឃើញអ្នក ផ្ទុកមេរោគកូវីដ១៩លើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ជាករណីនាំចូល គិតរហូតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងមេរោគនេះចំនួន១៦៦ករណី ក្នុងនោះអ្នកជំងឺចំនួន១៣៣នាក់ត្រូវបានជាសះ ស្បើយ៣៣នាក់កំពុងទទួលការព្យាបាល។ ដោយឡែក អ្នកស្លាប់ដោយសារមេរោគនេះមិនទាន់កើតមាន នៅឡើយទេ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីវិធានការបិទច្រកទ្វារឆ្លងកាត់ព្រំដែនជាបណ្ដោះ […]

ព័ត៌មានអន្តរជាតិ

អាជ្ញាធរ​រុស្សី​ចាប់ខ្លួន​អភិបាលរដ្ឋ​ម្នាក់​ពីបទ​សម្លាប់​ដៃគូ​អ្នកជំនួញ​របស់ខ្លួន​

អន្តរជាតិ​៖​ក្រុម​អ្នកស៊ើប​អង្កេត​របស់​រុស្សី​បាន​ចាប់ខ្លួន​លោក​Sergei Furgal អភិបាលរដ្ឋ​Khabarovsk កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​ដោយ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើឃាត​ពាណិជ្ជករ​ម្នាក់​។​ ​អ្នកស៊ើប​អង្កេត​ម្នាក់​បាន​និយាយថា​លោក​អភិបាលរដ្ឋ​ម្នាក់នេះ​សង្ស័យថា​បាន​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​មួយ​ដែល​បាន​កើតឡើង​កាលពី​អំឡុង​ឆ្នាំ​២០០៤​និង​២០០៥​។​លោក​Furgal​អាយុ​៥០​ឆ្នាំ​ត្រូវ​បានដាក់​ការសង្ស័យថា ជា​អ្នករៀបចំ​ផែនការ​នៃ​ការធ្វើឃាត និង​ការប៉ុនប៉ង​ធ្វើឃាត​ទៅលើ​មនុស្ស​មួយចំនួន​។​ ​សារព័ត៌មាន​រុស្សី​បាន​រាយការណ៍​ថា​លោក​អភិបាលរដ្ឋ​ជាប់​ទាក់​ទឹ​ន​នឹង​ផែនការ​ធ្វើឃាត​ទៅលើ​មនុស្ស​២​នាក់​និង​ការប៉ុនប៉ង​ធ្វើឃាត​ទៅលើ​មនុស្ស​ម្នាក់​ផ្សេងទៀត​។​ក្នុងចំណោម​អ្នកស្លាប់​ទាំង​២​មាន​ម្នាក់​ជា​ពាណិជ្ជករ​។​មាន​មនុស្ស​៤​នាក់​ផ្សេងទៀត​ក៏​ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​នេះដែរ​។​ដែល​ពេលនេះ​ពួកគេ​កំពុងតែ​ត្រូវបាន​ឃុំខ្លួន​រួចហើយ​៕​   

ព័ត៌មានអន្តរជាតិ

ករណី​កូ​វីដ​១៩​នៅ​អាមេរិក​កើនឡើង​ដល់​៣​លាន​ខណៈ​ត្រាំ​ជំរុញ​ឱ្យ​បើក​សាលា​ឡើងវិញ​

អន្តរជាតិ​៖​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​ទី​៨​ខែកក្កដា​ឆ្នាំ​២០២០​បាន​ឈានដល់​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​គឺ​ករណី​កូ​វីដ​១៩​កើន​ដល់​៣​លាន​ករណី​។​ខណៈ​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​និយាយ​សម្រាល​អំពី​ហានិភ័យ​ដែល​បង្កដោយ​ជំងឺ​រាតត្បាត​និង​ជំ​រុញឱ្យ​សាលារៀន បើក​ដំណើរការ​ឡើងវិញ​។​ ​វីរុស​កូ​រ៉ូ​ណា​កំពុង​រីក​រាលដាល​នៅ​ចំណុចក្តៅ​នៅ​ភាគខាងត្បូង​ជាច្រើន រួមមាន​រដ្ឋ​តិច​សាស់ រដ្ឋ​ផ្លរីដា រដ្ឋ​ល្វី​សៀ​ណា​និង​រដ្ឋ​អា​រី​ហ្សូ​ណា​ខណៈ​មេរោគ​ស្ទើរតែ​ស្រក​ចុះ​ទាំងស្រុង​ពី​អតីត​ចំណុច​ផ្ទុះ​ដំបូង​របស់​វា​នៅ​រដ្ឋ​ញូវយ៉ក​និង​តំបន់​ភាគ​ឦសាន​ប្រទេស​។​ ​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន​បានដាក់​ចំនួន​ឆ្លង​កូ​វីដ​សរុប​៣.០០៩.៦១១​នាក់​នៅក្នុង​ការរាប់​ជាក់ស្តែង​ទាន់​ហេតុការណ៍​របស់ខ្លួន​។​អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​ន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​នៅ​ចំណុច​នេះ​យើង​បានធ្វើ​តេស្ត​ជនជាតិ​អាមេរិក​ជាង​៣៩​លាន​នាក់​។​ក្នុងចំណោម​នោះ​ជនជាតិ​អាមេរិក​ជាង​៣​លាន​នាក់​បានធ្វើ​តេស្ត​វិជ្ជមាន​ហើយ​ជនជាតិ​អាមេរិក​ជាង​១,៣​លាន​នាក់​បានជា​សះស្បើយ​”​។​ ​ប៉ុន្តែ​លោក​បាន​បន្ថែមថា​ឥឡូវនេះ​មានការ​ចង្អុលបង្ហាញ​ដំបូងៗ​ថា​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​កំពុង​ឈានដល់​ចំណុច​របត់​មួយ ដោយ​ភាគរយ​នៃ​ការធ្វើ​តេស្ត​វិជ្ជមាន​ចាប់ផ្តើម​ថយចុះ​និង​ស្ថិតិ​ ​បន្ទប់សង្គ្រោះបន្ទាន់​ក៏បាន​ធ្លាក់ចុះ​ដែរ​៕

ព័ត៌មានអន្តរជាតិ

ផ្ទុះ​ឆេះ​រោងចក្រ​ផលិត​គ្រឿង​កាំជ្រួច​ផាវ​នៅ​តួ​ក​គី​បណ្តាល​ឱ្យស្លាប់​៤​នាក់​និង​រងរបួស​៩៧​នាក់

អន្ត​រេ​ជាតិ​៖​ក្រុមមន្ត្រី​បាន​និយាយថា​៖​ការផ្ទុះ​រោងចក្រ​ផលិត​កាំជ្រួច​ផាវ​មួយ​នៅ​ប្រទេស​តួ​ក​គី​បានសម្លាប់​មនុស្ស​៤​នាក់​និង​៩៧​នាក់​ផ្សេងទៀត​បាន​រងរបួស​កា​ល​ពីថ្ងៃ​សុក្រ​ទី​៣​កក្កដា​ឆ្នាំ​២០២០​។​ក្នុ​នោះ​ក៏មាន​មនុស្ស ៣ នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​បាត់​ខ្លួន​។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ហ្វា​រេ​តទី​ន កូ​កា បាន​រាយការណ៍​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា មាន​កម្មករ​១៨៦​នាក់​នៅ​រោងចក្រ​នោះ នៅ​កៅ​ទីក្រុង​Hendek ក្នុង​ខេត្ត​សា​កា​យ៉ា នៅពេល​ហេតុការណ៍​នេះ បានកើត​ឡើង​។​លោក​បាន​និយាយថា ការផ្ទុះ​នេះ​បានសម្លាប់​កម្មករ​៤​នាក់ ខណៈដែល​មនុស្ស​៩៧​នាក់​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ។ ​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មនុស្ស​ជិត​៤០​នាក់​ក្នុងចំណោម​អ្នករបួស​ទាំងនោះ ត្រូវបាន​អនុញ្ញាត​ចេញពី​មន្ទីរពេទ្យ​។​ឧទ្ធម្ភាគចក្រ​២​គ្រឿង​និង​យន្ដហោះ​មួយគ្រឿង​ត្រូវបាន​បញ្ជូនទៅ​តំបន់​នោះ​ដើម្បី​ជួយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ហើយ​អគ្គិភ័យ​នេះ ត្រូវបាន​គ្រប់គ្រង​បាន បន្ទាប់ពី​ចំណាយពេល​ជាច្រើន​ម៉ោង​ដើម្បី​ពន្លត់​វា​។​មូលហេតុ​នៃ​ការផ្ទុះ​នៅ​រោងចក្រ​ដែល​នៅ​ឆ្ងាយ​ពី​តំបន់​លំនៅស្ថាន​នោះ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​៕​

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

មន្រ្តីនគរបាលជាតិ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ៣៤៧នាក់ត្រូវបាន​ប្រកាសផ្ទេរភារកិច្ ច​តែងតាំងមុខតំណែង និងប្រ​កាសតាំងស៊ុប

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃ ចន្ទ ៣រោច ខែ ជេស្ឋឆ្នាំជូតទោ​ស័ក​ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែ មិថុនា​ឆ្នាំ២០​២០ ឯក​ឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ​តំណែង និងបំពាក់ឋាន​ន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិចំណុះ​ស្នង​ការ​ដ្ឋាន​នគរបាលខេត្តបាត់ដំបង ដែលពិធី​នេះរៀបចំធ្វើនៅសាល ប្រជុំអាគាE ក្នុងបរិវេណរដ្ឋបាលខេត្ត​បាត់ដំបង ។ ពិធីនាពេលនេះមានការអញ្ជើញចូលរួមពី​ លោក​ លោកស្រី​ស្នងការរង​ នាយ នាយរងការិយា​ល័​យជំនា​ញ​ មេបញ្ជាការវរសេនាតូចនគរបាលការ​ពារព្រំដែនគោក​និងអធិការ អធិការរងនគរ បាលក្រុង​ ស្រុកព្រមទាំងកងកម្លាំងនគរបាលជាច្រើន​រូប។ មន្រ្តីដែលត្រូវធ្វើពិធីនាពេលនេះសរុបមានចំនួន ៣៤៧​នាក់ក្នុងនោះនគរបាល​នារីចំនួន​៦៤នាក់​ ដែលចំនួននេះមានមន្ត្រីនគរបាលទើប​ប្រកាសតាំងស៊ុបថ្មីមានចំនួន​១០០​នាក់​នគរបាលនារីចំនួន​ ៣៣នាក់ផងដែរ។ មន្រ្តីនគរបាលដែលត្រូវបានប្រកា​ស ​និងបំពាក់ក្នុងនោះមាន ៖ ថ្នាក់ស្នងការរងចំនួន០១នាក់ (ប្រកាសភារកិច្ច)។ បំពាក់ឋានន្តរសក្តិ ៖ ថ្នាក់វរសេនីយ៍ទោ​ចំនួន០២នាក់, ថ្នាក់វរសេនីយ៍ត្រីចំនួន១៤នាក់, ថ្នាក់អនុសេនីយ៍ឯកចំនួន១០៦នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន ៤១នាក់, ថ្នាក់អនុសេនីយ៍ត្រីចំនួន ៧៧នាក់, ថ្នាក់ព្រិន្ទបាលឯកចំនួន ១៧នាក់, ថ្នាក់ព្រិន្ទបាលទោចំនួន៤៩នាក់, ថ្នាក់ពលបាលទោចំនួន០១នាក់។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧ​ត្តមឧត្តមសេ​នីយ៍ទោ អ៊ុច សុខុន […]

ព័ត៌មានអន្តរជាតិ

Trump ធ្វើតេស្តរ​កកូ​វិដ​១៩​ជាថ្មី ខណៈ​សមាជិក​ម្នាក់​នៅ​សេត​វិមាន​ឆ្លង​វីរុស​នេះ

អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​អនុ​ប្រធានាធិបតី​លោក Mike Pence បានធ្វើ​តេ​ស្តរក​វិ​រុស​កូ​វិដ​១៩​ជាថ្មី បន្ទាប់ពី​សមាជិក​យោធា​អាមេរិក​ម្នាក់​ដែល​ធ្វើការ​នៅ​សេត​វិមាន បាន​បាន​ឆ្លង​វីរុស​នេះ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។​ ​ក្នុងអំឡុងពេល​ប្រជុំ​ជាមួយ​អភិបាលរដ្ឋ​តិច​សាស់​នៅ​ការិយាល័យ​អូ​ល​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​(៧ ឧសភា​) លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​មាន​ទំនាក់ទំនង​តិចតួច​ជាមួយនឹង​សមាជិក​យោធា​ដែល​ផ្ទុក​វីរុស​នោះ ហើយ​លោក និង​លោក Pence មិនបាន​ពាក់​ម៉ាស់​ពេល​ប្រជុំ​ឡើយ​។​ ​យោងតាម​អ្នកនាំពាក្យ​នៃ​សេត​វិមាន​លោក Gidley បាន​រាយការណ៍​នៅថ្ងៃនេះ​ថា លោក Trump និង​លោក Pence បានធ្វើ​តេស្ដ​រួចរាល់​ហើយ រីឯ​លទ្ធផល​វិញ គឺ​ចេញមក​អវិជ្ជមាន​ទាំងពីរ​។​ ​គួរ​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​មាន​សមាជិក​យោធា ដែល​បម្រើការ​នៅក្នុង​សេត​វិមាន​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​មក លោក Trump បាន​បង្គាប់​ឲ្យ​បុគ្គលិក​ដែល​បម្រើការ​នៅ​ទីនោះ​ទាំងអស់ ត្រូវធ្វើ​តេស្ដ​ជា​រៀងរាល់ថ្ងៃ ដែល​កាលពីមុន​ពួកគេ​ធ្វើតេស្ដ​តែម្ដង​ប៉ុណ្ណោះ ក្នុង​មួយ​សប្ដាហ៍​៕

ព័ត៌មានអន្តរជាតិ

ចក្រភព​អង់គ្លេស ៖ ​ក្នុង​មួយថ្ងៃមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន​៨៤៧​នាក់

ឡុង​ដ៍ ៖ ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ទូទាំង​ចក្រភព​អង់គ្លេស​បាន​កើន​ដល់​១៤,៥៧៦​នាក់​ហើយ បន្ទាប់ពី​ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​អ្នកជំងឺ​ចំនួន​៨៤៧​នាក់​បន្ថែមទៀត​ទើបតែ​បាន​ស្លាប់​នៅតាម​មន្ទីរពេទ្យ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីន​ហួរ ។​ ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាលបាន​ឲ្យ​ដឹងថា ​ចំណែក តួលេខ​អ្នក​ឆ្លង​វិញ​បាន​បន្ត​កើន​ដល់​១០៨,៦៩២​នាក់ ក្រោយ​មនុស្ស​៥,៥៩៩​នាក់​ថ្មី ត្រូវបាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​នៃ COVID-19​។​ ​គិត​មកដល់ពេលនេះ ចក្រភព​អង់គ្លេស ស្ថិតនៅ​ក្នុងចំណោម ប្រទេស​ដែលមាន​ករណី​ឆ្លង​ដល់​ខ្ទង់សែន​នាក់ បន្ទាប់ពី​សហរដ្ឋអាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង និង​អាល្លឺម៉ង់​៕