ព័ត៌មានជាតិ

មន្ត្រី​ស្ថាបន​តុលាការខេត្ត​កំពង់ឆ្នាំង​ចុះ​ពិនិត្យ​និង​ណែនាំ​ពលរដ្ឋ​កុំឱ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ​

ខេត្តកំពង់ឆ្នាំង​៖​កាលពី​ថ្ងៃទី​២៥​វិច្ឆិការ​២០២០​មន្ត្រី​ស្ថាបន​តុលាការខេត្ត​កំពង់ឆ្នាំង​,​កម្លាំង​សមត្ថកិច្ច​រួមមាន​មន្ត្រី​ជំនាញ​ជលផល​បាន​ចុះ​ពិនិត្យ​បទល្មើស​នេសាទ​ដែល​ប្រើ​របាំង​រាំង​ភ្ជិត​ព្រែក​ជាច្រើន​កន្លែង​ក្នុងភូមិ​ព្រែក​យួន​និង​ព្រែក​ផ្សេងៗ​ទៀតហើយ​បាន​ណែនាំ​ពលរដ្ឋ​កុំឱ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដែល​ស្ថិតក្នុង​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង​។ ​ ​លោក​អ៊ិត​សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ថាៈ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យមើល​ការនេសាទ​របស់​ប្រជាពលរដ្ឋ​ដែល​បានដាក់​របាំង​រាំង​ផ្ជិ​ត​ព្រែក​នៅក្នុង​ស្រុក​ជល​គី​រី​។​ជាមួយនេះ​កម្លាំង​បាន​រុះ​រើចេញ​នូវ​ស្បែ​មុង​និង​អួន​ក្រឡា​ញឹក​និង​បានការ​ណែនាំ​ប្រជា​នេសាទ​ទាំងអស់​ឱ្យ​កុំ​ដាក់​សាច់​អួន​ក្រឡា​ញឹក​និង​ស្បៃ​មុង​។​ ​លោក​អ៊ិត​សុធា​បាន​បន្តថាៈ​សូម​បងប្អូន​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដើម្បី​ចាប់យក​ត្រី​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ត្រី​ចម្រុះ​ល្អិតៗ​ដែល​អាច​នឹង​ប្រឈម​ដាច់​ពូជ​និង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​គ្រប់​ប្រភេទ​មួយចំនួន​ចូលទៅក្នុង​ទន្លេ​វិញ​៕​  

ព័ត៌មានជាតិ

សេតវិមានយល់ព្រ​មបញ្ជូនរបាយកា​រណ៍សម្ងាត់ទៅលោក​Biden

សេតវិមានយល់ព្រមបញ្ជូនរបាយការណ៍ស៊ើបការណ៍សម្ងាត់ប្រធានាធិបតីទៅលោកBidenដែលអនុញ្ញាតឱ្យលោកទទួលបានព័ត៌មានសំខាន់ៗស្តីពីសន្តិសុខជាតិ។“ក្រោមការផ្ទេរអំណាចប្រធានាធិបតីនៃការិយាល័យការិយាល័យនៃនាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិក(ODNI)នឹងផ្តល់ជំនួយបទបញ្ញត្តិដល់ក្រុមផ្លាស់ប្តូរ។សេតវិមាននៅរសៀលនេះបានយល់ព្រមឱ្យ(ODNI)ផ្តល់របាយការណ៍ អ្នកនាំពាក្យរបស់(ODNI)បាននិយាយនៅថ្ងៃទី២៤ខែវិច្ឆិកាថាអ្នកស៊ើបការណ៍សម្ងាត់ប្រធានាធិបតី PDB ផ្តល់ឱ្យBidenជាផ្នែកមួយនៃការជួយដល់ការផ្លាស់ប្តូរអំណាច។មន្ត្រីរូបនោះបាននិយាយថាក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះបន្ថែមលើPDBក្រុមការងាររបស់លោកប្រធានាធិបតីJoeBidenអាចទទួលបានព័ត៌មានទូទៅអំពី(ODNI)និងប្រតិបត្តិការស៊ើបការណ៍ដែលពាក់ព័ន្ធ។PDBគឺជារបាយការណ៍ស៊ើបការណ៍សម្ងាត់កំពូលមួយដែលរៀបចំជារៀងរាល់ថ្ងៃដោយនាយកស៊ើបការណ៍ជាតិដើម្បីដាក់ជូនប្រធានាធិបតីអាមេរិក។របាយការណ៍នេះត្រូវបានកែសម្រួលជាញឹកញាប់សម្រាប់ប្រធានាធិបតីបច្ចុប្បន្ន។អតីតប្រធានាធិបតីGeorge W.Bushចូលចិត្តទទួលបានសេចក្តីប្រកាសផ្ទាល់មាត់ខ្លីៗពីជំនួយការកំពូលៗអំពី PDBចំណែកលោកBarackObamaតែងតែអានរបាយការណ៍នេះដោយខ្លួនលោកផ្ទាល់នៅលើថេប្លេតរបស់លោក។ប្រធានាធិបតីTrumpតែងតែទទួលបានPDBនៅក្នុងការប្រជុំពេលព្រឹកព្រលឹមជាមួយមន្រ្តីស៊ើបការណ៍សម្ងាត់។ជាប្រពៃណីអ្នកជាប់ឆ្នោតជាប្រធានាធិបតីត្រូវបានគេផ្តល់ឱ្យនូវ PDB ជាញឹកញាប់ដើម្បីយល់ពីការគំរាមកំហែងនានាដែលសហរដ្ឋអាមេរិកប្រឈមមុខមុនពេលចូលកាន់តំណែង។ទោះជាយ៉ាងណាក៏ដោយបីសប្តាហ៍បន្ទាប់ពីលោកBidenត្រូវបានគេព្យាករណ៍ថានឹងឈ្នះដោយប្រព័ន្ធផ្សព្វផ្សាយលោកមិនទាន់ទទួលបាន PDB ទេដោយសារតែការសម្រេចចិត្តរបស់លោក Trump មិនព្រមទទួលយកលទ្ធផលនៃការបោះឆ្នោត។ពេលវេលារបស់លោក Biden ដែលទទួលបាន PDB ដំបូងកំពុងត្រូវបានគេពិចារណា។ប៉ុន្តែការផ្លាស់ប្តូរពីសេតវិមានបង្ហាញថាការផ្លាស់ប្តូរទៅជាប្រធានាធិបតីប្រធានាធិបតីកំពុងកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីទីភ្នាក់ងារសេវាកម្មសាធារណៈ(GSA) បានបញ្ជាក់ពីជ័យជំនះរបស់បេក្ខជនប្រជាធិបតេយ្យ។មន្ត្រីម្នាក់នៅក្រុមផ្ទេរអំណាចរបស់Bidenមិនទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ។ប្រធានាធិបតីដែលត្រូវបានគេបោះឆ្នោតជ្រើសរើសនៅពេលគាត់ណែនាំក្រុមសន្តិសុខនៅថ្ងៃទី២៤ខែវិច្ឆិកាបាននិយាយថាលោកមិនទាន់បានចាប់ផ្តើមការប្រជុំដើម្បីផ្តល់ការស៊ើបការណ៍ណាមួយនោះទេប៉ុន្តែបានទទួលសំណើដើម្បីចូលរួម។លោកមានបំណងទទួលបានបញ្ញាសំខាន់ៗជាទៀងទាត់។ទោះបីជាលោកTrumpបានប្តេជ្ញាចិត្តថានឹងមិនបាត់បង់ក៏ដោយរដ្ឋបាលរបស់គាត់កំពុងចាប់ផ្តើមដំណើរការផ្ទេរអំណាចដូចជាការធ្វើផែនការការពារប្រធានាធិបតីបន្ទាប់ពីសេតវិមាន។ប្រធានបុគ្គលិកសេតវិមានលោកMarkMeadowsក៏បានជូនដំណឹងដល់បុគ្គលិកវេសវីងផងដែរថាការផ្ទេរអំណាចទៅឱ្យBidenកំពុងដំណើរការជាផ្លូវការហើយ៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​៣​នាក់​ករណី​លួច​ខោអាវ​រោងចក្

ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខណ្ឌដង្កោ​សហការ​ជាមួយ​ក​ម្លាំ​នគរបាល​ខណ្ឌមានជ័យ​បាន​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ពាក់ព័ន្ធ​ករណី​លួច​ខោ​រោងចក្រ​អៅ​វ័រ​តិច​ស្តាយ​ស្ថិតនៅ​ភូមិ​ធម្ម​ត្រ័យ​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​ឈ្មោះ ហួ​គឹម​សាន​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​អនុប្រធាន​ក្រុមហ៊ុន​អៅ​វ័រ តិច​ស្តា​នៅផ្ទះ​លេខ​២១៨​ផ្លូវ​១៥៥​សង្កាត់​ទួល​ទំពូង​ទី​១​ខណ្ឌចំការមន​។​ចំណែក​ជនសង្ស័យ​៣​នាក់​៖​ឈ្មោះ​សន​សុខ​ពឿ​ន​ហៅ​សាក់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​អនុប្រធាន​ផ្នែក​វេច​ខ្ចប់​ស្នាក់​នៅក្នុង​រោងចក្រ​អៅ​វ័រ តិច​ស្តាយ​។ ឈ្មោះ ប៉ិច សុខ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ​អៅ​វ័រ តិច​ស្តាយ ស្នាក់​នៅក្នុង​រោងចក្រ​អៅ​វ័រ តិច​ស្តាយ​និង​ឈ្មោះ រស់ គីម​ស្រេង ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខ​បរ​លក់ដូរ ។​ចាប់បាន​វត្ថុតាង​៖​ទូរស័ព្ទដៃ​ម៉ាក​Iphone5​មាន​លេខ​ទូរស័ព្ទ​ពណ៌​ទឹកប្រាក់​ចំនួន​១​គ្រឿង​៕

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវេងសាខុនមកកាន់ខេត្តនៅជាប់បឹងទន្លេសាបដែ​​លបានទទួលរងគ្រោះ​ដោយសារ​ជំនន់ទឹ​កភ្លៀង

ឈានចូលដល់ថ្ងៃទី៣ជាថ្ងៃចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាបដែលជាខេត្តបានទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីខែតុលាកន្លងមកដើម្បីពិនិត្យនិងតាមដានអំពីវឌ្ឍនភាពនៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅតាមតំបន់ដែលទទួលរងគ្រោះ។ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័9ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកពូជស្រូវចំនួន ៨៣តោនជូនប្រជាកសិករចំនួន៨៣០គ្រួសារដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីឯកគង់គីមទេសរដ្ឋមន្រ្តីទទួលបន្ទុកជាអនុប្រធានគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលពិធីនេះបានប្រារព្វក្នុងបរិវេណវត្តសង់ឃ្លាំង ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីគ្រោះមហន្តរាយទឹកជំនន់កន្លងមកដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំខាន់ៗ បានលេបត្របាក់ផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន: របស់បងប្អូនប្រជា កសិករនៅតាមបណ្តាខេត្តមួយចំនួន។ ឆ្វេងយល់យ៉ាងច្បាស់អំពីទុក្ខលំបាករបស់បងប្អូនប្រជា កសិករ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការចំបាច់ និងបន្ទាន់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីជួយស្តារផលិតកម្មដំណាំស្រូវជូនប្រជា កសិកររងគ្រោះឲ្យអស់សមត្ថភាព គ្រប់វិធីសាស្រ្ត គ្រប់មធ្យោបាយ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់ ដោយមិនអនុញ្ញាតឲ្យបងប្អូនយើងណាម្នាក់ស្លាប់ដោយខ្វះស្បៀងឡើយ។ ទទូលបានបទបញ្ញាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ […]

ព័ត៌មានជាតិ

នគរបាលស្រុករំដួលចុះបង្ក្រាបទីតាំងកត់កន្ទុយលេខវៀតណាមខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតអាជ្ញាបណ្ណស្របច្បាប់

ខេត្តស្វាយរៀង ៖ មហាជនអបអរសាទរដែលសមត្ថកិច្ចចុះបង្ក្រាបល្បែងជាពិសេសល្បែងកន្ទុយលេខ (កន្ទុយលេខវៀតណាម កន្ទុយលេខខ្មែរ) ជ្រកក្រោមស្លាកឆ្នោតជាតិជាច្រើនដែលមានអាជ្ញាបណ្ណស្របច្បាប់ គឺថា ក្នុង១ថ្ងៃចេញ០៤ដងចាប់ពីម៉ោង១២រហូតដល់យប់។ នៅល្ងាចថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់នឹងចង្អុលបង្ហាញពីលោក មាស ធួក អធិការនគរបាលស្រុករំដួលបានចុះបង្ក្រាបបទល្មើសនេះដោយកម្លាំងអធិដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចក ចុះស្រាវជ្រៀវយ៉ាងយកចិត្តទុកដាក់ឃើញថា មានកូនកញ្ជ្រែងកត់ឆ្នោតកន្ទុយលេខវៀតណាម ជ្រកក្រោមស្លាក ឆ្នោតស្របច្បាប់ពិតប្រាកដមែន ទើបសមត្ថកិច្ចកោះហៅ មេឆ្នោតទាំងនោះមកអធិការអធិដ្ឋាននគរបាលស្រុករំដួលធ្វើការអបរំណែនាំ និងធ្វើកិច្ចសន្សា ដល់មេឆ្នោតទាំងនោះឲ្យបញ្ឈប់កត់កន្ទុយលេខវៀតណាម បន្ទាប់ពីអប់រំ និងធ្វើកិច្ចសន្យារួចមកក៏ឲ្យត្រឡប់ទៅផ្ទះវិញ។ ការចុះបង្ក្រាបនេះធ្វើឲ្យប្រពលរដ្ឋក្នុងស្រុករំដួល មានចិត្តសប្បាយរីករាយ និងអបអរសារទដល់លោកលោក មាស ធួក អធិការនគរបាលស្រុក និងសមត្ថកិច្ចថ្នាក់ក្រោមដែលតែងតែយកចិត្តទុកដាក់ក្នុងការបង្រាបល្បែងស៊ីសងគ្រប់ប្រភេទ។ ដោយឡែកមហាជនមួយចំនួនក៏បានខកចិត្តដោយបញ្ចេញមតិថា បើអនុញ្ញាតឲ្យមានឆ្នោតជាតិ កន្ទុយលេខលក់ស្របច្បាប់ ហើយបិទល្បែងអត់ច្បាប់បានឬអត់ បើល្បែងអត់ច្បាប់តែងតែទៅជ្រកក្រោមស្លាកល្បែងមានច្បាប់បែបនេះ អ្នកលេងល្បែង ពេលចាញ់ល្បែងមិនថា ចាញ់ល្បែងស្របច្បាប់ ឬល្បែងអត់ច្បាប់ទេ គឺអស់ប្រាក់ដូចគ្នា ល្បែងនាំមកអំពើហិង្សាក្នុងគ្រួសារ ល្បែងនាំមកចោរកម្ម គឺជៀសមិនផុតទេទាន។ ក្នុងករណីនេះដែរ លោក មាស ធួក អធិការនគបាលស្រុករំដួលបានប្រាប់អ្នកសារព័ត៌មានយើងនៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា លោកសប្បាយចិត្តខ្លាំងណាស់ ដែលពលរដ្ឋ […]

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ ១០៦គ្រួសារ នៅស្រុករំដួល ខេត្តស្វាយរៀង

ស្វាយរៀង​៖​ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០​ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  រួមជាមួយប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅស្រុករំដួល នៃខេត្តស្វាយរៀង សរុបចំនួន ១០៦គ្រួសារ ដែលជាចាស់ជរាគ្មានទីពឹង ជនពិការ​ នៅសាលា​ស្រុក​រំដួល​ ខេត្តស្វាយរៀង​ ។ លោកជំទាវមានប្រសាសន៍ថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំ​បាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបង់ថ្លៃប្រមូលសំរាម និងសំណល់រឹងសម្រាប់ខែតុលា ឆ្នាំ២០២០

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២០ ដោយត្រូវកំណត់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ តាមសេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីកំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងសម្រាប់ខែតុលា ឆ្នាំ២០២០ ចំពោះប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវា សម្រាប់ខែកញ្ញា និងខែមុនៗកន្លងមក រដ្ឋបាលរាជធានីបានអនុវត្តវិធានការដោយកត់ត្រាជាបំណុលរួចហើយ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

ព័ត៌មានជាតិ

មន្ទីរអប់រំខេត្តព្រះសីហនុអនុញ្ញាតឱ្យដំណើរការរៀន និងបង្រៀនឡើងវិញនៅសាលាបឋមសិក្សាជំពូខ្មៅ និងសាលា ហ៊ុន សែនរាម

ខេត្តព្រះសីហនុ ៖ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងការអនុញ្ញាតឱ្យដំណើរការរៀន និងបង្រៀន នៅសាលាបឋមសិក្សាជំពូខ្មៅ និងសាលាបឋមសិក្សា ហ៊ុន សែនរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយទទួលបានគោលការណ៍ឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រះសីហនុ បន្ទាប់ពីព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបានបិទបញ្ចប់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសម្រេចអនុញ្ញាតឱ្យសាលាបឋមសិក្សា ជំពូខ្មៅ ស្ថិតក្នុងភូមិជំពូខ្មៅ ឃុំទួលទទឹង និងសាលាបឋមសិក្សា ហ៊ុន សែនរាម ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដំណើរការបង្រៀន និងរៀនឡើងវិញចាប់ពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២០។ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវបន្តអនុវត្តស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទ កូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ហើយត្រូវពាក់ម៉ាស់ការពារនៅក្នុងបរិវេណនៃគ្រឹះស្ថានសិក្សានីមួយៗ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកព្រៃនប់ នាយក នាយិកា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្សគ្រប់រូប និងសាធារណៈជនជ្រាប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម​

ភ្នំពេញៈ​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​,​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម​។​ករណី​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ចំណុច​បន្ទប់​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។​ ​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​ជនសង្ស័យ​ឈ្មោះ​ប៉ាន់​ប៉េ​រ៉ា​អាយុ​ប្រហែល​៤០​ឆ្នាំ​។​បន្ទាប់ពី​ចាប់ខ្លួន ជនសង្ស័យ​បាន​ភ្លាម កម្លាំង​នគរបាល​ចម្រុះ បាន​ឆែកឆេរ​បន្ទប់​ជួល ដែល​ជនសង្ស័យ​ស្នាក់នៅ នេះ​តាម​ដីកា​បង្គាប់ ចេញ​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​។​ ​មន្ត្រី​ដដែល​បាន​បន្តថាៈ​កម្លាំង​បាន​រកឃើញ​វត្ថុតាង​ជាច្រើន រួមមាន វត្ថុ​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​លេខ​៨៨៨​ពណ៌​ត្រួយ​ចេក​សង្ស័យ​ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៣៧ ដុំ​។​វត្ថុតាង​ច្រក​ក្នុង​កញ្ចប់​តែ​សញ្ញា​ប៉ាន់តែ​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១០​ដុំ​។​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨​ថង់​សរុប​ជាង​៤០​គីឡូក្រាម​,​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​,​ឧបករណ៍​សម្រាប់​អ៊ុត​ថង់​ប្លា​ស្ទីក​រំលែក​គ្រឿងញៀន​១​គ្រឿង

ព័ត៌មានអន្តរជាតិ

មន្រ្តីរដ្ឋបាលTrumpបានទា​ក់ទងដោយ​សម្ងាត់ទៅក្រុមផ្ទេររបស់​លោកBiden

ទោះបីជាមានការបដិសេធរបស់លោកTrumpក្នុងការបាត់បង់ក៏ដោយក៏មន្ត្រីរដ្ឋបាលTrump មួយចំនួនបានទាក់ទងទៅក្រុមផ្លាស់ប្តូររបស់លោកBiden។អ្នកកាន់តំណែងមួយចំនួននិងអតីតមន្រ្តីរដ្ឋបាលTrumpបានទាក់ទងជាសម្ងាត់ទៅក្រុមផ្លាស់ប្តូររបស់ប្រធានាធិបតីជាប់ឆ្នោតរបស់លោកJoeBidenទោះបីជាលោកTrumpនៅតែបន្តបដិសេធមិនទទួលស្គាល់ការបរាជ័យនិងប្រកាសជ័យជំនះ។មន្រ្តីពីរនាក់មកពីក្រុមផ្ទេរប្រាក់របស់លោកBidenបាននិយាយថាការអភិវឌ្ឍន៍នេះមិនធ្ងន់ធ្ងរទេ។ ទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរនេះបង្ហាញថាតួលេខជិតស្និទ្ធនឹងលោក Trump ជឿជាក់ថាលោកBidenនឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។ទោះបីជាប្រធានាធិបតីបច្ចុប្បន្នបដិសេធមិនទទួលស្គាល់ការបរាជ័យនិងក្រុមស្របច្បាប់របស់លោកនៅតែបន្តទៅមុខក៏ដោយ។ ប្តឹងលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋមួយចំនួនដោយគ្មានភ័ស្តុតាងជាក់លាក់។ក្រុមមន្រ្តីបានទទូចថាវិធីសាស្រ្តនេះមិនអាចជំនួសសេចក្តីសង្ខេបស្តីពីសន្តិសុខជាតិនិងវិធីដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ដែលរដ្ឋបាល Trump បដិសេធមិនអនុញ្ញាតឱ្យក្រុមរបស់លោក Bidenឡើយ។ការបដិសេធឥតឈប់ឈររបស់ប្រធានាធិបតី Trump ក្នុងការទទួលស្គាល់ការបរាជ័យបណ្តាលឱ្យរដ្ឋបាលសេវាសាធារណៈ (GSA) មិនបញ្ជាក់លទ្ធផលនៃការបោះឆ្នោតនិងបង្កឱ្យមានការផ្ទេរអំណាចទៅក្រុមរបស់លោក Biden ។ ការពន្យារពេលនេះបានរារាំងក្រុមរបស់Bidenមិនឱ្យផ្តួចផ្តើមដំណើរការកាន់កាប់ដោយសណ្តាប់ធ្នាប់របស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច។លោកស្រីKateBedingfieldអ្នកនាំពាក្យក្រុមផ្លាស់ប្តូររបស់លោកBidenបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថាទោះបីមិនបានទាក់ទងជាផ្លូវការក៏ដោយGSA នៅតែត្រូវបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតដើម្បីចាប់ផ្តើមដំណើរការផ្ទេរ។ លោកស្រីបាននិយាយថា“ GSA ត្រូវតែអនុវត្តតាមច្បាប់នៃច្បាប់និងបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដើម្បីឲ្យ សហរដ្ឋអាមេរិកអាចមើលឃើញការផ្លាស់ប្តូររលូននិងប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាល” ។ ក្នុងអំឡុងពេលនៃការប្រជុំសំណួរនិងចម្លើយតាមអ៊ីនធឺណេតជាមួយបុគ្គលិកសុខាភិបាលជួរមុខកាលពីថ្ងៃពុធលោកBidenបាននិយាយថាការមិនចូលរួមនៅក្នុងសេចក្តីសង្ខេបអាចបណ្តាលឱ្យរដ្ឋបាលរបស់លោកជួបប្រទះការពន្យារពេលក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងនឹងCOVID។ក្រុមការផ្ទេររបស់លោកBidenកំពុងទាក់ទងជាមួយអតីតមន្រ្តីក្រសួងយុត្តិធម៌ថ្មីៗនេះដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំសម្រាប់ការផ្លាស់ប្តូរដោយគ្មានកិច្ចសហប្រតិបត្តិការពីរដ្ឋបាលTrump។សម្ពាធក្នុងការអនុញ្ញាតិឱ្យលោកBidenចាប់ផ្តើមដំណើរការផ្លាស់ប្តូរមួយកំពុងកើនឡើងដែលមួយផ្នែកមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាជាពិសេសលើបញ្ហាសន្តិសុខជាតិដ៏រសើបដូចជាភាពវៃឆ្លាតនិងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការត្រួតពិនិត្យការរាតត្បាតCovid។សមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនបាននិយាយថាក្រុមអ្នកផ្ទេរតំណែងរបស់លោកBidenគួរតែចូលទៅក្នុងការធ្វើបទបង្ហាញនេះទោះបីក្រុមមេធាវីរបស់លោកប្រធានាធិបតី Trump ធ្វើបណ្តឹងជុំវិញលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងក៏ដោយ៕