ព័ត៌មានជាតិ

ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១២៦គ្រួសារ នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត៖ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន១២៦គ្រួសារ នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការអញ្ជេីញចូលរួម​មាន ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ​។    ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។   ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តមណ្ឌលគិរី ធ្វើពិធីដុតបំផ្លាញដើមកញ្ឆាស្រស់ ជាង ២ពាន់ដើម នៅក្នុងស្រុកអូររាំង

មណ្ឌលគិរី៖ ដើម្បីរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាការពារ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ការអភិវឌ្ឍន៍សង្គម និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋទូទៅ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីដុតបំផ្លាញដើមកញ្ឆាស្រស់ ដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានធ្វេីការបង្ក្រាប​ និងធ្វេីការបំផ្លាញចោល​ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ។   ក្នុងពិធីនោះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក ដែលប្រព្រឹត្តទៅនៅទីតាំងព្រលានយន្តហោះ ក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។   ឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ១.០០០$ ដល់កម្លាំងនគរបាលគ្រឿងញៀន ដើម្បីជាការលើកទឹកចិត្ត និងប្រជាពលរដ្ឋដែលចូលរួមក្នុងម្នាក់ […]

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ

ពោធិ៍សាត់៖ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងបន្តចុះទៅតាមគោលដៅផ្សេងៗទៀត ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។ នៅក្នុងឱកាសនោះ ឯកឧត្ដម ម៉ៅ ធនិន បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។ នៅចំពោះមុខកងកម្លាំងគ្រប់គោលដៅ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យខិតខំអនុវត្តវិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ នូវគោលបំណង នៃបទបញ្ជា ដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា។ […]

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពភូមិសាស្រ្ត នៅក្នុងស្រុកអូររាំង

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃអង្គារទី០៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សា្វយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត​ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត​ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ បបានអញ្ជើញចុះពិនិត្យមើលទីតាំងដីចម្ការដែលបានដាំដុះដើមកញ្ឆាដោយខុសច្បាប់​ នៅក្នុងភូមិសាស្ត្រស្រុកអូររាំង​ ដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានធ្វេីការបង្ក្រាប​ និងធ្វេីការបំផ្លាញចោល​ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ។ ឯកឧត្តម អភិបាលខេត្ត​ បានដឹកនាំក្រុមការងារបន្តចុះពិនិត្យមើលដីពាក់ព័ន្ធមួយចំនួនក្នុងស្រុកអូររាំង ដែលប្រជាពលរដ្ឋបានកាប់ព្រៃរុករានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់នៅក្នុងតំបន់គម្រោងសាងសង់ព្រលានយន្តហោះ​ និងបានឲ្យមន្ទីរពាក់ព័ន្ធ​ សហការជាមួយអាជ្ញាធរស្រុក​ ដេីម្បីធ្វេីការកំណត់ព្រំប្រទល់ដីគម្រោងសាងសង់ព្រលានយន្តហោះនេះឲ្យបានច្បាស់លាស់៕

ព័ត៌មានជាតិ

សមត្ថកិច្ចនឹងចាត់វិធានការស្តីពីច្បាប់ព្រៃឈើដោយមិនឱ្យជនល្មើសរួចខ្លួនឡើយ

ព្រះវិហារ៖ក្រុមឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិ និងព្រៃឈើ នៅតែបន្តធ្វើសកម្មភាពយ៉ាងរង្គាល ចូលកាប់រុករាន ទន្ទ្រានដីព្រៃរដ្ឋ និងដែនព្រៃសហគមន៍ ដោយប្រើប្រាស់រណាយន្ត និងគ្រឿងចក្រទំនើបៗ កាប់ផ្តួល និងឈូសឆាយព្រៃឈើ ដើម្បីវាទយកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ កម្លាំងសមត្ថកិច្ចចម្រុះ,មន្ត្រីមូលដ្ឋាន និងគណៈកម្មាការសហគមន៍ព្រៃម្លោងនាពេលថ្មី”នេះ បានចុះទៅដល់ទីតាំងដែលរងការឈូសឆាយនោះស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ បានឱ្យដឹងថា៖ ក្រោយទទួលបានពាក្យបណ្តឹងសមត្ថកិច្ចមូលដ្ឋាន បានស្រាវជ្រាវ និងកំណត់រកឃើញមុខសញ្ញាជនសង្ស័យប្រព្រឹត្តអំពើល្មើសច្បាប់នោះមួយក្រុម ដែលមាន ឈ្មោះ ចិន ជឿន ជាមេខ្លោង មានទីលំនៅ ភូមិស្រយង់ត្បូងឃុំស្រយង់ស្រុកគូលែន ខេត្តព្រះវិហារ។ មន្ត្រីដដែលបានបញ្ជាក់ទៀតថា នៅក្នុងសកម្មភាពឃ្លាំមើលនោះ សហគមន៍កំណត់បានអត្តសញ្ញាណជនល្មើស មានឈ្មោះ ចិន ជឿន  ជាមេខ្លោង ដោយជននេះបានដើរនិយយប្រាប់អ្នកភូមិថា កាលពីខែតុលា ឆ្នាំ២០១៩ គេបានកាប់ព្រៃសហគមន៍អស់ ៧.៦៤០ហិកតា យកធ្វើជាកម្មសិទ្ធិ។ សហគមន៍ការពារព្រៃឈើ ដោយមិនទុកឱ្យជនល្មើស បន្តគម្រាមកំហែងដល់អ្នកការពារព្រៃឈើ ដែលជាសម្បត្តិរួមរបស់សហគមន៍មូលដ្ឋាន បានឡើយ ។ករណីនេះ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ស្តីពីព្រៃឈើ ដោយមិនឱ្យជនល្មើសរួចខ្លួនឡើយ៕

ព័ត៌មានជាតិ

សមត្ថកិច្ចរួមគ្នាចុះដកបំផ្លាញដំណាំកញ្ឆាមួយកន្លែងស្ថិតត្រង់ចម្ការមួយក្បែរមាត់អូរទេក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖កាលពីរសៀលថ្ងៃទី៤ខែមេសាឆ្នាំ២០២១កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តមណ្ឌលគិរីសហការជាមួយនគរបាលក្រុងសែនមនោរម្យនិងនគរបាលស្រុកអូររាំង។សមត្ថកិច្ចរួមគ្នាចុះដកបំផ្លាញដំណាំកញ្ឆាមួយកន្លែងស្ថិតត្រង់ចម្ការមួយក្បែរមាត់អូរទេក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរី។រីឯជនសង្ស័យដែលជាម្ចាស់ចម្ការបានរត់គេចខ្លួនបាត់។ មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា៖ការចុះបង្ក្រាបដំណាំកញ្ឆានេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុក ផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួល ពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី ។ វត្ថុតាងដែលសមត្ថកិច្ចចាប់បាននោះដើមកញ្ឆាទម្ងន់ចំនួន​៣៨៤​គីឡូក្រាមធុងបាញ់ថ្នាំចំនួន​ ១ ធុងស្រោចដំណាំ១,ចប៣ ម៉ាស៊ីនមូមទឹក២ គ្រឿង ។ ចំណែកដំណាំកូនកញ្ឆាតូចៗ មួយចំនួនទៀត ទើបនិងដាំត្រូវបាន កម្លាំងបំផ្លាញចោលនៅនឹងកន្លែង ។ករណីនេះកម្លាំង ប្រឆាំងគ្រឿងញៀន បានយកវត្ថុតាងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងតាមស្វែងរកម្ចាស់ចម្ការ យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕

ព័ត៌មានជាតិ

សប្បុរសជន បន្តជួយឧបត្ថម្ភគាំទ្រដល់ រដ្ឋបាលខេត្តកណ្ដាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសប្បុរសជននូវទឹកសុទ្ធចំនួន ៦៥០កេស ដើម្បីចូលរួមគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។ ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក ធុល នាង ប្រធានមន្ទីរការងារខេត្តកណ្តាល ដែលបាននាំយកអំណោយ មកឧបត្ថម្ភមកដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការបំរើឱ្យការងារ ប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល ។ ឯកឧត្តមអភិបាល បានចាត់ទុកថា កាយវិការមនុស្សធម៌របស់ លោកប្រធានមន្ទីរ នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ នឹងជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ។

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារចុះពិនិត្យអគារក្រុមហ៊ុន ឯកជនមួយស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ ស្រុកគិរីសាគរ ដែលជាទីតាំងមានករណីផ្ទុះជំងឺកូវីដ-១៩

កោះកុង៖ថ្ងៃអាទិត្យទី៤ ខែមេសា ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត មន្រ្តីសុខាភិបាល ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំណាងរដ្ឋបាលស្រុកបូទុមសាគរ ស្រុកគិរីសាគរ ចុះពិនិត្យអគារក្រុមហ៊ុន LONG BAY ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ ស្រុកគិរីសាគរ ដែលជាទីតាំងតែមួយគត់មានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង ដោយមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៣០នាក់ ស្រី០៧នាក់ គិតចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន និងមានអ្នកកំពុងធ្វើចត្តាឡីស័កសរុបចំនួន ១.២១១នាក់ ស្រី៣៨០នាក់។   ការចុះពិនិត្យទីតាំងនាពេលនេះគឺដើម្បីពិភាក្សាគ្នា និងកំណត់វិធានការច្បាស់លាស់មួយដើម្បីគ្រប់គ្រងអ្នកកំពុងចត្តាឡីស័ក ឱ្យមានប្រសិទ្ធភាពស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ -វិធានការដែលបានឯកភាពគ្នាគឺ៖ ១. បន្តបិទការចេញចូលក្នុងអគារក្រុមហ៊ុន LONG BAY ទាំងមូល ដែលមាន២២អគារ. ២. បិទអគារប្លុក៨ ពិសេសជាន់ទី៤ និងទី៥ ដែលជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ១៩ (អ្នកវិជ្ជមានចំនួន៨នាក់ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១) […]

ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃវាយតម្លៃលទ្ធផលនៃការអនុវ​ត្តច្បាប់ស្ដីពីចរាចរណ៍​ផ្លូវគោកត្រីមាស​ទី១ឆ្នាំ២០២១

បងប្អូនជនរួមជាតិជាទីគោរព! នៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ គឺគិតចាប់ពីខែមករា ដល់ដំណាច់ខែមីនាឆ្នាំ២០២១នេះដែលអត្រាគ្រោះថ្នាក់ស្លាប់និងរងរបួសមានការថយចុះគួរឲ្យកត់សំគាល់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី១ឆ្នាំ២០២០។យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន៧៦៣លើក ថយចុះចំនួន១៥៣លើក ស្មើនឹង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាគឺត្រីមាសទី១ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩១៦លើក។ចំពោះអត្រាអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក៏បានថយចុះរហូតដល់៦០នាក់បើប្រៀបធៀប ត្រីមាសទី១ឆ្នាំ២០២០ ដែលមានអ្នកស្លាប់ចំនួន៤៩៣នាក់ហើយនៅត្រីមាសទី១ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់មាន ៤៣៣នាក់ ។ចំណែកអត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ នៅត្រីមាស​ទី១​ឆ្នាំ២០២១នេះ គឺមានចំនួន១.១១៣នាក់បានថយចុះ២០២នាក់ស្មើនឹង១៥ភាគរយបើធៀបនឹងរយៈពេល១ត្រីមាសដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានអ្នករងបួស១.៣១៥នាក់។ផ្អែកលើលទ្ធផលនេះ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមប្រធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោគ​ សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ របស់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការដ្ឋាននគបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងសមត្ថកិច្ចរួមសហការផ្សេងទៀត។ជាមួយគ្នានេះខ្ញុំព្រះករុណា ខ្ញុំ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិ អ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដែលបានប្រកាន់នូវឥរិយាបថជាពលរដ្ឋល្អ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរ។ ដោយសារការគោរពច្បាប់ដ៏ខ្ជាប់ខ្ជួន ពីសំណាក់បងប្អូនជនរួមជាតិនេះហើយ ដែលបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករងរបួស និងការ ខូចខាតទ្រព្យសម្បត្តិ ក៏មានការថយចុះ។ ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំសូមជម្រាបជូនថា គ្រោះថ្នាក់ចរាចរណ៍ទោះថាមិនមែនជាជម្ងឺឆ្លងក៍ដោយក៏គ្រោះថ្នាក់នេះបានផ្តាច់ផ្តិលជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។ ខ្ញុំព្រះករុណាខ្ញុំសូមធ្វើការអំពាវនាវដល់បង […]

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី បានទទួលនូវអំណោយជាគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានទទួលនូវគ្រឿងឧបភោគបរិភោគ រួមមាន៖ មីម៉ាម៉ាចំនួន ៥កេះធំ និងទឹកសុទ្ធវីតាល់ចំនួន ២០កេះ ពីលោក ឃន សិទ្ធ នាយកទីចាត់ការធនធានមនុស្ស និងភរិយា។ នាឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំគុណចំពោះ លោក ឃន សិទ្ធ និងភរិយា ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់បែងចែក ចែកជូនដល់មន្រ្តីសុខាភិបាល និងកងកម្លាំងដែលឈរជើងនៅតាមព្រំដែន និងនៅតាមព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនឹងខេត្តក្រចេះ ខេត្តរតនគិរី ដើម្បីទប់ស្កាត់ការរីករាលដាន នៃជំងឺកូវីដ-១៩។ បន្ទាប់មកឯកឧត្តម បានជូនពរដល់លោក ឃន សិទ្ធ និងភរិយា សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ […]