ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក​ ស​ ថេត អញ្ជើញចូលរួមពិធីបុណ្យសពលោកវរសេនីយ៍ត្រី​ សំ​ សើរ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ​ ទី១១​ ខែសីហា​ ឆ្នាំ២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំលោកស្នងការរង​ លោកនាយការិយាល័យ​ មន្ត្រីជាច្រើនរូប​ ចូលរួមពិធីបុណ្យសពលោកវរសេនីយ៍ត្រី​ សំ​ សើរ​ ជានាយផ្នែកការិយាល័យបណ្តុះបណ្តាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានទីលំនៅផ្ទះលេខ២៤ ផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២០​។ ឯកឧត្តមស្នងការ​បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ​ ចំពោះការបាត់បង់មន្ត្រីដ៏ល្អដែលសកម្មនឹងការងារ​ ជាពិសេសបាត់បង់ស្វាមី​ លោកឪពុកជាទីស្រឡាញ់​ របស់ក្រុមគ្រួសារសព​។ ឯកឧត្តមស្នងការក៏បាននាំយកថវិកាផ្ទាល់ខ្លួន​ និងថវិកាសមាគមមិត្តនគរបាលជាតិ​សរុបចំនួន​ ៨លានរៀល​ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ​ ជាមួយនោះដែរលោកឧត្តមសេនីយ៍ទោ​ ហ៊ុន​ សុធី​ ស្នងការរង​ បានចូលបច្ច័យ​ ចំនួន​១០០​ដុល្លារ​ ការិយាល័យផ្សព្វផ្សាយអប់រំ​ ចំនួន​ ២០ម៉ឺនរៀល​ ការិយាល័យបណ្តុះបណ្តាលចំនួន​១,៧៧០,០០​០​រៀល​ សរុបថវិកាទាំងអស់ប្រគល់ជូនក្រុមគ្រួសារសពចំនួន​៩,៩៧០,០០០​រៀល​ និង​១០០ដុល្លារ៕

ទំនាក់ទំនងចាងហ្វាង

លិខិតជូនពរ